Connect with us

នយោបាយ

លោក មាជ សុវណ្ណរ៉ា ក្លាយជាប្រធានគណបក្សជំនាន់ថ្មី

បានផុស

នៅ

អង្គសមាជជាលើកដំបូងបង្អស់របស់គណបក្សជំនាន់ថ្មី បានសម្រេច ផ្ដល់សេចក្ដីទុកចិត្តឱ្យលោក មាជ សុវណ្ណរ៉ា កាន់តំណែងជាប្រធានគណបក្ស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សជំនាន់ថ្មី ដែលចេញកាលពីថ្ងៃទី០៤ ខែមិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីនេះ  អង្គសមាជដែលរៀបចំឡើងនៅក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានសម្រេចផ្ដល់សេចក្ដីទុកចិត្ត ដល់លោក ប៉ាត មុន្នី និងលោក​ ជឹង វិទ្យាឬទ្ធិ ជាអនុប្រធានគណបក្ស។

អង្គសមាជ ក៏បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តគាំទ្រ សមាសភាពគណៈកម្មាធិការនាយកគណបក្សចំនួន៥៣នាក់ និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តគាំទ្រសមាសភាពគណកម្មាធិការអចិន្ត្រៃយ៍គណបក្សចំនួន១៥រូប។

គួរឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យបង្កើតគណបក្សខ្មែរជំនាន់ថ្មី។ គណបក្សនេះមានទីស្នាក់ការកណ្ដាលនៅភូមិច្រេស ​ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៤ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម