នយោបាយ
ទូតរុស្ស៊ី ថា ៦៨ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី គឺបានផ្តល់ទំនុកចិត្តគ្នាទៅវិញទៅមក
លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា បានលើកឡើងថា រយៈពេល៦៨ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសរុស្ស៊ី គឺល្អ ជិតស្និទ្ធ និងបានផ្តល់ទំនុកចិត្តគ្នាទៅវិញទៅមក ដែលនៅតែជាមូលដ្ឋាននៃការអភិវឌ្ឍជាលំដាប់នូវអន្តរកម្មទ្វេភាគី។ នេះបើតាមខ្លឹមសារផ្សព្វផ្សាយរបស់រដ្ឋសភាតាមបណ្តាញសង្គមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

ការលើកឡើងបែបនេះរបស់ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា ក្នុងឱកាសសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមប្រារព្ធកម្មវិធីអបអរសាទរទិវាបុណ្យជាតិនៃសហព័ន្ធរុស្ស៊ី ដែលរៀបចំឡើងដោយស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

ក្នុងឱកាសនេះ អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា បានលើកឡើងថា ទិវានៃប្រទេសរុស្ស៊ីជានិមិត្តរូបនៃសាមគ្គីភាពរបស់ប្រជាពលរដ្ឋរុស្ស៊ី ដែលបង្ហាញពីការប្តេជ្ញារួមរបស់ពួកគេចំពោះទំនៀមទម្លាប់ និងគោលការណ៍ណែនាំអប់រំសីលធម៌ សេចក្តីគោរពមរតកដ៏រុងរឿងរបស់បុព្វបុរសរបស់ពួកគេ ការដំណើរបន្តគ្នាមិនដាច់ជំនាន់ និងសម័យកាល។ បន្ថែមពីនេះ លោកបញ្ជាក់ថា កម្ពុជា-រុស្ស៊ី បានពង្រឹងអន្តរកម្មនយោបាយ និងទំនាក់ទំនងអន្តរសភា និងអន្តរគណបក្ស។ ប្រទេសរុស្ស៊ី ចាត់ទុកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាចំណុចដ៏សំខាន់មួយនៅក្នុងការកសាងកិច្ចសន្ទនារុស្ស៊ី-កម្ពុជា។

តាមខ្លឹមសារដដែលបានឱ្យដឹងថា ទិវាបុណ្យជាតិរុស្ស៊ី បានប្រារព្ធធ្វើឡើងនៅក្នុងបរិយាកាសអធិកអធមនិងស្និទ្ធស្នាលជាទីបំផុត ដោយមានវត្តមានថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងប្រធានស្ថាប័ននានារបស់កម្ពុជាចូលរួម ជាមួយវត្តមាន ភ្ញៀវជាតិ អន្តរជាតិជាច្រើនទៀត។
រដ្ឋសភាកម្ពុជា ក៏បានបញ្ជាក់ដែរថា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៤ នៃទិវាឯករាជ្យជាតិសហព័ន្ធរុស្ស៊ី សម្ដេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក៏បានផ្ញើសារលិខិតអបអរជូនប្រធានរដ្ឋសភាឌូម៉ានៃសហព័ន្ធរុស្ស៊ី ដោយបានរំឭកពីភាពជាដៃគូល្អរវាងប្រទេសកម្ពុជា-រុស្ស៊ី ថែមទៀតផង។ ទន្ទឹមនេះ រដ្ឋសភាកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូល្អជាមួយនឹងសហព័ន្ធរុស្ស៊ី និង សូមអបអរសាទរនូវសមិទ្ធផលដែលទទួលបានរវាងប្រទេសទាំងពីរ និងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។

ក្នុងសារលិខិតសម្តេចរដ្ឋសភាធិបតី បានបញ្ជាក់បន្ថែមថា នឹងប្តេជ្ញាពង្រឹងបន្ថែមនូវចំណងមិត្តភាពយូរអង្វែង រួមទាំងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំង២ ដោយស្វែងរកកាលានុវត្តភាពថ្មីៗ ដើម្បីផ្តល់ជាប្រយោជន៍ទៅវិញទៅមកដល់ប្រជាជនប្រទេសទាំង២៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?