Connect with us

នយោបាយ

បក្សភ្លើងទៀន និងបក្ស៣ទៀត ប្រកាសរួមគ្នា តែបក្សកាន់អំណាច ថា មិនមានអ្វីជាក្ដីបារម្ភឡើយ

បានផុស

នៅ

គណបក្សភ្លើងទៀន និងគណបក្សចំនួន៣ផ្សេងទៀត បានប្រកាសរួមបញ្ចូលជាសម្ព័ន្ធភាពនឹងគ្នា។ ប៉ុន្តែ គណបក្សកាន់អំណាច បានអះអាងថា មិនមានអ្វីជាការព្រួយបារម្ភពីការចងសម្ព័ន្ធភាពរវាងគណបក្សទាំង៤នេះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណបក្សទាំង៣ ដែលនឹងចងសម្ព័ន្ធភាពជាមួយបក្សភ្លើងទៀន រួមមាន៖ គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន នៅថ្ងៃទី១០ ខែតុលានេះ គណបក្សទាំង៤ នឹងរៀបចំពិធីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមនៃការបង្កើត «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

ជុំវិញការប្រកាសរួបរួមរវាងគណបក្សទាំង៤នេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកថា គឺជាសិទ្ធិនយោបាយរបស់គណបក្សសាម៉ីនីមួយៗ។ បើតាមការអះអាងរបស់លោក សុខ ឥសាន ការរួបរួមរវាងគណបក្សទាំង៤នេះ មានតាំងពីយូកន្លងមកហើយ តែមិនបានហុចនូវលទ្ធផលអ្វីនោះទេ។ លោក ថា បើគិតតាមរូបមន្តពីជគណិត គឺចាញ់១ បូកចាញ់១ ស្មើចាញ់២ បើចាញ់៤បូកគ្នា គឺស្មើនឹងចាញ់៤។

ដូច្នេះ លោក សុខ ឥសាន បានបញ្ជាក់យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច មិនមានការព្រួយបារម្ភពីការចងសម្ព័ន្ធភាព ឬ ការប្រកាសរួមបញ្ចូលគ្នារវាងគណបក្សទាំង៤នេះទេ។ តែផ្ទុយទៅវិញ គណបក្សប្រជាជានកម្ពុជា គាំទ្រការអនុវត្តសិទ្ធិនយោបាយរបស់គណបក្សទាំងអស់ ដែលជាការរួមចំណែកធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែស្រស់បំព្រង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម