នយោបាយ
គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ចង់ឱ្យកម្ពុជាមានច្បាប់ដាក់«ក្រុមជ្រុលនិយម»ជា«ក្រុមភេរវកម្ម»
គណបក្សនយោបាយក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលមួយចំនួន ចង់ឱ្យកម្ពុជា មានច្បាប់ដាក់«ក្រុមជ្រុលនិយមក្រៅប្រទេស» ជា«ក្រុមភេរវកម្ម» ដោយសារពួកគេបង្កើតចលនាខុសច្បាប់ និងដុតរោលប្រជាជាតិឱ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។ ការចង់បានរបស់គណបក្សនយោបាយក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៅពេលនេះ គឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ប្រាប់ទៅក្រុមអ្នកច្បាប់ឱ្យសិក្សារៀបចំតាក់តែងច្បាប់មួយនេះ។
លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងថា «តើគួរដល់ពេលហើយឬនៅ សម្រាប់ការតាក់តែងច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេសជាក្រុមភេរវកម្ម» ដែលបានលើកឡើងក្នុងមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។ លោកស្រីបញ្ជាក់ថា៖ «ច្បាប់ហ្នឹង ត្រូវតែយកចិត្តយ៉ាងតឹងរឹង ដើម្បីកម្ចាត់ក្រុមជ្រុលនិយមនៅក្រៅប្រទេស មិនមិនមែនត្រឹមតែដាក់ជនជ្រុលនិយមជាខ្មែរទេ ថែមទាំងជនបរទេសដែលមានបំណងជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាដែរ។ បើយើងមានច្បាប់នេះ ទោះបីជាជនជ្រុលនិយមជាជនបរទេស ឬក៏ខ្មែរ គឺយើងមានសិទ្ធប្ដឹងនគរបាលអាំងទែរប៉ូល ដើម្បីចាត់វិធានការពួកគេទៅតាមច្បាប់របស់កម្ពុជា»។
បន្ថែមលើនេះ លោកស្រីបានចាត់ទុកក្រុមជ្រុលនិយមក្រៅប្រទេសថា បានរៀបចំសេណារីយ៉ូរចនាសម្ព័ន្ធបក្ខពួកបែបទុច្ចរិត ព្យាយាមបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃការពិត បំពុលសង្គម ញុះញង់ប្រជាពលរដ្ឋ ដោយប្រើវិធីផ្សេងៗម្តងហើយម្តងទៀតក្នុងចេតនាផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាតាមបែបបដិវត្តន៍ពណ៌ បង្កអសន្តិសុខ អស្ថេរភាពនយោបាយរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសជិតខាង។
លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយវវិញ ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ហើយបានស្ដីបន្ទោសក្រុមនេះថា បានដុតរោលប្រជាជាតិ ព្យាយាមរុញច្រានប្រទេសកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម និងបង្កអស្ថេរភាពនយោបាយនៅក្នុងតំបន់។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជារក្សាភាពស្ងប់ស្ងាត់ និងឃ្លាតឆ្ងាយពីការធ្វើបាតុកម្មបង្កឡើងដោយក្រុមនយោបាយជ្រុលនិយមនៅក្រៅប្រទេសដែលបានបំផុសគំនិតគ្មានមូលដ្ឋានច្បាស់លាស់ ហើយគួរទុកលទ្ធភាពឱ្យរដ្ឋាភិបាលកម្ពុជា និងថៃធ្វើការចរចាប្រកបដោយសន្តិវិធី ដើម្បីផលប្រយោជន៍រួមគ្នា។
ចំណែក លោក ថុល សុផាន់ណា អ្នកនាំពាក្យសមាគមសម្ព័ន្ធភាព ដើម្បីមនុស្សធម៌បានលើកឡើងថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ គឺជាចេតនាខុសច្បាប់ទាំងស្រុង និងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ លោកបញ្ជាក់ថា៖ «វាជាចលនាមួយផ្ទុយពីរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ ដែលផ្ដោតសំខាន់ទៅលើការធ្វើរដ្ឋប្រហារ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយអ្វីដែលយើងមើលឃើញថែមទៀតនោះ គឺចលនាជ្រុលនិយមដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី តែងតែបង្កើតសកម្មភាពផ្ទុយពីគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ ហើយយកទឹកដីប្រទេសដទៃប្រមូលផ្ដុំប្រឆាំងនឹងរាជរដ្ឋាភិបាល»។
សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសនៅឆ្ងាយពីក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងព្យាយាមឃោសនាញុះញង់បោកប្រាស់ម្តងហើយម្តងទៀត។ ជាពិសេស ស្នើដល់ក្រុមប្រឹក្សាអ្នកច្បាប់តាក់តែងច្បាប់ ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស និងបក្ខពួកជាក្រុមភេរវកម្មឱ្យបានលឿនបំផុត ដើម្បីថែរក្សាការពារ សុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា។
ដោយឡែក លោក ហេង សំណាង ប្រធានយុវជនសង្គមស៊ីវិលបានថ្លែងថា បញ្ហាកោះគុត ត្រូវបានក្រុមប្រឆាំងជ្រុលនិយមមួយចំនួននៅក្រៅប្រទេសព្យាយាមយកមកកេងចំណេញនយោបាយ ហើយពួកគេព្យាយាមបំផុសបំផុលឱ្យមានបាតុកម្ម អុចអាល រុញប្រជាពលរដ្ឋឱ្យមានការបោះបោរ និងបង្កើតជាជម្លោះជាមួយប្រទេសជិតខាង។ លោកបញ្ជាក់ថា៖«យើងត្រូវតែសាមគ្គីគ្នា រួបរួមគ្នា ដើម្បីកម្ចាត់នយោបាយមនោគវិទ្យាខ្មៅងងឹតរបស់ក្រុមទណ្ឌិត សម រង្ស៊ី ដែលជារូបភាពភេរវកម្មឱ្យអស់ពីកម្ពុជា ហើយក៏មិនអាចឱ្យកើតមាននៅកម្ពុជាដែរ ហើយយើងនាំគ្នាថ្កោលទោសសកម្មភាពទាំងអស់នោះ ដើម្បីបញ្ឈប់ទង្វើទាំងអស់នេះ ព្រោះពលរដ្ឋកម្ពុជាទាំងអស់ ស្អប់ខ្ពើមការធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល»។
ចំណែក សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលចំនួន ២០ អង្គភាពផ្សេងទៀត ក៏បានប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទាក់ទងនឹងបញ្ហាកោះគុតដែរ ដោយពួកគេបានចាត់ទុកសម្ដេចទាំងពីរ មានគោលជំហរចាស់ទុំខាងនយោបាយ និងមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ ប្រជាជន បូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
ចរាចរណ៍៦ ម៉ោង ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល