Connect with us

នយោបាយ

មន្ត្រីបក្សភ្លើងទៀន ស្នើឲ្យលុបសេចក្តីសម្រេចតែងតាំងគណៈកម្មាធិការប្រតិបត្តិខេត្តសៀមរាបថ្មី

បានផុស

នៅ

អនុប្រតិបត្តិគណបក្សភ្លើងទៀនខេត្តសៀមរាប បានដឹកនាំកម្លាំងក្រុមប្រឹក្សាជាប់ឆ្នោត និងក្រុមការងារតាមឃុំ-ស្រុក ជួបជុំនៅទីស្នាក់ការគណបក្សចាស់ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដោយដង្ហែក្បួនទៅកាន់ទីស្នាក់ការគណបក្សថ្មី នៅភូមិកក្រាញ់ សង្កាត់សៀមរាប  ដើម្បីទាមទារឲ្យ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន លុបសេចក្តីសម្រេចតែងតាំង គណៈកម្មាធិការប្រតិបត្តិខេត្តសៀមរាបថ្មី ព្រមទាំងសួររកខុសត្រូវនៃការលុបសមាជិកភាពក្រុមប្រឹក្សាជាប់ឆ្នោតចំនួន ៣រូប និងប្រធានក្រុមការងារស្រុកស្វាយលើ ខេត្តសៀមរាប ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នឹម វ៉ាន់សំ ប្រធាន គ.ជ.ប ខេត្តសៀមរាប បានឲ្យដឹងថា ករណីនេះមិនទាន់ដល់ដំណាក់កាលដែលដោះស្រាយដោយគណៈកម្មការជាតិបោះឆ្នោតទេ គឺជាការសម្របសម្រួលផ្ទៃក្នុងរបស់ពួកគាត់។ ហើយបើមានបញ្ហាគឺអាចទាក់ទងទៅសមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានបាន។ លោកបន្តថា ករណីនេះលោកក៏ទទួលបានព័ត៌មានពីសមត្ថកិច្ចដែរ គឺអនុប្រតិបត្តិគណបក្សភ្លើងទៀនខេត្តសៀមរាប បានដឹកនាំក្រុមកម្លាំងក្រុមប្រឹក្សាជាប់ឆ្នោត និងក្រុមការងារតាមឃុំ-ស្រុក ជួបជុំនៅទីស្នាក់ការគណបក្សចាស់ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដោយដង្ហែក្បួនទៅកាន់ទីស្នាក់ការគណបក្សថ្មី នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង សៀមរាប ដើម្បីទាមទារឲ្យលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន លុបសេចក្តីសម្រេចតែង តាំង គណៈកម្មាធិការប្រតិបត្តិខេត្តសៀមរាបថ្មី ព្រមទាំង សួររកខុសត្រូវនៃការលុបសមាជិកភាពក្រុមប្រឹក្សាជាប់ឆ្នោតចំនួន ៣រូប និងប្រធានក្រុមការងារស្រុកស្វាយលើ ផងដែរ។

សូមបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍នោះគឺត្រូវបានបញ្ចប់ត្រឹមម៉ោង១០ព្រឹកថ្ងៃទី ២៧ខែមករាឆ្នាំ២០២៤ ដោយប្រធានគណបក្សភ្លើងទៀន បានចាកចេញដោយមិនទាន់មានដំណោះស្រាយ ជាមួយមន្ត្រីពាក់ព័ន្ធនៅឡើយ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម២ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម