នយោបាយ
សម្ដេចតេជោ ប្រកាសស្វាគមន៍ប្រធានមេធាវីបក្សភ្លើងទៀន ដែលស្នើចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈប្រព័ន្ធតេឡេក្រាម បានប្រកាសស្វាគមន៍លោក សំ សុគង់។ ការប្រកាសស្វាគមន៍ដោយសម្ដេចតេជោនេះ គឺបន្ទាប់ពីលោក សំ សុគង់ បានបានសម្រេចចិត្តស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សម្ដេចតេជោ បានសរសេរដូច្នេះថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកមេធាវី សំ សុគង់ ដែលបានស្នើសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សូមជូនពរលោកមេធាវី សំ សុគង់សូមជួបតែសេចក្តីសុខសេចក្តីចម្រើន»។
តាមរយៈលិខិតផ្លូវការមួយច្បាប់គោរពជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២៣ លោក សំ សុគង់ ប្រធានមេធាវីគណបក្សភ្លើងទៀន បានសម្រេចចិត្តស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ការសម្រេចចិត្តដើរចេញពីបក្សភ្លើងទៀន ហើយប្រកាសសុំចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាពេលនេះ ត្រូវបានលោក សំ សុគង់ អះអាងថា គឺដោយសារមើលឃើញអំពីគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសការស្វែងរកសន្ដិភាពជូនកម្ពុជា។

ម្យ៉ាងវិញទៀតនោះ លោក សំ សុគង់ ក៏បានអះអាងដែរថា ការសម្រេចចិត្តនេះ ក៏ដោយសារលោកមើលឃើញ និងពេញចិត្តយ៉ាងខ្លាំងចំពោះគោលនយោបាយ និងផែនការយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល នីតិកាលថ្មីនេះ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី។ ហេតុដូច្នេះហើយ ទើបលោក សម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ។
ជាមួយនឹងការប្រកាសចូលរួមជាមួយគណបក្សកាន់អំណាច លោក សំ សុគង់ ក៏បានប្រកាសថ្កោលទោសជាសាធារណៈចំពោះថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលតែងតែប្រើប្រាស់នូវពាក្យសម្ដីញុះញង់ ធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិ ហើយលោក ក៏បានអំពាវនាវដល់អ្នកដែលគាំទ្រគណបក្សប្រឆាំងទាំងអស់ឱ្យមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីកសាងប្រទេសជាតិទៅថ្ងៃអនាគត។
គួរជម្រាបថា លោក សំ សុគង់ ជាមន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សភ្លើងទៀន ដោយលោក មានតួនាទីជាប្រធានមេធាវីគណបក្សភ្លើងទៀន សមាជិកអចិន្ត្រៃយ៍ ប្រធាននាយកដ្ឋាននីតិកម្ម និងកិច្ចការបោះឆ្នោត ប្រធានក្រុមការងារខេត្តព្រៃវែង និងជាបេក្ខជនព្រឹទ្ធសភារបស់គណបក្សភ្លើងទៀន មណ្ឌលខេត្តព្រៃវែង៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល