Connect with us

នយោបាយ

អ្នកនាំពាក្យ៖ សម្ដីរបស់ទណ្ឌិត សម រង្ស៊ី លែងបានការសម្រាប់បក្សប្រឆាំងនៅកម្ពុជាទៀតហើយ

បានផុស

នៅ

អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន បានវាយតម្លៃថា រាល់ទង្វើ រាល់សម្ដី រាល់ការអំពាវរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ដែលឱ្យបក្សប្រឆាំងរួបរួមគ្នា ដើម្បីបង្កើនកម្លាំងប្រជាធិបតេយ្យនោះ គឺលែងមានន័យ ឥទ្ធិពល មកលើបក្សប្រឆាំងដែលកំពុងធ្វើសកម្មភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទៀតហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ឥសាន ចេញមកវាយតម្លៃបែបនេះ គឺនៅក្រោយពេលដែលទណ្ឌិត សម រង្ស៊ី  ធ្វើពិធីជួបជុំនៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ហើយបានអំពាវនាវឱ្យគណបក្សបក្សប្រឆាំងនៅកម្ពុជា ជាពិសេសគណបក្សភ្លើងទៀន បក្សឆន្ទៈខ្មែរ បក្សកម្លាំងជាតិ រួបរួមគ្នា ដើម្បីបង្កើនកម្លាំងប្រជាធិបតេយ្យ។

សម្រាប់លោក សុខ ឥសាន មូលហេតុដែលលោកហ៊ានវាយតម្លៃថាសម្ដីរបស់ទណ្ឌិត សម រង្ស៊ី លែងមានឥទ្ធិពលមកលើគណបក្សប្រឆាំងនៅកម្ពុជា ព្រោះតែលោកសំអាងលើលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាពេលថ្មីៗនេះ។ តាមលោក សុខ ឥសាន លទ្ធផលបោះឆ្នោតព្រឹទ្ធសភា ដែលគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន៥៥ នៃ៥៨អាសនៈ ចំណែកបក្សឆន្ទៈបានសម្លេងឆ្នោតតែ៣អាសនៈ  បានបង្ហាញឱ្យឃើញថា បក្សប្រឆាំងបានបែកបាក់គ្នា លែងស្ដាប់តាមសម្ដីរបស់ទណ្ឌិត សម រង្ស៊ី។

ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយឡើយ ដែលទណ្ឌិត សម រង្ស៊ី បានអំពាវនាវឱ្យសមាជិកបក្សប្រឆាំងក្នុងស្រុក រួបរួមគ្នា ដើម្បីយកឈ្នះលើការបោះឆ្នោតនៅកម្ពុជា។ ជាក់ស្ដែងនាពេលថ្មីៗ ទណ្ឌិតដែលកំពុងជ្រកកោននៅក្រៅប្រទេសរូបនេះ បានអំពាវនាវឱ្យគណបក្សកម្លាំងជាតិ រួបរួមជាមួយបក្សភ្លើងទៀន ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៥។ ប៉ុន្តែគណបក្សកម្លាំងជាតិ មិនបានចាប់ដៃគ្នាជាមួយបក្សភ្លើងទៀនឡើយ ផ្ទុយទៅវិញបក្សទាំងពីរ បានដើរផ្លូវរៀងខ្លួន។

ការដើរលើផ្លូវនយោបាយរៀងខ្លួន និងការលែងស្ដាប់តាមសម្ដីទណ្ឌិត សម រង្ស៊ី បានច្រានឱ្យបក្សឆន្ទៈខ្មែរដែលជាសម្ព័ន្ធភាពរបស់គណបក្សភ្លើងទៀនបានត្រឹម៣អាសនៈប៉ុណ្ណោះ ឯបក្សកម្លាំងជាតិគ្មានបានអាសនៈសូម្បីតែមួយអាសនៈ ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤​កន្លងទៅថ្មីៗនេះ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម