នយោបាយ
គណបក្សនយោបាយថ្មី២ ត្រូវបានបង្កើតឡើងក្នុងអាណត្តិនាយករដ្ឋមន្រ្តី សម្តេចធិបតី
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាផ្លូវការ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ចាប់តាំងពីពេលនោះមកទល់ដើមខែមិថុនា ឆ្នាំ២០២៤ នេះ មានគណបក្សនយោបាយចំនួន២ បានបង្កើតឡើង គឺគណបក្សជំនាន់ថ្មី និងគណបក្សដើម្បីកម្ពុជា។
គណបក្សជំនាន់ថ្មី ត្រូវបានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យបង្កើតជាផ្លូវការកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ពោលគឺរយៈពេលត្រឹមតែជាងមួយខែតែប៉ុណ្ណោះ ក្រោយការចូលកាន់តំណែងរបស់សម្ដេចធិបតី។ បន្តមកនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះបក្សជំនាន់ថ្មី ទៅក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ។ រំលងបានជិត២ខែ ក្រោយក្លាយជាបក្សនយោបាយស្របច្បាប់ ទើបបក្សជំនាន់ថ្មី រៀបចំសមាជរបស់ខ្លួនជាលើកដំបូងបង្អស់ ដោយសម្រេចបោះឆ្នោតគាំទ្រឱ្យលោក មាជ សុវណ្ណរ៉ា អតីតមន្ត្រីជាន់ខ្ពស់ អតីតបក្សសង្គ្រោះជាតិ ធ្វើជាប្រធានគណបក្ស។
ឯគណបក្សដើម្បីកម្ពុជា ត្រូវបានលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យបង្កើតជាផ្លូវការកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ និងនៅថ្ងៃទី៩ ខែឧសភា សម្រេចចុះបញ្ជីគណបក្សដើម្បីខ្មែរ របស់លោក ឯម សុខសុវណ្ណ អតីតមន្ត្រីជាន់ខ្ពស់គណបក្សយុវជនកម្ពុជា ទៅក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃកម្ពុជា។
ជាការកត់សម្គាល់ ថ្នាក់ដឹកនាំបក្សនយោបាយថ្មីកើតក្រោយការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនីតិកាលទី៧នេះ គឺសុទ្ធតែអ្នកនយោបាយមកពីបក្សប្រឆាំង៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត