នយោបាយ
ឈ្វេងយល់! តើអ្វីទៅជាសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី?
គណបក្សប្រជាជនកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ នៅវិមាន៧ មករា រាជធានីភ្នំពេញ។ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី រៀបចំធ្វើឡើងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានប្រតិភូជាង២០០នាក់ មកពី៥៧គណបក្សនយោបាយនៅក្នុងប្រទេសជាង៤០ នៅលើពិភពលោក។ មូលបទសំខាន់ដែលលើកមកជជែកពិភាក្សានៅពេលនេះ គឺដំណើរស្វែងរកសន្តិភាព និងការផ្សះផ្សា។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/467820504_1186124872869298_7238216941706874724_n-1024x683.jpg)
សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ត្រូវបានបង្កើតឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០០០ នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ គោលបំណងនៃការបង្កើតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីនេះ គឺដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមគណបក្សនយោបាយដែលមានមនោគមវិជ្ជាផ្សេងៗគ្នានៅអាស៊ី និងអូសេអានី។ ICAPP មានតួនាទីស្វែងរកការពង្រឹងការយល់ដឹងទៅវិញទៅមក និងបង្កើនទំនុកចិត្តក្នុងតំបន់ដែលការរធ្វើបែបនេះ គឺដើម្បីលើកកម្ពស់សន្តិភាព និងវិបុលភាពតាមរយៈតួនាទី និងភារកិច្ចរបស់គណបក្សនយោបាយ។ មកដល់ពេលនេះ សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានប្រមូលផ្តុំគណបក្សនយោបាយនានានៅអាស៊ីដែលមានជាង៣៥០គណបក្ស ប៉ុន្តែ គណបក្សដែលសកម្ម មានតែគណបក្សនយោបាយជាង៩០គណបក្សប៉ុណ្ណោះដែលតែងតែចូលរួមប្រជុំជាប់ជាប្រចាំ។
ចំណែកកម្ពុជាវិញ បានចូលជាសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីនៅក្នុងឆ្នាំ២០០៣ គឺ៣ឆ្នាំក្រោយពេលដែលអង្គការនេះបង្កើតឡើង។ បន្ទាប់ពីចូលជាសមាជិកពេញសិទ្ធិបាន៧ឆ្នាំ ពោល គឺនៅក្នុង២០១០ កម្ពុជា ក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP)។ រីឯ នៅក្នុងឆ្នាំ២០២៤នេះ គឺជាលើកទី២ហើយដែលកម្ពុជាធ្វើជាម្ចាស់រៀបចំមហាសន្និបាតនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/467884533_1186124736202645_6164966943528329318_n-1024x683.jpg)
ការធ្វើជាម្ចាស់ផ្ទះជាលើកទី២របស់កម្ពុជានេះ គឺដោយសារតែការផ្តល់សេចក្តីទុកចិត្តពីសមាជិក ICAPP ខណៈបណ្តាគណបក្សនយោបាយដែលជាសមាជិកទាំងអស់បានសម្លឹងមើលតួនាទីសំខាន់របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជា កម្ពុជាដែលបានរក្សានូវគោលការណ៍គ្រឹះនៃប្រជាធិបតេយ្យ ផ្អែកលើវិធានច្បាប់ និងវិន័យរបស់ខ្លួន ពិសេស កម្ពុជាបានរួមចំណែកក្នុងការងារនានារបស់ ICAPP ក្នុងកិច្ចសហប្រតិបត្តិការរបស់ខ្លួនសំដៅឆ្ពោះទៅរកការកសាងពិភពលោកមួយដែលមានសន្តិភាពផងមានស្ថិរភាពផង និងមានការអភិវឌ្ឍ។ លើសពីនេះទៀត កម្ពុជាក៏ចូលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខ សហប្រតិបត្តិការ ពហុភាគី ទ្វេភាគី និងសេដ្ឋកិច្ចសង្គម ជាដើម ហើយកម្ពុជាក៏បានជួយជំរុញឧត្តមគតិដ៏សំខាន់បំផុតរបស់ ICAPP គឺការជួយជំរុញការយោគយល់គ្នាទៅវិញទៅមករវាងគណបក្សនយោបាយនានា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។
នៅឆ្នាំនេះ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ បានលើកយកមូលបទ«ដំណើរស្វែងរកសន្តិភាព និងការផ្សះផ្សា»មកជជែកពិភាក្សាគ្នានៅក្នុងរាជធានីភ្នំពេញ។ លោក ប្រាក់ សុខុន ដែលទើបតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតសន្នីសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី(ICAPP) លើកទី១២ ធ្លាប់បានអះអាងថា ការលើកយកមូលបទនេះមកពិភាក្សានេះ មិនមែនជារឿងចៃដន្យនោះទេ។ មិនចៃដន្យ ក៏ព្រោះថា វាផ្អែកទៅលើកត្តាចំនួន២។ ទី១.គឺផ្អែកលើបទពិសោធន៍របស់កម្ពុជាដែលទទួលបានក្នុងការស្វែងរកឆ្ពោះទៅរកសន្តិភាព ចរចាសម្រេចបានសន្តិភាព ផ្សះផ្សារជាតិ ឯកភាពទឹកដី និងប្រមូលផ្តុំកិច្ចប្រឹងប្រែងរបស់ជាតិ ទាំងមូលកិច្ចខិតខំប្រែងកសាងឡើងវិញរបស់ប្រទេសមកដល់បច្ចុប្បន្នដែលកើតមានឡើងជាក់ស្តែងដែលមិនអាចប្រកែកបាននោះទេ។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/467721189_1186124839535968_2726826402622909497_n-1024x683.jpg)
ចំណែក ទី២.គឺបំណងប្រាថ្នានូវអ្វីដែលកើតមាន ក្នុងនោះ មានប្រជាជនក្នុងពិភពលោក និងនៅតំបន់ និងតម្រូវការរបស់ពិភពលោកសម្រាប់សន្តិភាព។ លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា នេះ គឺព្រោះថានៅពេលមានសង្គ្រាមកើតនៅច្រើនកន្លែងនៅលើពិភពលោក ហើយមានវិបត្តិនានា ដូចជា សង្គ្រាមដែលកើតឡើងនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា ដែលមានលក្ខណៈស្មុគស្មាញ ហើយកាន់តែវិវឌ្ឍន៍ទៅរកស្ថានភាពមួយដែលអាចរាលដាលទៅជាសង្គ្រាមធំមួយទាំងនៅអឺរ៉ុប និងមជ្ឈិបូព៌ាផងដែរ។ លោកសង្កត់ធ្ងន់ថា សង្គ្រាមនេះ កើតឡើងដោយសារមានការចួលរួមពីតួអង្គកាន់តែច្រើន៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?