Connect with us

នយោបាយ

អ្នកនាំពាក្យរដ្ឋសភា សម្តែងការខកចិត្តខ្លាំងចំពោះ​សភាអឺរ៉ុបដែលយល់ខុសចំពោះកម្ពុជា រឿងសិទ្ធិមនុស្ស និងលំហសង្គម​ស៊ីវិល​

បានផុស

នៅ

អ្នកនាំពាក្យរដ្ឋសភាកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា នេះ បានសម្តែងការខកចិត្តជាខ្លាំងចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុបដែលជាការយល់ច្រឡំ និងមានភាពលម្អៀងដោយផ្អែកលើព័ត៌មានមិនពិត និងរបាយការណ៍តែម្ខាង។ ការចេញមកសម្តែងការខកចិត្តរបស់អ្នកនាំពាក្យរដ្ឋសភានេះ គឺបន្ទាប់ពីសភាអឺរ៉ុបកាលពីថ្ងៃទី២៨ ខែវិច្ឆិកា កន្លងទៅ បានចេញសេចក្តីសម្រេចថ្មីមួយចង់ឱ្យមានការសើរើការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅសេសសល់ជាមួយកម្ពុជា ដោយចោទថា កម្ពុជា មិនបានសហការដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងចោទថា លំហសង្គមស៊ីវិលនៅកម្ពុជាកាន់តែរួមតូចទៅៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់អ្នកនាំពាក្យរដ្ឋសភា ការចោទប្រកាន់របស់សភាអឺរ៉ុបនេះ មិនអាចទទួលយកបានទេ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានចាត់ទុកថា ការចោទប្រកាន់ដ៏អយុត្តិធម៌នេះថា បានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់កម្ពុជាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ព្រមទាំងគោលការណ៍ប្រជាធិបតេយ្យ។ អ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា ការអំពាវនាវនៅក្នុងសេចក្តីសម្រេចរបស់សភាអឺរ៉ុប ទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយ សកម្មជន និងអ្នកសារព័ត៌មាន ពុំបានឆ្លុះបញ្ចាំងការពិតនៅកម្ពុជានោះឡើយ។ នៅកម្ពុជា មិនមានអ្នកទោសនយោបាយនោះទេ។ នេះ គឺជាការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យរដ្ឋសភាកម្ពុជា។

ចំណែក ការលើកឡើងដែលថា អាជ្ញាធរកំពុងប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌជាវិធីដើម្បីបំបិទមាត់សង្គមស៊ីវិលនោះ គ៏ត្រូវបានអ្នកនាំពាក្យរដ្ឋសភា អះអាងថា ជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ព្រោះថា ចំណាត់ការច្បាប់នាពេលកន្លងមក គឺធ្វើឡើងស្របតាមច្បាប់ នីតិវិធីតុលាការ ស្របតាមធាតុផ្សំនៃបទល្មើសក្នុងគោលបំណងរក្សា សណ្តាប់ធ្នាប់សាធារណៈ និងគណនេយ្យផាពសង្គមដោយផ្អែកលើប្រព័ន្ធច្បាប់។

ខាងក្រោមនេះ គឺជាសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់អ្នកនាំពាក្យរដ្ឋសភាកម្ពុជា៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

រាត្រីថ្ងៃទី០១ ខែមីនា​នេះ ផ្លូវថ្មើរជើង មាន​ល្ខោនបាសាក់ ចាបុីដងវែង នៅ​សប្តាហ៍​ក្រោយ​នឹង​មាន​កំប្លែង​នាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម