Connect with us

នយោបាយ

ក្រសួងមហាផ្ទៃ បដិសេធសំណើរសុំបង្កើតគណបក្ស ខ្ញុំបម្រើខ្មែរ  

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស​ សុខា នៅល្ងាចថ្ងៃទី៦ ខែតុលានេះ បានបដិសេធសំណើស្នើសុំបង្កើតគណបក្សឈ្មោះ ខ្ញុំបម្រើខ្មែរ ដែលមានលោក​ ឯម សុខសុវណ្ណ ជាតំណាងស្ថានិកគណបក្ស។ នេះបើតាមលិខិតមួយច្បាប់ដែល លោក ស សុខា ចុះហត្ថលេខា នាល្ងាចថ្ងៃទី០៦ ខែតុលានេះ ដើម្បី​ជូនដំណឹងទៅលោក ឯម សុខសុវណ្ណ។

បើតាមលិខិតរបស់ក្រសួងមហាផ្ទៃ មូលហេតុ នៃការបដិសេធសំណើសុំបង្កើតគណបក្សនយោបាយឈ្មោះ ខ្ញុំបម្រើខ្មែរ នេះ  គឺដោយសារតមានចំណុចមួយចំនួន នៅតែមិនអនុលោមតាមបទប្បញ្ញត្តិ នៃច្បា​ប់ស្ដីពីគណបក្សនយោបាយក្នុងប្រទេសកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ នេះជាលើកទី២ ហើយដែលក្រសួងមហាផ្ទៃ បដិសេធសំណើរបស់លោក ឯម​ សុខសុវណ្ណ​ ដែលសុំបង្កើតគណបក្សនយោបាយនៅកម្ពុជា។ លើកទីមួយ គឺកាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅ ក្រសួងមហាផ្ទៃបានបដិសេធ សំណើរបស់លោក ឯម សុខ សុវណ្ណ ដែលសុំបង្កើតគណបក្សឈ្មោះ អាយ៉ងខ្មែរ ហើយចំពោះមូលហេតុដែលក្រសួងមហាផ្ទៃបដិសេធសំណើសុំបង្កើតគណបក្សនោះ គឺដោយសារមានចំណុចមួយចំនួន មិនអនុលោមតាមបទប្បញ្ញត្តិ នៃច្បា​ប់ស្ដីពីគណបក្សនយោបាយក្នុងប្រទេសកម្ពុជា និងតំណាងគណបក្សមិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមពលរដ្ឋខ្មែរទាំង៨០រូប ដែលផ្ដួចផ្ដើមបង្កើតគណបក្ស អាយ៉ងខ្មែរនេះ៕

ដោយ៖ ង៉ិល ណារ៉ាត់

(លិខិតរបស់ក្រសួងមហាផ្ទៃ ស្ដីពីការបដិសេធសំណើរបង្កើតគណបក្ស អាយ៉ងខ្មែរ ដែលចេញកាលពីល្ងាចថ្ងៃទី១២ ខែកញ្ញាកន្លងទៅ។)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម២ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១២ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១០ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម