នយោបាយ
សម្ដេច ហ៊ុន សែន ផ្ដាំចលនាក្រៅស្រុកឱ្យបង្ហាញក្បាលម៉ាស៊ីនដឹកនាំឱ្យលឿនផង ងាយចេញច្បាប់ដាក់ទោស
ក្រោយប្រកាសបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសពីសំណាក់បុគ្គល សម រង្ស៊ី ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ពេលនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំឱ្យបង្ហាញសមាសភាពក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលនិរទេសនេះឱ្យបានលឿនផង ដើម្បីងាយស្រួលបង្កើតច្បាប់ដាក់ទោស។

នៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំចង់ឱ្យប្រកាសគណៈរដ្ឋមន្ត្រីឱ្យបានលឿនមក តែវាមិនព្រមចេញឈ្មោះ អ្នកណាធ្វើនាយករដ្ឋមន្ត្រី អ្នកណាធ្វើឧបនាយករដ្ឋមន្ត្រី អ្នកណាធ្វើរដ្ឋមន្ត្រី អាងចេញច្បាប់មួយក្រឹប ប៉ុន្តែ វាមិនហ៊ានប្រកាសទេ បើវាហ៊ានចេញប្រធានាធិបតី បានសេចក្ដីថា កំពុងប្រឆាំងនឹងរបបរាជានិយម ព្រោះបង្កើតរដ្ឋាភិបាលមួយ ដែលមានប្រធានាធិបតី»។

ការដែលសម្ដេចតេជោ ថ្លែងដូច្នេះ ក្រោយអតីតមេបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួនឯងនៅក្រៅប្រទេស បានប្រកាសបង្កើតរដ្ឋាភិបាលមួយក្រៅប្រទេស ក្នុងបំណងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ កន្លងទៅ អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី បានប្រកាសកៀរគរមនុស្សនៅក្រៅប្រទេសបង្កើតចលនាមួយដែលដាក់ឈ្មោះថាចលនាជាតិខ្មែរតស៊ូ ដែលនឹងឈានទៅបង្កើតរដ្ឋាភិបាលមួយស្ថិតនៅក្រៅប្រទេសជាបណ្តោះអាសន្ន ក្រោកឈរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់នៅក្នុងប្រទេសកម្ពុជា ក្រោមលេសទាមទារលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងយុត្តិធម៌សង្គម ជាអាទិ៍។
អតីតមេបក្សប្រឆាំងរូបនេះ ក៏បានប្រកាសប្រើយុទ្ធសាស្ត្រ «ផ្ការីក» ក្នុងចលនាមួយនេះ ដោយអំពាវនាវកម្លាំងមហាជនឱ្យក្រោកឈរបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដូចនៅក្នុងប្រទេសបង់ក្លាដេស ជាដើម។

ឆ្លើយតបនឹងការបង្កើតចលនាតស៊ូនយោបាយក្រៅប្រទេសនេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងតាមរយៈកិច្ចពិភាក្សាស្តីពី «ការបង្កើតចលនាតស៊ូនយោបាយក្រៅស្រុក» នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ថា បុគ្គល សម រង្ស៊ី បានអួតខ្លួនជាអ្នកប្រជាធិបតេយ្យ ក៏ប៉ុន្តែបុគ្គលនេះបានកំពុងបង្កើតចលនាតស៊ូខុសច្បាប់ ក្រៅប្រព័ន្ធបោះឆ្នោត ដែលខុសពីគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ខណៈប្រទេសប្រជាធិបតេយ្យនៅលើពិភពលោក បានប្រកាន់យក និងកំពុងអនុវត្តយន្តការបោះឆ្នោតសម្រាប់ការជ្រើសរើសមេដឹកនាំ។
លោក ប៉ែន បូណា ថា អតីតមេបក្សប្រឆាំងរូបនេះ កំពុងដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយជំនួសមកវិញ បុគ្គលនេះបានបង្កើតប្រព័ន្ធដណ្ដើមអំណាចមួយ តាមរយៈមធ្យោបាយមិនមែនប្រជាធិបតេយ្យ។

ដោយឡែក លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចង់ឱ្យរាជរដ្ឋាភិបាលកម្ពុជា ប្ដឹងបុគ្គល សម រង្ស៊ី ទៅកាន់ប្រទេស ដែលបុគ្គលនេះកំពុងយកជាមូលដ្ឋានដើម្បីប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេស និងកម្ទេចការបង្កើតចលនាក្រៅប្រទេសនេះតែម្ដង។
ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «ការបង្កើតចលនាតស៊ូនយោបាយក្រៅប្រទេស» រៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែធ្នូនេះ លោកបណ្ឌិត សុខ ទូច លើកឡើងថា នៅលើពិភពលោកនេះគ្មានប្រទេសណាមួយ ដែលទទួលបានជោគជ័យតាមរយៈចលនាបដិវត្តពណ៌ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នោះទេ តួយ៉ាង ដូចនៅមជ្ឈឹមបូព៌ា ទុយយនេស៊ី លីប៊ី អ៊ុយក្រែន ដែលកំពុងក្លាយទៅជាគំនរផេះផង់។
គួរជម្រាបថា កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានទម្លាយពីបំណងចង់ឱ្យមានការតាក់តែងច្បាប់ ដើម្បីរៀបចំដាក់ក្រុមជ្រុលនិយមក្រៅប្រទេសជាក្រុមភេរវកម្ម ដើម្បីធានាបាននូវសន្តិភាព ភាពសុខសាន្ត ដល់ប្រជាជាតិកម្ពុជា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?