នយោបាយ
សម្ដេច ហ៊ុន សែន ប្រាប់ប្រទេសដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ កុំសាងកំហុសបន្តទៀតលើកម្ពុជា
«ខ្ញុំមិនដែលភ្លេចនោះទេក្នុងការរំលឹកប្រទេសដែលហៅខ្លួនឯងថា ជាប្រទេសប្រជាធិបតេយ្យ កុំឱ្យសាងកំហុសលើកទី៣ មកលើកម្ពុជា»។ នេះជាការថ្លែងរម្លឹករបស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទៅកាន់បណ្ដាប្រទេសដែលតាំងខ្លួន ជាបិតាប្រជាធិបតេយ្យ តែបែរជាគាំទ្រក្រុមនយោបាយក្រៅច្បាប់ ដើម្បីបំផ្លាញសុខសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងភាពសុខសាន្តរបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ប្រទេសដែលហៅខ្លួនឯងថា ជាប្រទេសប្រជាធិបតេយ្យ បានសាងកំហុសចំនួន ២លើកហើយមកលើកម្ពុជា គឺ«លើកទី១ នៅពេលដែលគេគាំទ្រ លន់ នល់ ក្នុងការធ្វើរដ្ឋប្រហារ ឆ្នាំ១៩៧០ បន្ទាប់មកកំហុសទី២ របស់ពួកគេទទួលស្គាល់ខ្មែរក្រហម ហើយអនុញ្ញាតឱ្យរបបនេះ កាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ រយៈពេល១២ឆ្នាំ»។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងសោកស្ដាយចំពោះបណ្ដាប្រទេសទាំងនេះ ដែលអះអាងថា ជាប្រទេសគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែបែរជាគាំទ្ររដ្ឋប្រហារ ១៨ មីនា ១៩៧០ និងបែរជាគាំទ្រអាសនៈពួកខ្មែរក្រហម នៅអង្គការសហប្រជាជាតិ។ ដូច្នេះ សម្ដេច តែងដាស់តឿនប្រទេសប្រជាធិបតេយ្យ ថា កុំកសាងកំហុសលើកទី៣ នៅកម្ពុជា ទុកឱ្យប្រជាជនកម្ពុជាទទួលបានសេចក្តីសុខ និងការអភិវឌ្ឍប្រទេសជាតិផង។

ការថ្លែងបែបនេះរបស់សម្ដេចតេជោ ធ្វើឡើងក្នុងពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលបានប្រព្រឹត្តទៅនៅវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ តាមរយៈមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) នេះ បណ្តាគណបក្សនយោបាយនៅអាស៊ីជិត៦០ បានជួបជុំគ្នានៅកម្ពុជា ដើម្បីជជែកលើប្រធានបទ «ការស្វែងរកសុខសន្តិភាព និងការផ្សះផ្សា»។

នៅចំពោះមុខថ្នាក់ដឹកនាំ ក៏ដូចជាតំណាងបណ្តាគណបក្សនយោបាយនៅអាស៊ី សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ បញ្ហា «សិទ្ធិមនុស្ស» ត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងស្របច្បាប់។ ក្នុងនោះ បដិវត្តពណ៌មួយ ត្រូវបានប៉ុនប៉ងធ្វើឡើងដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាមរយៈការប្រើហ្វូងមនុស្សមកផ្ដួលរំលំ។ ប៉ុន្តែ បដិវត្តពណ៌នេះតែងបរាជ័យ ដោយសារមិនទទួលបានការគាំទ្រពីមហាជន និងដោយមានវិធានការទប់ស្កាត់របស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់