នយោបាយ
អ្នកនាំពាក្យ៖ ការចោទរាជរដ្ឋាភិបាលធ្វើទុក្ខបុកម្នេញសកម្មជននយោបាយ គ្រាន់តែជាលេសចង់ ទៅនៅប្រទេសទី៣
ការចោទប្រកាន់ និងមួលបង្កាច់មកលើរាជរដ្ឋាភិបាល ថា ធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយប្រឆាំង គឺគ្រាន់តែជា លេស ដើម្បីពួកគេអាចសុំសិទ្ធិទៅជ្រកកោននៅប្រទេសទី៣ប៉ុណ្ណោះ។ នេះជាការឆ្លើយតបរបស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ទៅកាន់ការលើកឡើងរបស់ក្រុមប្រឆាំង។ លោក ប៉ែន បូណា ថា នេះជារឿងហួសសម័យហើយ។

ការប្រតិកម្មតបពីសំណាក់អ្នកនាំពាក្យរាជរដ្ឋាភិបាលពេលនេះ ក្រោយសកម្មជននយោបាយប្រឆាំងចំនួន៣នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ ជុំវិញការចាប់ខ្លួនសកម្មជនទាំង៣នាក់នៅលើទឹកដីថៃនេះ ត្រូវបានមន្ត្រីបក្សប្រឆាំង និងក្រុមសង្គមស៊ីវិលមមួយចំនួន បែរជាចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ថា កំពុងតាមធ្វើទុក្ខបុកម្នេញ និងជាការទប់ស្កាត់កម្លាំងបាតុកម្មប្រឆាំងនឹងវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលគ្រោងបំពេញទស្សនកិច្ចនៅប្រទេសថៃ នៅថ្ងៃទី៧ ខែកុម្ភៈនេះ។
លោក ប៉ែន បូណា បានអះអាងថា ការខិតខំមួលបង្កាច់រាជរដ្ឋាភិបាល ពីបទធ្វើទុក្ខបុកម្នេញ គឺដើម្បីជាលេស គ្រាន់តែដើម្បីទៅរស់នៅប្រទេសទី៣ ហើយលោក ចាត់ទុកថា នេះគឺជារឿងដែលមិនអាចទៅរួចទៀតឡើយ ពីព្រោះប្រទេសទី៣ នោះ គេមិនចេះតែយកទេ។ ផ្ទុយទៅវិញ លោក ប៉ែន បូណា បានគូសរំលេចពីទិដ្ឋភាពនៅកម្ពុជា ជាប្រទេសដែលមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសប្រជាពលរដ្ឋមានការរស់នៅសម្បូរសប្បាយ ប្រកបដោយសិទ្ធិសេរីភាព មិនដូចការចោទប្រកាន់របស់ក្រុមប្រឆាំងទាំងនោះឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានគូសបញ្ជាក់បន្តថា ជាធម្មតានៅក្នុងប្រទេសនីមួយៗ តែងមានច្បាប់របស់ប្រទេសរៀងៗខ្លួន កាលណាបើបុគ្គលណាទៅរស់នៅប្រទេសគេដោយខុសច្បាប់ ឬក៏ទៅនៅលើទឹកដីគេហើយ បុគ្គលនោះប្រព្រឹត្តអំពើខុសច្បាប់ណាមួយរបស់ប្រទេសគេ គឺអាជ្ញាធរនៃប្រទេសនោះ នឹងចាត់វិធានការជាធរមាន។
ដូច្នេះ លោក ថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះ គឺដោយសារតែបុគ្គលទាំងនោះ បានទៅរស់នៅដោយខុសច្បាប់នៅលើទឹកដីប្រទេសថៃ ជាហេតុដែលអាជ្ញាធរថៃ ត្រូវតែចាត់វិធានការតាមច្បាប់របស់ប្រទេសថៃ។ សកម្មជនទាំង៣នាក់ដែលជាជនភៀសខ្លួន ត្រូវអាជ្ញាធរថៃចាប់ខ្លួននោះ រួមមាន លោក គង់ រ៉ៃយ៉ា និងលោក ផន ផាន់ណា ជាអតីតសមាជិកគណបក្សភ្លើងទៀន និងម្នាក់ទៀតឈ្មោះ លឹម សុខា ជាអនុប្រធានគណកម្មការជនភៀសខ្លួនខ្មែរនៅបាងកក៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា