Connect with us

នយោបាយ

លោក ហៃ វណ្ណា លោក សំ សុគង់ និងអតីតសមា​ជិកបក្សប្រឆាំង១៧រូបទៀត បានក្លាយជាទីប្រឹក្សា និងជំនួយការសម្តេចតេជោ

បានផុស

នៅ

អតីតមេដឹកនាំចលនាប្រឆាំងរាជរដ្ឋាភិបាល និងអតីតសមាជិករបស់គណបក្សប្រឆាំងចំនួន១៩រូបដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ត្រូវបានតែងតាំងជាទីប្រឹក្សា និងជាជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ក្នុងនោះ លោក ហៃ វណ្ណា អតីតប្រធានចលនាយុវជនគណបក្សប្រឆាំងប្រចាំប្រទេសជប៉ុន និងលោក សំ​ សុគង់ អតីតមេធាវីការពារក្តីឱ្យលោក សម រង្ស៊ី និងបក្ខពួក ត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក អតីតមេដឹកនាំចលនាប្រឆាំងរាជរដ្ឋាភិបាល និងអតីតសមាជិករបស់គណបក្សប្រឆាំងចំនួន១៧រូបទៀត រួមមាន គឺលោក គង់ ហ៊ុនធារិទ្ធ លោក ខៃ រដ្ឋា លោក សាយ រើន លោក ឯក បេន លោក ថៃ សុផាត លោក ស៊ឹម វ៉ាន់នី លោក សារ៉ូ សុវុឌ្ឍិ លោក លី ពិសុល លោក ចាន់ ដានិត លោក ពៅ ប៊ុនលាភ លោក ឡេង បូរ៉ា លោក ភូ គង់ លោក សឿន សុផាន់ និងលោក ផល ប៉ីភិ ត្រូវបានតែងតាំងជាទីប្រឹក្សារបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា។ ដោយឡែក លោក ឈួន បូរី លោក ប៉ាវ សារុន និងលោក ភួង ថា ត្រូវតែងតាំងជាជំនួយការសម្តេចតេជោ ហ៊ុន សែន។ នេះបើយោងតាមសេចក្តីសម្រេចស្តីពី ការតែងតាំងមន្រ្តីគណបក្សកាលពីថ្ងៃទី០៦ ខែធ្នូ តែទើបផ្សព្វផ្សាយឱ្យដឹងជាសាធារណៈនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤។

ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្តរបស់គណបក្សប្រជាជនកម្ពុជា បានអះអាងឱ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ការផ្តល់តួនាទីជាទីប្រឹក្សា និងជំនួយការនេះ គឺបានបង្ហាញឱ្យឃើញ​ច្បាស់នូវការផ្តល់ឱកាសរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់​អតីតថ្នាក់​ដឹកនាំប្រឆាំង បានរួមចំណែកក្នុងកិច្ចការនានា។ ក្រុមការងារចលនាកសាងសមាជិកគណ​បក្សនៅមូលដ្ឋានរាជធានី-ខេត្ត បានអះអាងទៀតថា តាមរយៈនយោបាយមិន​យកនរណាធ្វើជាសត្រូវ ហើយតែងឱបក្រសោបបែបនេះហើយ ដែលនាំឱ្យគណបក្សប្រជាជនកម្ពុជា ក្លាយទៅជាគណបក្សនយោបាយរឹងមាំ និងធំជាងគេនៅកម្ពុជា។

គួរកត់សម្គាល់ថា មុនត្រូវបានតែងតាំងជាទីប្រឹក្សា និងជាជំនួយការរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា​នាពេលនេះ អតីតថ្នាក់​ដឹកនាំ និងជាសមាជិកគណបក្សប្រឆាំងទាំង១៩នាក់ សុទ្ធតែបានស្នើសុំចូលរួមជីវភាពនយោ​បាយ​ជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តែងតែផ្តល់ក្តីសណ្តោសដល់ពួកគេឱ្យមករួមរស់ជាមួយ និងបានផ្តល់ឱកាសផ្សេងៗ ដើម្បីឱ្យចូលរួមក្នុងការកសាងប្រទេសជាតិ មិនថា ជាទីប្រឹក្សា ជាជំនួយការ ឬកាន់មុខងារដទៃៗទៀតឡើយ។ អ្វីដែលសម្តេចតេជោ ហ៊ុន សែន ក៏ដូចជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចង់ឃើញ និងចង់បាន គឺការរួបរួមគ្នា សាមគ្គីគ្នា ឯកភាពជាតិ ដោយមិនយកខ្មែរណាជាសត្រូវ ហើយរួមគ្នាកសាងប្រទេសជាតិ ថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍឱ្យបានដល់កូនខ្មែរជំនាន់ក្រោយ៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២៤ នាទីutes មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

កីឡា៦០ នាទីutes មុន

ត្រៀមៗ! ព្រះខ័នរាជស្វាយរៀង ប្រកាសលក់សំបុត្រវគ្គផ្តាច់ព្រ័ត្រ ACL ហើយ

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម១ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

កីឡា១ ម៉ោង មុន

គួរ​ឲ្យ​ស្ដាយ!​ កីឡាសក្ដានុពល​កម្ពុជា​ «​​ហែល​ទឹក​ពាក់​ជើង​ទា​មិន​ដាក់​ឲ្យ​ប្រកួត​ស៊ីហ្គេម​ នៅ​ថៃ»

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាជើងចាស់ចិន​​ Li Baotian ​បាន​ទទួល​ការគោរព​និង​កោត​សរសើរ ព្រោះ​ការបដិសេធ​ផ្សាយ​បោកប្រាស់​​មហាជន​

សុខភាព២២ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍២៣ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១៨ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

Sokha Hotels

ព័ត៌មានពេញនិយម