នយោបាយ
សម្ដេច ហ៊ុន សែន៖ សម្ព័ន្ធភាពបក្សទាំង២៨ មិនប៉ះពាល់ដល់ប្រជាធិបតេយ្យនៅកម្ពុជាទេ
ការចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច និងបណ្ដាគណបក្សចំនួន ២៧ ទៀត ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អះអាងថា មិនប៉ះពាល់ដល់ប្រជាធិបតេយ្យឡើយ តែសម្ព័ន្ធភាពនេះ នឹងធ្វើឱ្យប្រជាធិបតតេយ្យនៅកម្ពុជាកាន់តែល្អប្រសើរ។

ការអះអាងរបស់សម្ដេចតេជោពេលនេះ គ្រាដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៧ បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ និងចងសម្ព័ន្ធភាពរួមគ្នា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣ នាស្នាក់ការកណ្ដាលគណកប្សប្រជាជនកម្ពុជា។
បើតាមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ការចុះហត្ថលេខានៅថ្ងៃនេះ គឺគណបក្សទាំងនេះ មិនមែនជាកូនចៅរបស់គណបក្សប្រជាជនកម្ពុជាឡើយ តែជាដៃគូសហការដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិ។ នៅចំពោះមុខបណ្ដាមេដឹកនាំគណបក្សជាដៃគូ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា សម្ព័ន្ធភាពរវាងគណបក្សនយោបាយទាំង២៨នេះ មិនធ្វើប៉ះពាល់ដល់ប្រជាធិតេយ្យរបស់កម្ពុជាឡើយ តែផ្ទុយទៅវិញ សម្ព័ន្ធភាពមួយនេះ នឹងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជាថែមទៀត។

សម្ដេចតេជោ លើកឡើងដូច្នេះថា៖ «វាអត់មានការប៉ះពាល់ទៅលើដំណើរការប្រជាធិបតេយ្យទេ ផ្ទុយទៅវិញ វាធ្វើឱ្យដំណើរការប្រជាធិបតេយ្យនៅកម្ពុជាកាន់តែល្អប្រសើរ នៅត្រង់ថា បណ្ដាគណបក្សនយោបាយទាំងអស់ បើទោះបីមាននយោបាយខុសគ្នា មានចំណុចខុសគ្នា ក៏ប៉ុន្តែ គេអាចមកអង្គុយជាមួយគ្នាបាន»។ សម្ដេចតេជោ សង្កត់ធ្ងន់ថា សម្ព័ន្ធភាពនេះ គឺជាដៃគូកិច្ចសហប្រតិបត្តិការដោយស្មើភាព សាមគ្គីភាព គោរពសិទ្ធិ និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីជាផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ជាមួយគណកប្សនយោបាយស្ទើរជាងពាក់កណ្ដាលនៃបក្សដែលមាននៅកម្ពុជានេះ ក៏មិនបានធ្វើឡើងដើម្បីលុបបំបាត់សំឡេងប្រឆាំងនោះឡើយ ខណៈក្រុមប្រឆាំង ក៏កំពុងបង្កើតសម្ព័ន្ធភាពមួយ ដើម្បីប្រឆាំងផងដែរ៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ