នយោបាយ
លោក លី ធុជ ៖អង្គបោះឆ្នោត ត្រូវបង្ហាញពីឆន្ទៈមុះមុត និងស្វាមីភក្តិជូនចំពោះបក្សប្រជាជន និងពលរដ្ឋ
លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានណែនាំអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបង្ហាញពីឆន្ទៈមុះមុត និងស្វាមីភក្តិជូនចំពោះគណបក្សប្រជាជនកម្ពុជា និងបង្ហាញពីឆន្ទៈនិងសេចក្តីទុកចិត្តដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ/សង្កាត់ប្រគល់ជូន។ លោក លី ធុជ ណែនាំបែបនេះ ក្នុងពិធីអបអរសាទរបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធិសភានីតិកាលទី៥ ភូមិភាគ៦ របស់គណបក្សប្រជាជនកម្ពុជា។

សម្រាប់ លោក លី ធុជ អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការផ្តល់កម្លាំងដឹកនាំប្រទេសជាតិជូនគណបក្សប្រជាជនកម្ពុជា និងផ្តល់ជំនឿទុកចិត្តជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ លោក លី ធុជ បានគូសបញ្ជាក់ថា អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការផ្តល់ជាកម្លាំងដឹកនាំប្រទេសជាតិរបស់គណបក្សប្រជាជនកម្ពុជា និងជាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។
ជំនួសមុខសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង លោក លី ធុជ បានណែនាំឱ្យសមាជិកបក្សទាំងអស់ត្រូវបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍របស់គណបក្ស និងការណែនាំផ្សេងៗរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សំដៅធ្វើដំណើរការបោះឆ្នោតនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ទទួលបានជោគជ័យ។
ក្នុងឱកាសនោះ លោក លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ជូនចំពោះក្រុមការងារគណបក្សថ្នាក់កណ្តាល គណបក្សក្រុង គណបក្សសង្កាត់ និងសមាជិកបក្សគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងស្មារតីបន្តកិច្ចខិតខំប្រឹងប្រែងបម្រើដល់ផលប្រយោជន៍របស់គណបក្ស និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕




-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?