Connect with us

នយោបាយ

តើយុវជនត្រូវធ្វើបែបណា ដើម្បីចូលរួមលុបបំបាត់មនោគមវិជ្ជានយោបាយខ្មៅកខ្វក់របស់ក្រុមជ្រុលនិយម?

បានផុស

នៅ

យុវជន ជាកម្លាំងចលករមួយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គម ជាពិសេស​ ការចូលរួមទប់ស្កាត់បញ្ហានយោបាយដែលបង្កឱ្យមានភាពចលាចលដល់សង្គមជាតិ។ តើយុវជនត្រូវធ្វើបែបណា ដើម្បីចូលរួមលុបបំបាត់មនោគមវិជ្ជានយោបាយខ្មៅកខ្វក់របស់ក្រុមជ្រុលនិយម?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល​នៃសមាគមយុវជនមហានគរ នៅក្នុងកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» បានលើកឡើងថា ការចូលរួមរបស់យុវជន គឺមានច្រើនសណ្ឋានដែលអាចជួយឱ្យប្រទេសជាតិមានការអភិវឌ្ឍ។ ប៉ុន្តែ ដើម្បីអាចឱ្យយុវជនមានកាតព្វកិច្ចចូលរួមធ្វើសកម្មភាពនៅក្នុងសង្គមនយោបាយ ត្រូវស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៧ ព្រោះយុទ្ធសាស្ត្របញ្ចកោណ ជាយុទ្ធសាស្ត្រមួយដែលមានមាគ៌ាស្រាវជ្រាវរួចជាស្រេច។ លោកថា បើយុវជនអាចចូលរួមនៅក្នុងធាតុណាមួយនៃយុទ្ធសាស្ត្រនេះ ដែលមានដូចជា ការអភិវឌ្ឍធនធានមនុស្ស ទឹក ផ្លូវ នយោបាយសង្គម បរិស្ថាន (វិស័យបរិស្ថាន ការដាំកូនឈើ និងការអប់រំតាមមធ្យោបាយដែលខ្លួនមានជាដើម) ដោយរួមគ្នាកសាង និងអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា។​

ម្យ៉ាងវិញទៀត នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក៏មាននូវគោលនយោបាយអភិវឌ្ឍធនធានមនុស្ស ដែលនាំឱ្យយុវជនអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។ ជាពិសេស យុវជនដែលគ្មានជំនាញច្បាស់លាស់ ខ្វះចំណេះដឹងទូទៅ អាចរៀនជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

ជាមួយគ្នានោះ លោក ហេង សំណាង ក៏បានអំពាវនាវដល់ក្រុមយុវជន NGO ឬសកម្មជនដែលធ្លាប់ជាអតីតក្រុមជ្រុលនិយម ឬមេដឹកនាំដែលរត់ភៀសខ្លួន ឱ្យបញ្ឈប់នូវការធ្វើវិទ្ធង្សនានយោយបាយ លុបបំបាត់សមិទ្ធផល ក៏ដូចជាការញុះញុងដល់យុវជនជំនាន់ថ្មីបន្តទៅទៀត។ លោកថា​ ប្រទេសកម្ពុជាត្រូវការកម្លាំងចលកររបស់យុវជនក្នុងការអភិវឌ្ឍ ហេតុនេះ គួរតែចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងសង្គមជាតិរួមគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

Sokha Hotels

ព័ត៌មានពេញនិយម