នយោបាយ
ក្រុមយុវជនសង្គមស៊ីវិល អំពាវនាវឱ្យថ្កោលទោសក្រុមជ្រុលនិយម អំពីនយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ ដែលមានចរិតជា «ភេរវកម្ម»
ក្រុមយុវជនសង្គមស៊ីវិល បានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមជ្រុលនិយម អំពីនយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ ដែលមានចរិតជា «ភេរវកម្ម» ព្រមទាំងសំណូមពរថ្នាក់ដឹកនាំ និងមហាជនឱ្យមានការថ្កោលទោសដល់ក្រុមទាំងនោះ កុំឱ្យមាននៅកម្ពុជាទៀត។

ការអំពាវនាវនេះ ធ្វើឡើងនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលយុវជនសង្គមស៊ីវិល ក្នុងសន្និសីទសារព័ត៌មាន ដោយមានការចូលរួមពីបណ្តាលបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល និងប្រធានផែនក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នានា ដោយពួកគេបាន រួមគ្នាបើកបង្ហាញវាំងនននយោបាយមនោគមវិជ្ជេាខ្មៅកខ្វក់របស់ទណ្ឌិតក្បត់ជាតិជ្រុលនិយម ដែលមានចរិតលក្ខណៈជា «ភេវរកម្ម» ។

ក្នុងសន្និសីទនោះ លោក ហេង សំណាង អ្នកក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងដោយភ្ជាប់នូវសក្ខីកម្មជាច្រើនរបស់ក្រុមជ្រុលនិយម ចំពោះទណ្ឌិត្បត់ជាតិ៣ជំនាន់ ដែលនិយមប្រើនយោបាយបោកបញ្ឆោត ញុះញង់ លាបព័ណ៌ ប្រឌិតក្រឡៃព័ត៌មានជាដើម ដោយបង្កើតបញ្ហាអស់ពីរឿងមួយចូលរឿងមួយមិនចេះដាច់ ដែលជាកត្តាដើមចមធ្វើឲ្យមានចរិតខ្មៅកខ្វក់។ លោក បានបញ្ជាក់ថា ថ្មីនេះៗ ក្រុមជ្រុលនិយម ដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ ជាក្រុមឧទ្ទាមក្រៅច្បាប់និងបក្សពួកគេមួយក្តាប់តូច បានបង្កើត «ចលនាជាតិតស៊ូ» ដោយលោកបានចោទសួរថា តើតស៊ូដោយរបៀបណា តាមវិធីសាស្រ្តណា? បើពួកគេជាទណ្ឌិតខុសច្បាប់ ដូចនេះតាមសំណេរ និងវិឌីអូរបស់ពួកគេតែងតែ ដុតបញ្ឆេះកំហឹង ដល់ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន ឲ្យងើបប៉ះបោល បង្វែលចុងការណុងកាំភ្លើង ប្តួររំលំរាជរដ្ឋាបាលជាដើម។ តើដូចនេះបើមិនចាត់ទុកថាជាអំពើ «ភេរវកម្ម» តើចាត់ទុកជាអ្វី?

ជាមួយគ្នានេះ លោក ជុំ ហាក់ ប្រធានបណ្តាញសមាគមយុវជនខ្មែរមហានគរ បានបថ្ថែមថា នយោបាយ «ភេវរកម្ម» នេះ ពិតជាអាចមានគ្រោះថ្នាក់ដល់សុខសន្តិភាព និងការអភិវឌ្ឍន៍ ពិតណាស់ បើគ្មានចំណាត់ការ និងវិធានច្បាស់លាស់ពីអាជ្ញាធរគ្រប់់លំដាប់ថ្នាក់ទេ កម្ពុជាអាចនឹងអាចជួបភ្លើងសង្រ្គាមម្តងទៀត ដោយសារនយោបាយខ្មៅកខ្វក់របស់ទណ្ឌិតក្បត់ជាតិជ្រុលនិយម ។
យ៉ាងណាមិញ សន្និសីតសារព័ត៌មានខាងលើ ក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់បណ្តាស្ថាប័នជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងផ្លូវច្បាប់ គ្រប់លំដាប់ថ្នាក់ មេត្តាចាត់វិធានតាមផ្លូវច្បាប់ ឲ្យបានតឹងរឹងចំពោះក្រុមជ្រុលនិយម ហួសហេតុ ដើម្បីទប់ស្កាត់ និងបង្ការ បង្រ្កាបឲ្យបានជាដាច់ខាត។ យុវជនសង្គមស៊ីវិល ក៏អំពាវនាវដល់បណ្តា ស្ថាប័នជាតិ និងអន្តរជាតិ ចាត់ទុក ក្រុមជ្រុលនិយម ដឹកនាំដោយ ទណ្ឌិតក្បត់ជាតិ ជា ក្រុម «ភេរវកម្ម» ផងដេរ ។
ក្រុមយុវជនសង្គមស៊ីវិល បន្តប្តេជ្ញាចូលរួមឆ្លើយតបវាយបកគ្រប់រូបភាពចំពោះក្រុមជ្រុលនិយម ពិសេសអំពាវនាវដល់មហាជនខ្មែរ បណ្តាសម្ព័ន្ធភាពគណបក្សនយោបាយ នៅកម្ពុជា ចូលរួមថ្កោលទោស និងបន្តរួមគ្នា «កម្ចាត់នយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ ទាំងនេះឲ្យអស់ចេញពីកម្ពុជា»៕

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?