Connect with us

នយោបាយ

អ្នកនាំពាក្យ៖ ការខ្វែងគំនិតគ្នា នឹងនាំអង្គបោះ ឆ្នោតបក្សប្រឆាំង ងាកមកបោះឆ្នោតឱ្យគណបក្សប្រជាជន

បានផុស

នៅ

ដោយសារក្រុមបក្សប្រឆាំងមានការខ្វែងគំនិតគ្នា ក្នុងការទាញយកអង្គបោះឆ្នោតរៀងៗខ្លួននោះ នឹងនាំឱ្យអង្គបោះឆ្នោតបក្សប្រឆាំងមួយចំនួនងាកមកបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនឡើង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ តាមរយៈនេះ គណបក្សប្រជាជន រំពឹងថា នឹងទទួលបានអាសនៈព្រឹទ្ធសភាលើសពី៥០​អាសនៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់ «កម្ពុជាថ្មី» ថា តាមតួលេខនៃអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា (CPP) មានជាង១ម៉ឺននាក់។ ដូច្នេះ ផ្អែកលើតួលេខនេះ គណបក្សប្រជាជនកម្ពុជា នឹងអាចទទួលបានអាសនៈនៅក្នុងព្រឹទ្ធសភាប្រមាណ ៥០អាសនៈ។ ប៉ុន្តែ ផ្អែកតាមសភាពការណ៍នយោបាយថ្មីៗចុងក្រោយ ដែលក្រុមបក្សប្រឆាំង កំពុងមានការខ្វែងទស្សនៈគ្នា ជាពិសេសការ​ប្រទាញប្រទង់​សំឡេងគ្នានោះ ត្រូវបានអ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ អះអាងថា នឹងអាចមានអង្គបោះឆ្នោតបន្ថែមទៀតមួយចំនួនរបស់បក្សប្រឆាំង ងាកមកបោះឆ្នោតឱ្យ CPP ដែលអាចឱ្យកើនអាសនៈឡើងដល់ជាង៥០ នៃអាសនៈព្រឹទ្ធសភាទាំងមូល។

ក្នុងនីតិកាលទី៥នេះ ព្រឹទ្ធសភាមានអាសនៈ​សរុបចំនួន៦២ ដែលក្នុងនោះ ​២អាសនៈត្រូវជ្រើសតាំង​ដោយព្រះមហាក្សត្រ ២អាសនៈ ត្រូវបានជ្រើសតាំង​ដោយរដ្ឋសភា តាមការបោះឆ្នោតសំឡេងភាគច្រើន និងចំនួន ៥៨អាសនៈទៀត តាមរយៈការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត ជាអង្គបោះឆ្នោត។ ដូច្នេះ ក្ដីរំពឹងទុករបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងទទួលបានអាសនៈលើសពី៥០នោះ គឺស្ទើរតែគ្របដណ្ដប់លើអាសនៈព្រឹទ្ធសភាទាំងស្រុងទៅហើយ។

គួរជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលមានគណបក្សនយោបាយចំនួន៤ បានចុះឈ្មោះ និងដាក់បេក្ខជនចូលរួមប្រកួតប្រជែងដណ្ដើមកៅអីសមាជិកព្រឹទ្ធសភា រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ។ គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ដែលមានប្រភពពីគណបក្សភ្លើងទៀនតែមួយ គឺកំពុងតែដណ្ដើមអង្គបោះឆ្នោតគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម