Connect with us

នយោបាយ

សម្តេចតេជោ ព្រមានគណបក្សក្នុងស្រុក កុំឱ្យមានការពាក់ព័ន្ធការបង្កើតរដ្ឋាភិបាលនិរទេសក្រៅប្រទេស

បានផុស

នៅ

អតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា បានបង្ហើបជាសាធារណៈថា ការផ្តួចផ្តើមគំនិតដើម្បីបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសកំពុងចាប់ផ្តើមហើយ ខណៈសម្តេចបានអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាត្រៀមកម្ចាត់ឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាដល់សុខសន្តិភាពដែលកម្ពុជារកបានដោយលំបាក។

ការប្រកាសជាសាធារណៈរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល បានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)  នៅវិមាន៧មករា រាជធានីភ្នំពេញ ដែលមានសមាជិកចូលរួមប្រមាណ ២ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចបានថ្លែងថា ដើម្បីធានានិរន្តភាពនៃការអភិវឌ្ឍ ចាំបាច់ត្រូវជំរុញការកែទម្រង់ជាប់ជានិច្ច ព្រោះថាការកែទម្រង់ជាកម្លាំងចលករនៃការអភិវឌ្ឍន៍ បើគ្មានការកែទម្រង់ឬការកែទម្រង់គ្មានប្រសិទ្ធភាព នោះការអភិវឌ្ឍ នឹងខ្វះកម្លាំងជំរុញ។ ត្រង់ចំណុចនេះ សម្តេចបញ្ជាក់ជូនថា ចលនាជ្រុលនិយមក្នុងប្រទេសយើង នៅបន្តមាននៅឡើយ ហើយចលនាជ្រុលនិយមនេះគឺជាឬសគុល និងជាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ ដែលទាមទារឱ្យកម្ចាត់បានទាន់ពេលវេលា។

បើតាមសម្តេចតេជោ បានទទួលដំណឹងមកថា៖«ការផ្តួចផ្តើមគំនិតដើម្បីបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសកំពុងចាប់ផ្តើមហើយ…យើងមិនអាចឱ្យពួកគេមានក្បាលម៉ាស៊ីជារដ្ឋាភិបាលនៅក្រៅប្រទេស ហើយមានសមាជិកធ្វើសកម្មភាពនៅក្នុងប្រទេសបានទេ»។
ទន្ទឹមនឹងនេះសម្តេចតេជោ ព្រមានថាដល់គណបក្សណាក៏ដោយដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលដែលបង្កើតនៅឯបរទេសត្រូវតែកម្ចាត់ចោល។ សម្តេចសង្កត់ធ្ងន់ថា៖«បក្សណាក៏ដោយ អ្នកណាក៏ដោយ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលដែលបង្កើតនៅឯបរទេស ប្រសិនបើកើតឡើងនាពេលខាងមុខ តាមការគ្រោងទុករបស់គេ យើងត្រូវតែកម្ចាត់ចោល និងរំសាយចោលភ្លាមនូវអង្គការចាត់តាំងបក្សណាក៏ដោយដែលនៅក្នុងប្រទេស នេះជារឿងចាំបាច់ដើម្បីធានាការពារ»។

«យើងមិនអនុញ្ញាតដាច់ខាតឱ្យពួកនយោបាយជ្រុលនិយមមួយក្តាប់តូចមកបំផ្លាញសន្តិភាពបានឡើយ។ ក្នុងន័យនេះ ខ្ញុំអំពាវនាវដល់ប្រជាជនទាំងមូល លើកកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលនិយមឱ្យអស់ពីកម្ពុជា»។ នេះជាការថ្លែងឡើងបន្ថែមរបស់សម្តេចតេជោ។

ជាមួយគ្នានេះ សម្តេចតេជោ អំពាវនាវចំពោះរាជរដ្ឋាភិបាល ពិនិត្យពិចារណាលើរឿងនេះ ធ្វើវិសោធនកម្មទាក់ទងនឹងច្បាប់បង្កើតគណបក្សនយោបាយ និងច្បាប់ដទៃទៀតប្រសិនបើពួកគេបង្កើតនូវរដ្ឋាភិបាលនិរទេស។
សម្តេចថ្លែងថា៖«បើអ្នកឯងមានរដ្ឋាភិបាល យើងក៏មិនអាចទុកគណបក្សនយោបាយឱ្យស្របច្បាប់បានតទៅទៀតដែរ នេះជារឿងដែលចាំបាច់ត្រូវធ្វើ។ យើងត្រូវហ៊ានលះបង់ ត្រូវហ៊ានធ្វើនូវអ្វីៗដែលការពារសន្តិភាពសម្រាប់ប្រជាជាតិ»។
សម្តេចក៏រំឭកដែរថា កម្ពុជាបានបាត់បង់សន្តិភាពរយៈពេលវែងមកហើយ ទើបតែមានសន្តិភាពរយៈពេលជាង ២៥ឆ្នាំ ដូច្នេះយើងមិនខ្លាចនឹងបង់តម្លៃណាក៏ដោយ ដើម្បីនឹងទប់ស្កាត់នូវចរន្តជ្រុលនិយមដែលបង្កើតឡើងនូវស្ថានភាពគ្រោះថ្នាក់សម្រាប់ប្រទេសជាតិនោះឡើយ។
គម្រោងបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសនាពេលនេះ សំដៅទៅលើមនុស្សមួយដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកំពុងនិរទេសខ្លួននៅឯបរទេស។

សូមរំឭកថា ក្នុងអំឡុងឆ្នាំ ២០១៥ ក្រុមនយោបាយមួយដែលមានឈ្មោះថា គណបក្ស​នយោបាយ រណសិរ្យ​រំដោះ​ជាតិ​ខ្មែរ ដែលបាននិរទេសខ្លួននៅបរទេស បាន​ប្រកាស​បង្កើត​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស​មួយ​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដាណឺម៉ាក ប៉ុន្តែ​ត្រូវបានរដ្ឋាភិបាល​កម្ពុជា​ និង​គណបក្ស​នយោបាយ​ធំ​ៗ នាពេលនោះបាន​ប្រឆាំង​ចំពោះ​ការ​ប្រកាស​បង្កើត​នេះ៕
អតបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

សន្តិសុខសង្គម៤០ នាទីutes មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម