Connect with us

នយោបាយ

បណ្ឌិត យង់ ពៅ៖ កម្ពុជាកុំមើលរំលងកិច្ចការអន្តរជាតិឱ្យសោះ កុំបណ្តោយឱ្យកិច្ចការអន្តរជាតិសម្រេចដោយមហាអំណាចតែឯកឯង

បានផុស

នៅ

បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្ពុជាហាក់ដើរយឺតជាងគេក្នុងបរិបទកិច្ចការពិភពលោក ព្រោះកម្ពុជាមិនសូវយកបញ្ហាអន្តរជាតិមកពិភាក្សាឡើយ ដូចនេះ កម្ពុជាក្នុងនាមជាប្រទេសទន់ខ្សោយមានតែខិតខំខ្លួនឯង កុំបណ្តោយឱ្យប្រទេសមហាអំណាចចាត់ចែងគ្រប់កិច្ចការទាំងអស់ជំនួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតលើកឡើងបែបនេះ ក្នុងពិធីបើកវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្តីពី “សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរ និងតួនាទីរបស់មហាអំណាច សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសកល” នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិតសភាកម្ពុជា។

លោកបណ្ឌិត បានលើកឡើងថា ប្រធានបទដែលលើកយកមកពិភាក្សាក្នុងវេទិកានេះ សុទ្ធតែជាប្រធានបទសំខាន់ និងត្រូវតាមស្ថានភាពពិភពលោកដែលកំពុងជួបប្រទះ និងលើកយកមកពិភាក្សា។ លោកថា ចំពោះកម្ពុជា គឺមិនសូវមានការជជែកវែកញែកពីកិច្ចការអន្តរជាតិបានច្រើននោះទេ ដូចនេះ ធ្វើឱ្យសង្គមកម្ពុជាដើរយឺតជាងគេ ព្រោះមិនដឹងពីស្ថានភាពទូលំទូលាយ។ ទោះបីកម្ពុជាមានការរៀនពីទំនាក់ទំនងអន្តរជាតិ និងភូមិសាស្ត្រនយោបាយច្រើនមែន ប៉ុន្តែនៅមានកម្រិតនៅឡើយ។ លោកបណ្ឌិតមានប្រសាសន៍ថា៖ “សូមកុំមើលរំលងកិច្ចការអន្តរជាតិឱ្យសោះ សូមកុំបណ្តោយឱ្យកិច្ចការអន្តរជាតិសម្រេចដោយមហាអំណាចតែឯងៗ។ ដូចជាឥឡូវក៏នៅតែអញ្ចឹងដែរ មហាអំណាចនៅតែតាំងខ្លួនជាចាហ្វាយនាយនៃចក្រវាលនេះ ពីព្រោះប្រទេសទន់ខ្សោយនៅតែទន់ខ្សោយមិនអាចចូលរួមបាន… ជាការយល់ឃើញរបស់ខ្ញុំ យើងជាប្រទេសទន់ខ្សោយ កុំតាំងខ្លួនឯងថាទន់ខ្សោយពេក បើយើងនៅតែទន់ខ្សោយ មហាអំណាចនៅតែចាត់ចែងជំនួសយើង”

ការណ៍ដែលមហាអំណាចចាត់ចែងជំនួសប្រទេសទន់ខ្សោយ គឺដើម្បីទទួលបានផលប្រយោជន៍ច្រើនពីកិច្ចការនោះ។ លោកបណ្ឌិតបញ្ជាក់បន្តថា ការប្រែប្រួលជាបន្តបន្ទាប់ក្នុងសណ្តាប់ធ្នាប់ពិភពលោក នឹងធ្វើឱ្យប្រទេសមហាអំណាចប្រជែងឥទ្ធិពលគ្នាកាន់តែច្រើន និងជះឥទ្ធិពលជោគវាសនាទាំងប្រទេសធំ និងតូច ជាមូលហេតុធ្វើឱ្យប្រទេសនានាបង្កើនកិច្ចសហការជាមួយគ្នា និងសាមគ្គីគ្នា។ លើសពីនេះ ឥទ្ធិពលមហាអំណាច ការប្រជែងរវាងមហាអំណាច បានធ្វើឱ្យសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្នកាន់តែស្មុគស្មាញ។ លោកបណ្ឌិតថា ការស្មុគស្មាញនេះអាចដោះស្រាយដោយមនុស្សបាន ប្រសិនមានការខិតខំដោះស្រាយបានច្រើន។

យ៉ាងណាមិញ លោកបណ្ឌិត យង់ ពៅ ក៏បន្ថែមថា ក្នុងនាមជាប្រទេសទន់ខ្សោយ មិនអាចរង់ចាំតែដំណោះស្រាយពីប្រទេសមហាអំណាចគ្រប់បែបយ៉ាងនោះទេ គួរសួរខ្លួនឯងផងថា តើត្រូវរៀបចំខ្លួនបែបណាស្រប់នឹងស្ថានការណ៍ និងអាចដោះស្រាយបាន? ហើយប្រទេសមហាអំណាចក៏ដូចគ្នា គួររៀនទទួលយកចំណុចនេះដូចគ្នា។

សូមបញ្ជាក់ថា វេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣នេះ រៀបចំឡើងដោយមានវាគ្មិនជំនាញៗ ទាំងជាតិ និងអន្តរជាតិ ជជែក ពិភាក្សា ពីបញ្ហានានាដែលពិភពលោកកំពុងជួបប្រទះ ទាំងបញ្ហានយោបាយ កិច្ចការអន្តរជាតិជាដើម។ ក្នុងនោះ ក៏មានភាគីពាក់ព័ន្ធ មន្ត្រី និស្សិត ជាច្រើនចូលរួមនៅរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។ វេទិកានេះ ត្រូវបានរៀបចំឡើងដោយមាន ៣វគ្គធំៗគឺ វគ្គទី១ និយាយពីសណ្តាប់ធ្នាប់ពិភពលោកថ្មី ការប្រកួតប្រជែងរវាងមហាអំណាច។ វគ្គទី២ និយាយពីភាពតានតឹងនៅអឺរ៉ុប និងមជ្ឈិមបូព៌ា និងវគ្គទី៣ តួនាទីរបស់មហាអំណាចក្នុងការលើកកម្ពស់សុខដុមភាពពិភពលោក៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម