នយោបាយ
គណបក្សធម្មាធិបតេយ្យ ចេញញត្តិគាំទ្រឱ្យកម្ពុជារៀបចំច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេសជាក្រុមភេរវកម្ម
គណបក្សធម្មាធិបតេយ្យ បានចេញញត្តិគាំទ្រឱ្យកម្ពុជារៀបចំច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេស ជាក្រុមភេរវកម្ម បន្ទាប់អ្នកនយោបាយជ្រុលនិយមដែលជ្រកកោននៅក្រៅប្រទេស ម្តងហើយម្តងទៀត បានសាងសេណារីយ៉ូរចនាសម្ព័ន្ធបក្ខពួកបែបទុច្ចរិត ព្យាយាមបង្កើតព័ត៌មានក្លែងក្លាយ ញុះញង់ប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ ក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់។
ញត្តិគាំទ្រនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានលើកជាយោបល់ថា តើកម្ពុជាគួរដល់ពេលហើយឬនៅ ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេស ជាក្រុមភេរវកម្ម។ ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីក្រុមនិយមនៅក្រៅប្រទេស បានបង្កើតព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ជុំវិញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ហើយថ្មីៗបានចោទរដ្ឋាភិបាលកម្ពុជាប្រគល់កោះគុត ដែលជាតំបន់ត្រួតស៊ីគ្នាទៅឱ្យថៃ។

សម្តេចតេជោ បានថ្លែងថា៖«តើដល់ពេលវេលាដែលរាជរដ្ឋាភិបាល ឬក៏អ្នកតាក់តែងច្បាប់ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមនេះទៅជាក្រុមភេវរកម្មហើយឬនៅ។ នេះជាបញ្ហាដែលខ្ញុំព្រះករុណាក៏ដូចជាអ្នកនយោបាយដទៃទៀត កំពុងតាមដានពិនិត្យថា តើដល់ពេលហើយឬនៅ ព្រោះនេះជាការញុះញង់ អុចអាល ដែលអាចនាំដល់ការផ្ទុះអាវុធរវាងកម្ពុជានិងថៃ»។
គួរជម្រាបថា បញ្ហាគោះគុត ស្ថិតក្នុងដំណាក់ការចរចានៅឡើយ ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា-ថៃ កំពុងស្វែងរកដំណោះស្រាយដោយសន្តិវិធី ចៀសវាងការប្រឈមអាវុធដាក់គ្នា។
ញត្តិរបស់គណបក្សធម្មាធិបតេយ្យ ចុះថ្ងៃទី ២៥ខែ វិច្ឆិកានេះ បានប្រកាសគាំទ្រចំពោះប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងស្នើឱ្យមានការតាក់តែងច្បាប់ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេសជាក្រុមភេរវកម្ម ដើម្បីធានាបាននូវសន្តិភាព ភាពសុខសាន្ត ដល់ប្រជាជាតិកម្ពុជា និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
ក្នុងញត្តិបានគូសបញ្ជាក់ថា៖«កន្លងមកក្រុមជ្រុលនិយមក្រៅប្រទេស បានកសាងសេណារីយ៉ូរចនាសម្ព័ន្ធបក្ខពួកបែប ទុច្ចរិត ព្យាយាមបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃការពិត បំពុលសង្គម ញុះញង់ប្រជាពលរដ្ឋ ដោយប្រើវិធីផ្សេងៗម្ដង ហើយម្តងទៀតក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តាមបែបបដិវត្តន៍ពណ៌ បង្កអសន្តិសុខ អស្ថេរភាពនយោបាយ រវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសជិតខាង»។

បើតាមគណបក្សធម្មាធិបតេយ្យ ក្រុមជ្រុលនិយមក្រៅប្រទេសកំពុងដុតរោលប្រទេសកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមសារជាថ្មីដូច ជាប្រឌិតបំភ្លៃថា រាជរដ្ឋាភិបាលកម្ពុជា ប្រគល់កោះគុតឱ្យទៅប្រទេសថៃ ប្រគល់កោះត្រល់ឱ្យទៅប្រទេសវៀតណាម ជីកព្រែកជីកហ្វូណនតេជោដើម្បីកាត់ដីឱ្យប្រទេសវៀតណាម និងតំបន់សហប្រតិបត្តិការអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ថាបានកាត់ដីចំនួនខេត្ត៤ឱ្យទៅប្រទេសវៀតណាម ។ល។
ញត្តិគាំទ្រដដែលសង្កត់ធ្ងន់ថា៖«ដូច្នេះសកម្មភាពរបស់កុម ជ្រុលនិយមក្រៅប្រទេសទាំងអស់នេះ គឺមានគោលបំណងបំផ្លាញនូវសន្តិភាព និងភាពសុខដុមរមនាទាំងមូល របស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្រោមដំបូលសន្តិភាព នៃព្រះរាជាណាចក្រកម្ពុជា»។
ដោយឡែកក្រុមយុវជនសង្គមស៊ីវិល កាលពីថ្ងៃទី ២៣ ខែវិច្ឆិកាថ្មីៗនេះ ក៏បានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមជ្រុលនិយម អំពីនយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ ដែលមានចរិតជា «ភេរវកម្ម» ព្រមទាំងសំណូមពរថ្នាក់ដឹកនាំ និងមហាជនឱ្យមានការថ្កោលទោសដល់ក្រុមទាំងនោះ កុំឱ្យមាននៅកម្ពុជាទៀត៕

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?