នយោបាយ
គណបក្សប្រជាជន ប្រកាសគាំទ្រការប្តឹងលោក ស៊ឹង សែនករុណា និងស្នើឱ្យតុលាការរកយុត្តិធម៌ដល់ខ្លួន
គណបក្សប្រជាជនកម្ពុជា ប្រកាសគាំទ្រការប្តឹងលោក ស៊ឹង សែនករុណា និងសំណូមពរឱ្យតុលាការរកយុត្តិធម៌ដល់ខ្លួន។ គណបក្សប្រជាជន បានប្រាប់ទៅបុគ្គលដែលជ្រកក្រោមផ្លាកអង្គការមិនមែនរដ្ឋាភិបាល ថា មិនអាចយករឿងនយោបាយ មកលាយឡំជាមួយរឿងផ្លូវច្បាប់ ដើម្បីតែបិទបាំងទង្វើខុសច្បាប់របស់ខ្លួនបានឡើយ។

ការចេញមកបញ្ជាក់បែបនេះ គឺបន្ទាប់ពីក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យប្ដឹងលើមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលមួយរូប គឺលោក ស៊ឹង សែនករុណា អនុប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ក្រោយមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលរូបនេះ បានប្រើពាក្យសម្ដីវាយប្រហារ និងប្រមាថមកលើគណបក្សប្រជាជនកម្ពុជា តាមរយៈ បទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily នាពេលកន្លងមក។
ដោយបានពិនិត្យលើទិដ្ឋភាពច្បាប់ ក្រុមមេធាវីគណបក្សប្រជាជន នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានសម្រេចប្ដឹងលោក ស៊ឹង សែនករុណា ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសុំឱ្យតុលាការផ្ដន្ទាទោសតាមច្បាប់ជាធរមាន និងទាមទារជំងឺចិត្តចំនួនពីរពាន់លានរៀល (គិតជាដុល្លារជិត៤៩ម៉ឺនដុល្លារ)។

ជុំវិញការដាក់ពាក្យប្ដឹងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍គាំទ្រយ៉ាងពេញទំហឹងចំពោះពាក្យបណ្ដឹងរបស់ក្រុមមេធាវីតំណាងខ្លួន ដែលបានដាក់ពាក្យប្ដឹងទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លើឈ្មោះ ស៊ឹង សែនករុណា។ បើតាមពាក្យបណ្ដឹង គឺក្រុមមេធាវី បានប្ដឹងលោក ស៊ឹង សែនករុណា ពីបទ «ប្រព្រឹត្តអំពើទុច្ចរិតនិយាយបំផ្លើស និងមួលបង្កាច់ក្នុងចេតនាទំលាក់កំហុសដោយអសុទ្ធចិត្ត និងជាអំពើបង្កចលាចលញុះញង់បង្កើតឱ្យមានការស្អប់ខ្ពើម រើសអើងចំពោះគណបក្សប្រជាជនកម្ពុជា ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា និងមានចេតនាទុច្ចរិតធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនាចុងខែកុម្ភៈ ឆ្នាំ២០២៤នេះ» ។
សេចក្ដីថ្លែងការណ៍ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា នៅតាមបណ្តាប្រទេសលើពិភពលោកដែលប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ គឺមិនអាច មិនអនុវត្តច្បាប់បានឡើយ ហើយប្រព័ន្ធតុលាការ គឺត្រូវតែមានដើម្បីដោះស្រាយរាល់វិវាទទាំងឡាយ។ ដោយឡែក ចំពោះប្រទេសកម្ពុជាក៏ដូចគ្នាដែរ គឺមិនអាចយកបញ្ហានយោបាយមកលាយឡំជាមួយបញ្ហាផ្លូវច្បាប់បានទេ ហើយក៏មិនអាចជ្រកក្រោមផ្លាកសិទ្ធិមនុស្ស ឬ អង្គការមិនមែនរដ្ឋាភិបាល ដើម្បីបិទបាំងនូវទង្វើខុសច្បាប់របស់ខ្លួនដែរ។ ជាក់ស្តែងការនិយាយមូលបង្កាច់បំផ្លើសការពិត លាបពណ៌ ធ្វើឱ្យប៉ះពាល់មុខមាត់ កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល អ្នកនយោបាយ គណបក្សនយោបាយ មិនមែនជាសិទ្ធិបញ្ចេញមតិអនុញ្ញាតដោយច្បាប់នោះឡើយ ។

ក្នុងនាមជាអ្នករងគ្រោះពីការប្រមាថមើលងាយ និងមូលបង្កាច់យ៉ាងអយុត្តិធម៌ពីបុគ្គល ស៊ឹង សែនករុណា គណបក្សប្រជាជនកម្ពុជា បានគាំទ្រចំពោះពាក្យបណ្ដឹងរបស់ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសំណូមពរឱ្យដោះស្រាយរកយុត្តិធម៌ឱ្យគណបក្សប្រជាជនកម្ពុជា ស្របតាមការទាមទាររបស់ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា នៅក្នុងពាក្យបណ្តឹងរបស់ខ្លួន៕

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?