Connect with us

នយោបាយ

ឯកឧត្តម ហ៊ុន ម៉ានី៖ ការងារចម្បងរបស់គណបក្ស គឺត្រូវបន្តពង្រឹងរចនាសម្ព័ន្ធ ឯកភាពផ្ទៃក្នុង

បានផុស

នៅ


នា​ព្រឹក​ថ្ងៃ​ទី​ ០៧ ​ខែ​ធ្នូ ​ឆ្នាំ ​២០២៤ ​ឯកឧត្តម ហ៊ុន ម៉ានី សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល ​និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​ជួយ​ខេត្ត​កំពង់​ស្ពឺ ​និង​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ​សមាជិក​គណៈអចិន្រ្តយ៍​គណៈកម្មាធិការ​កណ្តាល​ និង​ជា​ប្រធាន​កិត្តិយស​ក្រុម​ការងារ​គណបក្ស​ចុះមូលដ្ឋាន​ខេត្ត​កំពង់​ស្ពឺ បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រ​ជុំបូក​សរុប​លទ្ធផល​ការងារ​គណបក្ស​ក្នុង​ខែវិច្ឆិកា ​និង​លើកទិសដៅការងារ ខែ​បន្ទាប់ ​នៅ​មន្ទីរគណបក្សខេត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


កិច្ច​ប្រជុំ​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី ​ឯកឧត្តម ​លោកជំទាវ​អនុប្រធាន សមាជក សមាជិកា ក្រុម​ការងារ​ចុះជួ​យមូលដ្ឋានខេត្ត ក្រុង ស្រុក-ឃុំ-សង្កាត់ ថ្នាក់​ដឹក​នាំ​គណៈកម្មាធិការបក្ស ខេត្ត សក្រុង-ស្រុក និង​សឃុំ-សង្កាត់ សរុប ៤៥០ នាក់។

បន្ទាប់​ពី​បាន​ស្តាប់​នូវ​របាយការណ៍​លទ្ធផល​ ក៏​ដូច​ជា​វឌ្ឍនភាព​ការងារ​មួយ​ចំនួន​របស់​គណបក្ស​រួច​មក ​ឯកឧត្តម ហ៊ុន ម៉ានី បា​ន​ធ្វើ​ការកោ​តសសើរ និងវាយតម្លៃខ្ពស់ ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែ​ង​ក្នុង​ការ​អនុវត្តការងារ របស់គណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារចុះជួយខេត្ត ស្រុក ឃុំ និងស​មាជិក សមាជិកាបក្សទាំងអស់ ដែលបានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ ឯកឧត្តមបានបានគូសបញ្ជាក់ថា ការងារ​ចម្បង​របស់​គណបក្ស​គឺ​ត្រូវ​បន្ត​ពង្រឹង​រចនា​សម្ព័ន្ធ គោលជំហ ទស្សនៈសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាប្រចាំ ជាពិសេសជំរុញទៅដល់សាខា និងអនុសាខា ឱ្យបន្តសកម្មភាពជាប្រចាំ​ដើម្បី​សម្រេច​បាន​ផែន​ការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។

គួរបញ្ជាក់ដែរថា ក្រុមការងារគណបក្សចុះជួយខេត្ត និងគណបក្ស​តែង​រៀប​ចំ​កិច្ច​ប្រជុំ​ប្រចាំ​ខែ​ជា​ទៀង​ទាត់ ដើម្បីតាមដានវឌ្ឍនភាពការងារ ក៏ដូចជាក្ដាប់សភាពការណ៍ជាក់ស្ដែងរបស់សមាជិកបក្ស ជាពិសេសស្ដាប់នូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដើម្បីរៀបចំ​ទិស​ដៅ​ការងារ​សម្រាប់​ខែ​បន្ទាប់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម