Connect with us

នយោបាយ

អ្នកតាមដាននយោបាយហៅលោក សម រង្ស៊ី ថា ជាអ្នកនយោបាយគ្មានគុណធម៌ និងគ្មានការទទួលខុសត្រូវចំពោះជាតិ

បានផុស

នៅ

អ្នកតាមដាននយោបាយនៅកម្ពុជា បានដាក់ចំណាត់ថ្នាក់លោក សម រង្ស៊ី ថា ជាអ្នកនយោបាយចង្រៃដល់ជាតិ គ្មានសីលធម៌ គ្មានគុណធម៌ គ្មានការទទួលខុសត្រូវចំពោះជាតិ ដែលមិនស័ក្តិសមទាល់តែសោះជាអ្នកនយោបាយ។ ការដាក់ចំណាត់ថ្នាក់បែបនេះ គឺបន្ទាប់ពីលោក សម រង្ស៊ី ដែលជាទណ្ឌិតរត់ចោលស្រុក បានប្រកាសបង្កើតចលនាតស៊ូខុសច្បាប់ក្រៅប្រទេស និងបានប្រឌិត​ព័ត៌មាន មួលបង្កាច់ថ្នាក់ដឹកនាំកំពូលកម្ពុជា ថាបានកាត់ទឹកដី កាត់កោះឱ្យទៅប្រទេសជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យឿន យឿត អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយកម្ពុជា បានពោលឡើងថា មនុស្សគេយកសម្តី បើពោលពាក្យអប្រីយ៍ សម្តីនឹងក្លាយជាទោស? លោកពោលឡើងបែបនេះ គឺបាញ់ឆ្ពោះសំដៅទៅលើលោក សម រង្ស៊ី។ លោក សម រង្ស៊ី ដែលអ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយកម្ពុជារូបនេះពោលឡើងបន្ថែមទៀតថា បើមិនខុសនឹងច្បាប់ ក៏វាខុសនឹងសីលធម៌ សុជីវធម៌សង្គមដែរចំពោះអ្វីដែលបុគ្គលរូបនេះបានលើកឡើង និងធ្វើសកម្មភាពជាបន្តបន្ទាប់។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃពុធនេះ លោក យឿន យឿត បានសរសេរថា៖ «ទណ្ឌិតក្បត់ជាតិ សម រង្សី និងបក្ខពួក ជាអ្នកនយោបាយវង្វែងប្រវត្តិសាស្រ្ត ភូមិសាស្រ្តនយោបាយ ក្រុមជនក្បត់ជាតិសម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង គួរតែខ្មាសប្រជាពលរដ្ឋកម្ពុជាដែលមានការចេះដឹង និងយល់ច្បាស់ពីតម្រូវការសុខសន្តិភាព និងការអភិវឌ្ឍ ហើយមិនដើរតាមការញុះញង់ ភូតកុហករបស់ពួកខ្លួនឡើយ»។ សម្រាប់លោក យឿន យឿត ទង្វើដែលលោក សម រង្ស៊ី បានបន្សល់ទុកក្នុងឆាកនយោបាយខ្មែរជិត៣០ឆ្នាំមកនេះ សមល្មមនឹងពលរដ្ឋខ្មែរដឹងច្បាស់ថា លោក សម រង្ស៊ី គឺជាអ្នកនយោបាយចោលម្សៀត និងជាជនចង្រៃជាតិ។

លោក សម រង្ស៊ី គឺជាអ្នកនយោបាយចោលម្សៀត និងជាជនចង្រៃជាតិនេះ គឺអ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយកម្ពុជា យឿន យឿត លើកឡើងនូវហេតុផល៤ចំណុចមកធ្វើជាសំអាង។ ទី១. លោកថា លោក សម រង្ស៊ី និងបក្ខពួកខ្លូន ជាអ្នកនយោបាយគ្មានសីលធម៌ គ្មានគុណធម៌ ជាជនចង្រៃជាតិ មិនដែលបានជួយកសាង និងអភិវឌ្ឍជាតិទេ ពោល គឺពឹងបរទេស ដើម្បីបំផ្លាញផលប្រយោជន៍ប្រទេសជាតិខ្លូនឯង។ ចំណែក ទី២. លោក សម រង្ស៊ី និងបក្ខពួកខ្លូន ជាអ្នកនយោបាយដែលគ្មានចក្ខុវិស័យ និយាយជារួម គឺឃើញមួយថ្ងៃ គិតមួយថ្ងៃ ធ្វើមួយថ្ងៃ។

ដោយឡែក ចំណុចទី៣. លោក យឿន យឿត បានអះអាងថា លោក សម រង្ស៊ី និងបក្ខពួករបស់ខ្លូន ដែលប្រជាជនកម្ពុជាប្រសិទ្ធនាមថា ជាអ្នកនយោបាយចាញ់ចាស់វស្សា«ចាញ់រហូត និងចាញ់អាជីព» និងចំណុចទី៤ គឺលោក សម រង្ស៊ី និងបក្ខពួកខ្លួន ធ្វើនយោបាយដោយគ្មានគោលជំហរច្បាស់លាស់ និងនិយាយឱ្យតែរួចពីមាត់ ហើយគ្មានការទទួលខុសត្រូវចំពោះជាតិ និងប្រជាជនកម្ពុជាបន្តិចសោះឡើយ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់

សន្តិសុខសង្គម២៣ ម៉ោង មុន

Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ

កីឡា៤ ម៉ោង មុន

កីឡាករ នុប តុលា បាត់​បង់ជីវិត​ជា​ដំណឹង​ដ៏​ក្រៀមក្រំបំផុត​សម្រាប់​បាល់ទាត់​កម្ពុជា

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ប្រយ័ត្នចាញ់បោក! មានអ្នកក្លែងបន្លំ ប្រើឈ្មោះទូកង «នរិន្ទរង្សីពិជ័យចិត្របុត្រ» រៃអង្គាសលុយ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ប្រធានក្រុមល្ខោនបាសាក់ ចង់ឃើញទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយ បង្កើតកម្មវិធីសិល្បៈបុរាណជាតិ

Sokha Hotels

ព័ត៌មានពេញនិយម