នយោបាយ
ថ្នាក់ដឹកនាំ ICAPP កោតសរសើរសម្តេចតេជោ និងសម្ដេចធិបតី ដែលនាំកម្ពុជាមកកាន់សន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍
ថ្នាក់ដឹកនាំនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សថា បានដឹកនាំប្រទេសកម្ពុជាចេញពីភ្លើងសង្រ្គាម មករកសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។ ថ្នាក់ដឹកនាំ ICAPP ក៏បានលើកឡើងផងដែរថា កម្ពុជានាពេលនេះ មានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
ការកោតសរសើររបស់ក់ដឹកនាំ ICAPPនេះ ធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសមរវាងបណ្ដាគណៈប្រតិភូ ICAPP និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ និងសម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានមហាសន្និបាត ICAPP លើកទី១២ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ពោល គឺជំនួបនេះធ្វើឡើងមុនពិធីបើកមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើទី១២ នៅវិមាន ៧ មករា។ ជំនួបសម្តែងការគួរសមនេះ គណៈអចិន្ត្រៃយ៍ ICAPP មាន២៦រូបមកពី២២ប្រទេស ដឹកនាំដោយលោក Chong Eui-yong ប្រធានគណៈអចិន្ត្រៃយ៍ ICAPP។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍គណៈប្រតិភូ ICAPP និងលើកឡើងដោយសង្ខេបពីការវិវត្តនៃស្ថានភាពនយោបាយ និងសេដ្ឋកិច្ច កម្ពុជា ក្នុងរយៈពេល៤៥ឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយបានប្រែក្លាយពីប្រទេសអស្ថិរភាព និងមានសង្គ្រាមស៊ីវិល ទៅជាប្រទេសដែលមានសុខសន្តិភាព និងស្ថិរភាព ពីប្រទេសរងការបំផ្លិចបំផ្លាញគ្រប់វិស័យ មកជាប្រទេសដែលមានការអភិវឌ្ឍគ្រប់វិស័យនាពេលបច្ចុប្បន្ន។ សម្តេចតេជោ បានបញ្ជាក់ថា ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ជាង៧% អស់រយៈពេលជាង២ទសវត្ស រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកឆ្នាំ២០២៧ ជាឆ្នាំនៃការចាកចេញពីលក្ខន្តិកៈប្រទេសអភិវឌ្ឍន៍តិចតួច និងក្លាយជាប្រទេសចំណូលមធ្យម ក៏ប៉ុន្តែ ដោយសារជំងឺកូវីដ ការចាកចេញនេះ ត្រូវបានពន្យាទៅឆ្នាំ២០២៩។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី សម្តេចតេជោ មានសុទិដ្ឋិនិយមថា កម្ពុជា នឹងសម្រេចចក្ខុវិស័យជាប្រទេសចំណូមមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
ចំណែក ថ្នាក់ដឹកនាំ ICAPP វិញ បានវាយតម្លៃខ្ពស់ពីការអភិវឌ្ឍដ៏ឆាប់រហ័សគ្រប់វិស័យរបស់កម្ពុជា ជាពិសេស ជាប្រទេសដែលងើបពីសង្រ្គាមហែកហួរ និងបែកបាក់ និងកោតសរសើរពីការដឹកនាំរបស់សម្តេចតេជោ ដែលនាំប្រទេសទៅកាន់សន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍ និងកោតសរសើរពីសមត្ថភាពដឹកនាំរបស់សម្តេចធិបតី ក្នុងការបន្តវេនពីថ្នាក់ដឹកនាំជំនាន់មុន។ ថ្នាក់ដឹកនាំ បានរំលឹកឡើងពីការរីកចម្រើននៃអង្គការICAPP ក្លាយជាក្រុមគណបក្សដែលធំជាងគេនៅអាស៊ី។ ថ្នាក់ដឹកនាំ ICAPP ក៏ បានវាយតម្លៃខ្ពស់ពីការចូលរួមរបស់គណបក្សទាំងអស់ ធ្វើឲ្យ ICAPP ក្លាយជាស្ថាប័នដ៏មានឥទ្ធិពលមួយ។ ថ្នាក់ដឹកនាំICAPP បានរំលឹកពីភាពជោគជ័យនៃមហាសន្និបាត ICAPP លើកទី៦ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០១០។ បន្ថែមលើនេះ ប្រធាន និងសហប្រធានគណៈអចិន្រ្តៃយ៍ ICAPP បានជូនពរឲ្យគណបក្សប្រជាជនកម្ពុជា (CPP) ទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះលើកទី២ នៃមហាសន្និបាតជាប្រវត្តិសាស្រ្តនេះ។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ នៅវិមាន៧ មករា រាជធានីភ្នំពេញ។ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី រៀបចំធ្វើឡើងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ មូលបទសំខាន់ដែលលើកមកជជែកពិភាក្សានៅពេលនេះ គឺដំណើរស្វែងរកសន្តិភាព និងការផ្សះផ្សា៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់