Connect with us

នយោបាយ

រដ្ឋមន្រ្តីការបរទេសថៃ ធានាអះអាងថា ថៃ នឹងមិនឱ្យអ្នកណាប្រើប្រាស់ទឹកដីខ្លួនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាឡើយ

បានផុស

នៅ

លោក Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេសថៃ បានធានាអះអាងថា ថៃ នឹងមិនអនុញ្ញាតឱ្យអ្នកណាប្រើប្រាស់ទឹកដីថៃ ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជានោះទេ។ រដ្ឋមន្ត្រីការបរទេសថៃ បានបញ្ជាក់ពីការធានាអះអាងបែបនេះនៅក្នុងជំនួបសម្តែងការគួរសម ​និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនជួបជាមួយប្រធានព្រឹទ្ធសភា សម្តេចតេជោ នេះ លោករដ្ឋមន្ត្រីការបរទេសថៃ Maris SANGIAMPONGSA បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោក Maris SANGIAMPONGSA បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីថៃជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និង ពីការធានាអះអាងថា មិនអនុញ្ញាតឱ្យជនអមិត្តណាប្រើប្រាស់ទឹកដីថៃធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជានោះទេ។ ការធានាអះអាងនេះ ក៏ត្រូវបានប្រមុខការទូតថៃលើកមកបញ្ជាក់ជូនសម្តេចតេជោ ហ៊ុន សែន ឱ្យបានដឹងបន្ថែមទៀតផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះគោលជំហររដ្ឋាភិបាលថៃដែលបញ្ជាក់អះអាងមិនអនុញ្ញាតឱ្យមានអមិត្តណាមួយយកទឹកដីថៃធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា។ សម្ដេចតេជោ ចាត់ទុកថានេះជាបញ្ហាសំខាន់សម្រាប់សន្តិសុខកម្ពុជាផង ថៃផង និងវៀតណាមផងដែរ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់​ឱ្យដឹងថា ប្រទេសកម្ពុជា ក៏បានសន្យាជាមួយប្រទេសដទៃ មិនអនុញ្ញាតឱ្យប្រទេស ឬក្រុមអមិត្តណាយកទឹកដីរបស់ខ្លួន​ (កម្ពុជា) ប្រឆាំងនឹងប្រទេសផ្សេងដូចដែរ។

គួរបញ្ជាក់ជូនថា លោក Maris SANGIAMPONGSA គឺជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសថៃ ហើយការមកកាន់ប្រទេសកម្ពុជានេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក។ រដ្ឋមន្រ្តីការបរទេសថៃរូបនេះ បានគូសបញ្ជាកប្រាប់សម្តេចតេជោ ហ៊ុន សែន ថា ប្រទេសថៃបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសសំខាន់ ដោយប្រទេសទាំងពីរមានព្រំដែនជាប់គ្នា ហើយរាជរដ្ឋាភិបាលថៃតែងតែផ្ដល់អាទិភាពខ្ពស់ក្នុងទំនាក់ទំនងជាមួយប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោក ក៏បានជម្រាបជូនសម្ដេចតេជោ ប្រធានព្រឹទ្ធសភាថា លោកបានទទួលការណែនាំពីរាជរដ្ឋាភិបាលថៃ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស ត្រូវខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីពង្រឹងពង្រីកទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំងពីរ  និងប្តេជ្ញាធ្វើឱ្យទំនាក់ទំនងនេះ កាន់តែរឹងមាំស៊ីជម្រៅលើគ្រប់វិស័យ។ មិនតែប៉ុណ្ណោះ លោកបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយសព្វបែបយ៉ាងដែលរាជរដ្ឋាភិបាលកម្ពុជា បានជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស ការតភ្ជាប់រវាងប្រជាជន និងប្រជាជន និងទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន។

កម្ពុជា និងថៃ មានទំនាក់ទំនងការទូតនឹងគ្នាអស់រយៈពេល៧៤ឆ្នាំមកហើយគិតមកដល់ឆ្នាំ២០២៤នេះ។ ទំនាក់ទំនងប្រទេសទាំង២ មានទាំងផ្អែមល្ហែមផង ជូរចត់ផង និងស្មុគស្មាញផងនៅក្នុងរយៈពេល៧៤ឆ្នាំមកនេះ។ នៅឆ្នាំ២០២៥ ខាងមុខ គឺជាខួបលើកទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២កម្ពុជា-ថៃ។ ដូច្នេះហើយ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមានការរៀបចំកម្មវិធីរំលឹកខួបទំនាក់ទំនងនេះឱ្យបានច្រើន។ មិនតែប៉ុណ្ណោះទេ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានជំរុញឱ្យអ្នកវិនិយោគថៃមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀតផងដែរ៕

ដោយ៖​ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម