នយោបាយ
សម្តេច ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សសម្ព័ន្ធភាព នឹងរួមគ្នាទប់ស្កាត់ «ចលនាជ្រុលនិយម»
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សប្រជាជនកម្ពុជា និងគណបក្សដែលចងសម្ព័ន្ធភាពចំនួន២៧ទៀត នឹងរួមគ្នាទប់ស្កាត់ឱ្យបាននូវ«ចលនាជ្រុលនិយម»កុំឱ្យកើតមាននៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ បានអះអាងបែបនេះនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត នៅទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធនេះ។

បើតាមសម្តេចតេជោ ហ៊ុន សែន ចលនាជ្រុលនិយម និងនយោបាយជ្រុលនិយម គឺជាចលនា និងនយោបាយដែលគ្រោះថ្នាក់សម្រាប់ជាតិ និងប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ថា ចលនាជ្រុលនិយម និងនយោបាយជ្រុលនិយមនេះ គឺជាមូលហេតុនៃការកើតមានសង្រ្គាម និងថា នយោបាយជ្រុលនិយមនេះ មិនថា ឆ្វេងនិយម ឬស្តាំនិយមទេ គឺសុទ្ធតែបង្កជាគ្រោះថ្នាក់ទាំងអស់។
ជាការកត់សម្គាល់ ការលើកឡើងពីចលនាជ្រុលនិយម និងនយោបាយជ្រុលនិយមនេះ គឺសម្តេចប្រមុខគណបក្សកាន់អំណាច ចង់សំដៅទៅក្រុមអតីតបក្សប្រឆាំងដែលតែងតែប្រកាន់ខ្ជាប់នូវនយោបាយជ្រុលនិយមនេះ។ បើតាមសម្តេចតេជោ ពួកគេទាំងនោះ កន្លងមក ដូចពេលពេលបច្ចុប្បន្ន តែងតែធ្វើសកម្មភាពញុះញង់បង្កអស្ថិរភាពនៅក្នុងសង្គម ចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា និងចង់បំផ្លាញសុខសន្តិភាពដែលរកបានយ៉ាងលំបាក។

យ៉ាងណាក៏ដោយ ដើម្បីទប់ស្កាត់នូវចលនាជ្រុលនិយម និងនយោបាយជ្រុលនិយមនេះ មិនមែនជារឿងលំបាកខ្លាំងណាស់ណាទេ។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ដើម្បីទប់ស្កាត់បញ្ហានេះ គឺគ្រប់គណបក្សទាំងអស់ ទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សដទៃទៀត ត្រូវអប់រំសមាជិក សមាជិការបស់ខ្លួនឱ្យយល់ពីគ្រោះថ្នាក់នៃនយោបាយជ្រុលនិយម និងពន្យល់ណែនាំពួកគេកុំឱ្យដើរ ឬធ្លាក់ចូលក្នុងនយោបាយដ៏គ្រោះថ្នាក់នេះ។ សម្រាប់សម្តេចតេជោ អ្នកនយោបាយទាំងអស់ គួរតែជ្រើសរើសនយោបាយផ្លូវកណ្តាល ដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ