នយោបាយ
ក្រសួងសុខាភិបាល ដាក់ចេញទស្សនវិស័យ ប្រជាជន ត្រូវមានសុខុមាលភាពកាន់តែប្រសើរ
សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្រសួងសុខាភិបាលបានដាក់ចេញទស្សនវិស័យរួមគឺ ប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានសុខភាព សុខុមាលភាពកាន់តែប្រសើរឡើងជាលំដាប់។ ការលើកឡើងនេះ ធ្វើនៅព្រឹកថ្ងៃ០៤ ខែធ្នូ ឆ្នាំ២០២៣ ខណៈ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងឱកាសប្រារព្ធពិធីប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រជាតិសុខភាពជនទេសន្តរប្រវេសន៍ ២០២២-២០៣០។

ថ្លែងក្នុងឱកាសប្រារព្ធពិធីនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ មានគោលបំណងក្នុងការសម្រេចគោលដៅយុទ្ធសាស្រ្តធំៗជាច្រើន ដោយក្នុងនោះមាន វិស័យសុខាភិបាលបានកសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចេរភាពហិរញ្ញវត្ថុ ដែលធានាការគាំពារដល់ប្រជាជនដើម្បីឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណ: និងភាពងាយរងគ្រោះផ្សេងៗដែលកើតឡើងពីការប្រែប្រួលនៃលក្ខខណ្ឌការងារ និងការរស់នៅ។

លើសពីនេះទៅទៀត ក្រសួងសុខាភិបាលបានដាក់ចេញទស្សនវិស័យរួមគឺ ប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានសុខភាព សុខុមាលភាពកាន់តែប្រសើរឡើងជាលំដាប់។ ដើម្បីឆ្លើយតបចក្ខុវិស័យនេះរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍតាមវិស័យ ក្នុងនោះ វិស័យសុខាភិបាលរួមមានការលើកកម្ពស់សុខភាពជូនប្រជាជន តាមរយ:ការពង្រឹងខឿនការពារសុខភាពជូនប្រជាជន ដោយបន្តអភិវឌ្ឍវិស័យសុខាភិបាលសំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយសុវត្ថិភាព និងសុខភាពល្អលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាពដោយផ្តោតលើគោលដៅចំបង២ គឺការពារអាយុជីវិតប្រជាពលរដ្ឋពីហានិភ័យនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងសាហាវផ្សេងទៀត និងគោលដៅទី២ គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរពិសេសប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ដូចជាស្រ្តី កុមារវ័យជំទង់មនុស្សចាស់ជរា ជនមានពិការភាពតាមរយ:ការពង្រឹងភាពធន់នៃប្រព័ន្ធសន្តិសុខសុខភាពនិងទំនើបភាវូបនីយកម្មប្រព័ន្ធផ្តល់សេវាថែទាំសុខភាពក្នុងដំណើរឆ្ពោះទៅរកការគ្របដណ្តប់សេវាសុខភាពជាសកល។

ការដាក់ចេញឱ្យអនុវត្តនូវគោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្តជាតិ ស្តីពី សុខភាពជនទេសន្តរប្រវេសន៍ ២០២២-២០៣០ នាថ្ងៃនេះ ពិតជាឆ្លើយតបទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺការគាំពារដល់ប្រជាជនក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ចហានិភ័យសុខភាពសាធារណ:។

គួរបញ្ជាក់ថា កម្មវិធីប្រកាសដាក់ឱ្យអនុវត្តនេះ មានការចូលរួមពី លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និង លោកស្រី គ្រីស្ទីនប៉ាកូ (Kristine Parco) ប្រធានបេសកកម្មអង្គការទេសន្តរប្រវេសន៍អន្តរជាតិ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទីប្រឹក្សាក្រសួងសុខាភិបាល លោក លោកស្រីតំណាងក្រសួង ស្ថាប័ន តំណាងអង្គការសុខភាពពិភពលោក និងអង្គការដៃគូអភិវឌ្ឍពាក់ព័ន្ធ និងមន្រ្តីពាក់ព័ន្ធផ្សេងទៀត៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ