Connect with us

នយោបាយ

សម្ដេច ហ៊ុន ម៉ាណែត៖ កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ

បានផុស

នៅ

ថ្លែងចេញពីមហាសន្និបាត លើកទី៧៨ របស់អង្គការសហ​ប្រជាជាតិ នៅទីក្រុងញូយ៉ក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងយ៉ាងច្បាស់នូវគោលជំហរក្នុងការមិនអនុញ្ញាតជាដាច់ខាតការតាំងមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសុន្ទរកថាមានរយៈពេលប្រមាណ១៥នាទី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងបន្ដដើរលើមាគ៌ានយោបាយការបរទេសឯករាជ្យ អព្យាក្រឹត ផ្អែកលើ​វិធាន​ច្បាប់ គោរពគ្នាទៅវិញទៅមកដោយស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍ធម្មនុញ្ញអង្គការ​សហ​ប្រជាជាតិ ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ ពង្រឹងមិត្តភាពមានស្រាប់ និងកសាង​មិត្តភាពបន្ថែមទៀត។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសប្រឆាំងជាដាច់ខាតចំពោះការគំរាមប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង​ក្នុង​ទំនាក់ទំនងអន្ដរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ។

នៅចំពោះមុខលោកប្រធានមហាសន្និបាត និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ដូចជាមេដឹកនាំនៃរដ្ឋជាសមាជិក សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងយ៉ាងច្បាស់ថា៖ «កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ដូចមានចែងច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ»។ ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី ចង់បញ្ជាក់ថា កម្ពុជា មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំង​នឹងប្រទេសផ្សេងទៀតឡើយ។ សម្ដេច សង្កត់ធ្ងន់ថា កម្ពុជា នឹងខិតខំបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហ​ប្រតិ​បត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោក តាមរយៈក្របខណ្ឌទ្វេភាគី តំបន់ និងអន្ដរជាតិ ដើម្បី​រួមចំណែកដល់សន្ដិភាព សន្ដិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព​រួមរបស់ពិភពលោក។

ដើម្បីសម្រេចបាន​​គោល​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យសហគមន៍អន្ដរជាតិបង្កើន​កិច្ចខិត​ខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការ ការកសាងទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ ដើម្បី​បញ្ចប់​សង្គ្រាម ដោះស្រាយឫសគល់នៃជម្លោះ ហើយពង្រឹងសាមគ្គីភាពសកលឡើងវិញ។

ក្នុងនាមជាប្រទេសបញ្ជូនកងទ័ពមួកខៀវ សម្ដេចធិបតី បានលើកឡើងថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងការបង្កើនជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) សម្រាប់ទ្រទ្រង់សកម្មភាពកសាងសន្ដិភាព ហើយកម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ចំពោះ​ប្រតិបត្តិការរក្សាសន្ដិភាពនេះ ដើម្បីរួមចំណែកដល់សន្ដិភាព សន្ដិសុខ និងស្ថិរភាពអន្ដរជាតិ ដែលជា​កត្តា​ចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម