នយោបាយ
អ្នកតាមដាន៖ ការបង្កើតចលនាតស៊ូរបស់ទណ្ឌិត សម រង្ស៊ី មិនមែនជារឿងប្រជាធិបតេយ្យទេ តែជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្ម
បន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានប្រកាសបង្កើតចលនាជាតិតស៊ូ និងបានខិតខំប្រកូកប្រកាសឱ្យពលរដ្ឋខ្មែរក្រៅប្រទេសចូលរួមនោះ អ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកវិភាគ និងអ្នកតាមដានស្ថានភាពនយោបាយនៅកម្ពុជា បានថ្កោលទោស ហើយអះអាងថា នេះ ជាទង្វើបង្កគ្រោះដល់ជាតិ និងប្រជាជនកម្ពុជា។ ក្នុងនោះ លោក យឿន យឿត អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយ បានគូសបញ្ជាក់ថា ការបង្កើតចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ដែលជាចលនាខុសច្បាប់នេះ មិនមែនជារឿងប្រជាធិបតេយ្យទេ តែជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្ម។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក យឿន យឿត បានសរសេរថា៖ «ខ្ញុំសូមថ្កោលទោសចំពោះទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិបីជំនាន់ ដែលបានប្រកាសបង្កើតចលនាជាតិតស៊ូខុសច្បាប់នៅក្រៅប្រទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីព្រោះចលនាដែលបង្កើតឡើងដោយទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិបីជំនាន់នេះ ជាអំពើខុសច្បាប់ ដែលបានជំរុញឱ្យក្រុមប្រឆាំង បក្ខពួកជ្រុលនិយមរបស់ខ្លួនទៅបង្កើតព្រឹត្តិការណ៍ ដោយយកគំរូតាមប្រទេសបង់ក្លាដេស ក្នុងចេតនាធ្វើការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា»។
សម្រាប់អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយរូបនេះ គឺការបង្កើតចលនាជាតិតស៊ូខុសច្បាប់នេះ មិនមែនជារឿងលទ្ធិប្រជាធិបតេយ្យ សេរីភាព ឬ សិទ្ធិមនុស្សនោះទេ ប៉ុន្តែបានឆ្លងផុតបន្ទាត់ក្រហមឈានដល់ផែនការធ្វើរដ្ឋប្រហារ ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មយ៉ាងធ្ងន់ធ្ងរបំផុតដែលប៉ះពាល់ដល់សន្តិសុខជាតិ។ លោកសង្កត់ធ្ងន់ថា៖ «ដែលបង្កើតឡើងដោយក្រុមក្បត់ជាតិ ការកៀរគរពលករខ្មែរឱ្យគាំទ្រចលនាតស៊ូ ឬរដ្ឋាភិបាលបណ្ដោះអាសន្នខុសច្បាប់ គឺជាការបំផ្លាញពលករ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
លោក សម រង្ស៊ី តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកបានប្រកាសបង្កើតចលនាខុសច្បាប់មួយនៅក្រៅប្រទេសឈ្មោះថា ចលនាជាតិខ្មែរតស៊ូ ដែលនឹងឈានទៅបង្កើតរដ្ឋាភិបាលមួយពេញលក្ខណៈ ស្ថិតនៅក្រៅប្រទេសជាបណ្តោះអាសន្ន ដើម្បីរៀបចំផែនការទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ក្រោមលេសទាមទារលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងយុត្តិធម៌សង្គម ជាដើម។ ថ្មីៗនេះ ទណ្ឌិតរត់ចោលស្រុករូបនេះ កំពុងតែខិតខំប្រកូកប្រកាស និងញុះញង់ឱ្យប្រជាពលរដ្ឋខ្មែរ និងពលករនៅក្រៅប្រទេសឱ្យចូលរួមនៅក្នុងចលនាខុសច្បាប់មួយនេះ។
ចំពោះចលនាខុសច្បាប់នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ធ្លាប់បានគូសបញ្ជាក់រួចមកហើយថា វា គឺជាអំពើប្រឆាំងនឹងប្រជាធិបតេយ្យផង ប្រឆាំងនឹងច្បាប់របស់កម្ពុជាផង ដែលសកម្មភាពនេះ នឹងត្រូវប្រឈមចាត់វិធានការច្បាប់ជាធរមាន។ លោក ប៉ែន បូណា ថែមទាំងចាត់ទុកបុគ្គលលោក សម រង្ស៊ី ជាមនុស្សប្រឆាំងនឹងប្រជាធិបតេយ្យ ត្រង់ថាលោកមិនដែលទទួលស្គាល់ការបោះឆ្នោត ដែលប្រទេសប្រជាធិបតេយ្យទូទៅនៅលើពិភពលោក បាន និងកំពុងអនុវត្ត ប៉ុន្តែ បែរជាជ្រើសរើសមធ្យោបាយតាមបែបមិនប្រជាធិបតេយ្យ។ ចំណែក ប្រឆាំងនឹងច្បាប់វិញ គឺដោយសាររដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា តម្រូវឱ្យមានការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត តែទណ្ឌិត សម រង្ស៊ី បែរជាចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតទៅវិញ៕
-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?