Connect with us

នយោបាយ

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

បានផុស

នៅ

ទីបំផុត បំណងរបស់លោក ឯម សុខសុវណ្ណ បានសម្រេចហើយក្នុងការបង្កើតគណបក្សនយោបាយនៅកម្ពុជា ក្រោយពីប្រមុខក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះគណបក្សដើម្បីកម្ពុជា ក្នុងបញ្ជីគណបក្សនយោបាយជាផ្លូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រកាសរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចចុះឈ្មោះ «គណបក្សដើម្បីកម្ពុជា» នៅក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដោយស្នាក់នៅកណ្ដាលគណបក្សនេះ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រការ២ នៃប្រកាសរបស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យគណបក្សដើម្បីកម្ពុជា ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា មុនក្រសួងមហាផ្ទៃសម្រេចចុះបញ្ជីគណបក្សដើម្បីកម្ពុជាជាផ្លូវការ​ នាពេលនេះ គឺជាគណបក្សទី៣ បន្ទាប់ពីលោក ឯម សុខសុវណ្ណ ធ្លាប់បានដាក់លិខិតមកក្រសួងមហាផ្ទៃ ស្នើសុំបង្កើតគណបក្សថ្មីចំនួនពីរលើករួចមកហើយ តែជាលទ្ធផល ត្រូវបានក្រសួងមហាផ្ទៃ បដិសេធអនុញ្ញាតឱ្យបង្កើតឡើយ ដោយមូលហេតុ ឈ្មោះគណបក្ស។

គណបក្សទី១ ដែលលោកស្នើបង្កើត គឺឈ្មោះ គណបក្សអាយ៉ងខ្មែរ តែដោយសារឈ្មោះបក្ស មិនស្របតាមច្បាប់ ត្រូវបានក្រសួងមហាផ្ទៃ បដិសេធមិនអនុញ្ញាតឱ្យបង្កើតឡើយ។ ក្រោយមក បានដូរឈ្មោះមកជា គណបក្សខ្ញុំបម្រើខ្មែរ តែជាលទ្ធផល ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏មិនអនុញ្ញាតឱ្យបង្កើតដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម