នយោបាយ
មហាសន្និបាត CPP កត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងរហ័សពីវិបត្តិជំងឺកូវីដ-១៩
មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា (CPP) បានកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងរហ័សពីវិបត្តិជំងឺកូវីដ-១៩ ដោយកំណើនសេដ្ឋកិច្ចកម្ពុជាក្នុង ឆ្នាំ ២០២៣ ត្រូវបានប៉ាន់ប្រមាណថា នឹងសម្រេចបានក្នុងរង្វង់ ៥,៦ភាគរយ ហើយនៅឆ្នាំ ២០២៤ រំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦ភាគរយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/003-1024x502.jpg)
ការកត់សម្គាល់បែបនេះ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៣ នៅវិមាន ៧មករា ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/004-1024x682.jpg)
សេចក្ដីសម្រេចមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃថា ក្នុងឆ្នាំ ២០២៣ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗជាច្រើន ទោះបីត្រូវរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញ នៃសភាពការណ៍អន្តរជាតិ ព្រមទាំងផលវិបាកនៃជំងឺកូវីដ-១៩ និងបញ្ហា ប្រឈមមួយចំនួនទៀតក្ដី។
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី ៦ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាល នីតិកាលទី ៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំ ដែលបង្កលក្ខណៈឲ្យជីវភាពសង្គមលើគ្រប់វិស័យមានដំណើរការ ប្រកបដោយភាពវិជ្ជមាន។
ការគ្រប់គ្រងបាន នូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធានាដល់ការអនុវត្ត ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ប្រកបដោយប្រសិទ្ធភាព និងធានាបានស្ថិរភាពនៃការរស់នៅរបស់ប្រជាជន។
លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស កាន់តែបានពង្រឹងក្នុងបរិបទកម្ពុជា តាមគន្លងនីតិរដ្ឋ ជាពិសេសជោគជ័យ នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ព្រមជាមួយនោះ ជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ បានធ្វើឲ្យកិត្យានុភាពរបស់កម្ពុជាកាន់តែបានលើកកម្ពស់លើផ្ទៃរាបអន្តរជាតិ។
នៅក្នុងនោះដែរ មហាសន្និបាតបានសម្តែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលុបបំផុត ក្នុងការបោះឆ្នោតជាតិ នីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ប្រកបដោយឆន្ទៈ និងភាពជឿជាក់យ៉ាងមុតមាំ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅរកអនាគតប្រកបដោយភាពជោគជ័យ។
តាមរយៈការគាំទ្រដ៏ថ្លៃថ្លានេះ បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពពេញលេញ ក្នុងការបន្តដឹកនាំប្រទេសឲ្យសម្រេចបានតាមបំណងប្រាថ្នារបស់ប្រជាជន គឺការការពារខឿន ឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការថែរក្សាសុខសន្តិភាព ការបន្តជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ។
បន្ថែមពីលើនេះទៀត មហាសន្និបាត បានកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងរហ័សពីវិបត្តិជំងឺ កូវីដ-១៩ ដែលបានយាយីសង្គមជាតិអស់រយៈពេលជិត៣ឆ្នាំ។ ការអនុវត្តយ៉ាងប្តូរផ្តាច់នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បានបង្កើតបរិយាកាសល្អប្រសើរ សម្រាប់កម្ពុជាបោះជំហានទៅមុខ ប្រកបដោយជំនឿចិត្តដ៏មុតមាំ លើមាគ៌ាកែទម្រង់ និងការអភិវឌ្ឍ។
ជាក់ស្ដែង ក្នុងឆ្នាំ ២០២៣ កម្ពុជារក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ដែលបាន លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង និងការប្រើប្រាស់ក្នុងស្រុក។ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុង ឆ្នាំ ២០២៣ ត្រូវបានប៉ាន់ប្រមាណថា នឹងសម្រេចបានក្នុងរង្វង់ ៥,៦ភាគរយ ហើយនៅឆ្នាំ ២០២៤ រំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦ភាគរយ ដែលត្រូវបានគាំទ្រដោយការបន្តនិន្នាការល្អ ក្នុងវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម។ តាមរយៈនិន្នាការជាវិជ្ជមាននេះ បានបង្ហាញអំពីលទ្ធភាព ដែលសេដ្ឋកិច្ចកម្ពុជាកំពុងវិលទៅរក កំណើនប្រកបដោយសក្តានុពលវិញ ដូចគ្រាមុនវិបត្តិជំងឺកូវីដ-១៩៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច