នយោបាយ
សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនដែលមានគំនិតម្តងណាក្នុងការធ្វើឱ្យបាត់បង់ទឹកដីឡើយ
រាជរដ្ឋាភិបាលកម្ពុជា មិនដែលមានគំនិតម្តងណាក្នុងការធ្វើឱ្យបាត់បង់ទឹកដី អធិបតេយ្យភាព ឬធ្វើឱ្យខេត្តរបស់យើងក្លាយទៅជា (រណប) ជាមួយនរណាទេ ប៉ុន្តែផ្ទុយទៅវិញមានតែខំពង្រឹងអធិបតេយ្យភាព ពង្រឹងទឹកដី និងពង្រឹងប្រជាពលរដ្ឋឱ្យខ្លាំង តាមរយៈការថែរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពកុំឱ្យបែកបាក់គ្នា និងជំរុញការអភិវឌ្ឍក្នុងតំបន់កាន់តែច្រើន។
នេះជាការបញ្ជាក់ឡើងវិញរបស់នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ទំនប់អូរតេធិបតី” ខេត្តមណ្ឌលគិរី ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ តុលា ២០២៤។ សម្តេចធិបតី បានលើកឡើងថា គោលនយោបាយការបរទេសកម្ពុជាមិនថាជាមួយប្រទេសជិតខាង ជាមួយបណ្តាប្រទេសមហាអំណាច ឬប្រទេសតូចក្តី គឺធ្វើឡើងដើម្បីផលប្រយោជន៍រួម និងគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។
សម្តេចធិបតី សង្កត់ធ្ងន់ថា៖«មិនថាទំនាក់ទំនងកម្ពុជាជាមួយវៀតណាម ឡាវ ថៃ សិង្ហបុរី អាមេរិក ចិន ឬជាមួយប្រទេសមហាអំណាច ប្រទេសតូច យើងធ្វើនូវស្មារតីគោរពនូវអធិបតេយ្យភាព ឯករាជ្យភាព និងគោរពផលប្រយោជន៍គ្នាទៅវីញទៅមក នេះគឺជាគោលនយោបាយការបរទេសរបស់យើង»។
ការអះអាងជាថ្មីនេះ បន្ទាប់ពីក្រុមធ្វើនយោបាយមួយចំនួននៅក្រៅប្រទេសដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាបន្តបំផុសរឿងជុំវិញកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLVដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។
សម្តេចសង្កត់ធ្ងន់ថា៖«ការបំផុសរឿង CLV DTA គឺជាផ្នែកមួយអាចធ្វើឱ្យបែកបាក់សាមគ្គី និងឯកភាពជាតិ តាមរយៈការមិនទុកចិត្តគ្នា ដែលជាគ្រោះថ្នាក់ធំ»។
យ៉ាងណាមិញ សម្តេចធិបតី បញ្ជាក់ថា៖«អត់មានធ្វើជាមួយពីណាដើម្បីក្រោមរណបពីណាគេទេ កម្ពុជារដ្ឋឯករាជ្យ អធិបតេយ្យ ប្រជាជនយើង ១៧ លាននាក់ ប្រហែល១០ឆ្នាំទៀត អាចឡើង២០ ទៅជាង ២០លាននាក់»។
សម្តេចបន្ថែមថា៖«ដីខ្មែរ ប្រជាជជនខ្មែរ បង្កើតកូនឱ្យច្រើន កសាងសេដ្ឋកិច្ច កសាងលក្ខខណ្ឌអំណោយទានឱ្យប្រជាពលរដ្ឋកាន់តែរីកចម្រើន នេះហើយជាគោលបំណងធ្វើរបស់រាជរដ្ឋាភិបាលក្នុង ៤០ ឆ្នាំ ហើយអាណត្តិទី ៧ នេះ យើងនៅបន្តធ្វើយ៉ាងម៉េចឱ្យប្រជាជនខ្មែរនៅគ្រប់ទីកន្លែងរួមទាំងខេត្តឦសាន កាន់តែរីកចម្រើនធំធាត់គ្រប់វិស័យទាំងអស់»៕
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន