នយោបាយ
សម្តេច សាយ ឈុំ ដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ពិធីជួបជុំបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤ របស់គណបក្សប្រជាជនកម្ពុជា បានចាប់ផ្តើមហើយ ដោយមានសមាជិក-សមាជិកា ចូលរួមមានចំនួន ១០០០០នាក់ មកពីតាមបណ្តាខណ្ឌនានា ក្នុងរាជធានីភ្នំពេញ។
ពិធីជួបជុំបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនរាជធានីភ្នំពេញ និងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចាត់តាំងភូមិសង្កាត់មានសុវត្ថិភាព គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើឲ្យសន្តិសុខសណ្តាប់ធ្នាប់នៅរាជធានីភ្នំពេញ មានភាពល្អប្រសើរ ជាមួយនិងការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។
លោក ឃួង ស្រេង បន្តថា សមាជិកក្រុមប្រឹក្សាសង្កាត់ ដែលជាអង្គបោះឆ្នោតមានចំនួន ៨៩៩រូប នារី៤៤រូប។ ក្នុងនោះ សមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សប្រជាជនកម្ពុជា មានចំនួន ៧៤៣រូប។សមាជិកក្រុមប្រឹក្សាសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា មានសន្តិអារម្មណ៍ហ្នឹងន ស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងបានប្តេជ្ញាចិត្តទៅបោះឆ្នោះជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃអាទិត្យទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ខាងមុខនេះ។
គណបក្សប្រជាជនកម្ពុជា នឹងទទួលបានជ័យជំនៈយ៉ាងត្រចេះត្រចង់ តាមរយៈនៃការបោះឆ្នោតនេះ មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលបានបង្កើតស្នាដៃជាប្រវត្តិសាស្ត្រ មានស្នាដៃការងារយ៉ាងធំធេងជូនប្រជាជន និងប្រទេសជាតិទាំងមូល បានធ្វើឲ្យប្រជាជនស្រលាញ់ និងគាំទ្ររហូតមក។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍ថា យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤នេះ មានរយៈពេល ១៤ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី ១០ កុម្ភៈដល់ថ្ងៃ ២៣ កុម្ភៈ ដែលជាឱកាសឲ្យបេក្ខជនបានផ្សព្វផ្សាយពីគោលនយោបាយសំខាន់ៗ របស់បក្ស ឈានទៅទទួលជ័យជំនៈ នៅថ្ងៃទី ២៥ កុម្ភៈ ខាងមុខនេះ។
សម្តេច បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី ៧ ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ រួមមាន៖ កម្មវិធីទី (១) ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល, កម្មវិធីទី (២) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស, កម្មវិធីទី(៣) ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន, កម្មវិធីទី(៤) ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, កម្មវិធីទី(៥) ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង កម្មវិធីទី (៦) ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឲ្យមានសមាគមកសិករ នៅតាមទីជនបទ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានផ្តោតការយកចិត្តទុកដាក់លើអាទិភាពគន្លឹះទាំង ៥ផងដែរ មានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលគឺជាគោលដៅដើម្បីឆ្ពោះទៅរកការសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ សំដៅកសាងកម្ពុជាទំនើបថ្មីមួយ ប្រជាជនកម្ពុជាមានចំណេះដឹង និងជំនាញច្បាស់លាស់ ប្រជាជនរស់នៅក្នុងសេចក្ដីថ្លៃថ្នូរ សុភមង្គល និងទទួលបានយុត្តិធម៌សង្គម ប្រកបដោយសមធម៌ ស្មើសិទ្ធិ និងស្មើឱកាស។
សូមជម្រាបថា ពិធីជួបជុំបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ ២០២៤ នៅមន្ទីរបក្សរាជធានីភ្នំពេញ ដែលមានទីតាំងក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានអ្នកចូលរួមចំនួន ១០០០០នាក់ មកពីតាមបណ្តាខណ្ឌនានាក្នុងរាជធានីភ្នំពេញ ហើយក្រោយបញ្ចប់ បានប្រកាសហែក្បួនយុទ្ធនាការឃោសនានេះ ទៅតាមភូមិសាស្ត្រខណ្ឌរៀងៗខ្លួន៕
អត្ថបទ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?