Connect with us

នយោបាយ

លោក ព្រាប កុល៖ មេបក្សជ្រុលនិយម សម រង្ស៊ី អស់ក្រឡាដើរ រីឯអ្នករួមដំណើរកំពុងវង្វេងផ្លូវ

បានផុស

នៅ

លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លើកឡើងថា អតីតមេបក្សប្រឆាំង ទណ្ឌិត សម រង្ស៊ី ដែលធ្លាប់មានឥទ្ធិពលនៅក្នុងឆាកនយោបាយកម្ពុជា និងដែលធ្លាប់ទទួលបានការតម្លៃពីមជ្ឈដ្ឋានអ្នកការទូត និងបញ្ញវន្តខ្មែរទាំងនៅក្នុង និងនៅក្រៅប្រទេសនាពេលកន្លងទៅ បានបាត់បង់ប្រជាប្រិយភាព និងសាបឥទ្ធិពលពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយសារតែកំហុសយុទ្ធសាស្ត្រនយោបាយរបស់ខ្លួនផង និងដោយសារតែការសាបព្រោះនិន្នាការជ្រុលនិយមផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា តាមការសង្កេតរបស់លោករយ:ពេលជាងពីរទសវត្សន៍នៃនយោបាយកម្ពុជា ការបម្រែបម្រួលនៃនយោបាយនៅកម្ពុជាបានធ្វើឲ្យមេបក្សជ្រុលនិយមអស់ក្រឡាដើរ និងកំពុងធ្វើឲ្យអ្នករួមដំណើរវង្វេងផ្លូវ ដោយសារតែការដឹកនាំគ្មានយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវយូរអង្វែងប្រកបដោយភាពសុចរិត ពោលគឺមានតែនយោបាយបុគ្គលនិយមកំហឹង និងគុំនុំផ្ទាល់ខ្លួន ចង់ឈ្នះដោយមិនខ្វាយខ្វល់ពីគ្រោះថ្នាក់ដល់ផលប្រយោជនជាតិ ឬអាចនិយាយមួយបែបទៀតថាមិនឲ្យតម្លៃទៅលើស្ថេរភាព និងសន្តិភាពជាធំ។

លោក ព្រាប កុល  អះអាងថា  មេបក្សជ្រុលនិយមរូបនេះ ជារឿយៗតែងបំផុសបំផុល ញុះញុង ដោយចេតនាទុច្ចរិត ដើម្បីបង្ករភាពចលាចលដល់សង្គម តាមរយ:ការអំពាវនាវឲ្យមានការបះបោរពីមហាជន ឬពីកងកម្លាំងប្រដាប់អាវុធ ដោយប្រឌិតព័ត៌មាន ឬបកស្រាយបំផ្លើសការពិតនូវបញ្ហារសើបរបស់ជាតិ មានដូចជាបញ្ហាព្រំដែន ឬបញ្ហាកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងជាដើម ដែលមិនឆ្លុះបញ្ចាំងការពិត ហើយដែលបញ្ហាខ្លះជារឿងរ៉ាវដ៏ស្មុគ្រស្មាញនៃប្រវត្តិសាស្ត្រកម្ពុជានាពេលអតីតកាល។ ការកេងចំណេញនិយោបាយលើបញ្ហាទាំងនេះបង្ហាញឲ្យឃើញនូវចេតនាទុច្ចរិត និងកង្វះនូវការត្រិះរិះពិចារណាឲ្យបានវែងឆ្ងាយ និងខ្វះភាពជាក់ស្តែង ឬប្រាកដនិយម។

លោក ព្រាប កុល ចង់ឱ្យពលរដ្ឋនាំគ្នាសាកស្រមៃទៅមើលថា ប្រសិនបើមានភាពចលាចល ឬមានការប្រទូសសារាយ ទំនាស់រវាងខ្មែរដែលមាននិន្នាការនយោបាយផ្សេងគ្នា ឬអាចរាលដាលទៅជាសង្គ្រាមស៊ីវិលជាថ្មីម្តងទៀតដោយប្រការណាមួយ តាមដែលមេបក្សជ្រុលនិយមប្រាថ្នាចង់បានមែននោះ តើនរណាជាអ្នករងគ្រោះ និងខាតបង់ ហើយការរងគ្រោះ ឬខាតបង់នោះ នរណាជាអ្នកទទួលខុសត្រូវ?

លោកយល់ថា តាមពិតទៅ រសជាតិជីវិត និងបទពិសោធន៍ដ៏ល្វីងជូចត់មិនអាចគណនាបាននៃការហែលឆ្លងសង្គ្រាមគឺស្ថិតនៅក្នុងការចងចាំរបស់ជីដូនជីតា និងឳពុកម្តាយដែលនៅរស់រានមានជីវិតមកទល់ពេលនេះ ដែលអ្នកជំនាន់ក្រោយអាចសាកសួរ និងស្តាមការរៀបរាប់របស់គាត់ជាមួយនឹងភាពក្តុកអួលដើមករ ដោយមានដំណក់ភ្នែកនៅក្នុងរង្វង់កែវនេត្រារបស់គាត់។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី យល់ឃើញថា ក្រោយពីដាក់ចេញនូវយុទ្ធនាការបះបោរ បង្ករចលាចលជាបន្តបន្ទាប់ដូចជាយុទ្ធនាការថ្មីៗនេះ គឺយកលេសផ្សារភ្ជាប់ទៅនឹងហេតុផល CVL-DTA គេក៏ចាប់ផ្តើមឃើញមានយុទ្ធនាការដែលគេដាក់ឈ្មោះថា “ផ្ការីក” ដើមមានចេនានិងបំណងទុច្ចរិតដដែល។

លោកជឿជាក់ថា យុទ្ធនាការ “ផ្ការីក” នឹងប្រែក្លាយទៅជាផ្ការោយ នឹងបរាជ័យជាថ្មីម្តងទៀតយ៉ាងពិតប្រាកដ ព្រោះវាបានបង្កប់នូវចេតនាទុច្ចរិត បង្ករភាពចលាចល រំខានដល់សន្តិភាព និងស្ថេរភាពរបស់ប្រទេស ដែលឥរស្សរជននយោបាយខ្មែរ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកជីវិតទៅប្តូរ និងបានធ្វើពលិកម្មយ៉ាងច្រើនឥតគណនា នៅក្នុងបុព្វហេតុជាតិមាតុភូមិ ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលមានសន្តិភាព និងស្ថេរភាពនយោបាយជាបុរេលក្ខខណ្ឌដ៏ចាំបាច់បំផុតមិនអាចខ្វះបាន។  

យោងលើទិដ្ឋភាពដូចរៀបរាប់ខាងលើ លោក ព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អំពាវនាវឱ្យពលរដ្ឋខ្មែរ ឬយុវជនទាំងនៅក្នុង និងនៅក្រៅប្រទេសគួរផ្តាច់ខ្លួន ឬស្ថិតនៅឲ្យឆ្ងាយពីយុទ្ធនាការដែលដឹកនាំ ឬដែលដាក់ចេញដោយមេបក្សជ្រុលនិយម និងបក្សពួកនៃក្រុមជ្រុលនិយមទាំងឡាយ កុំឲ្យមានជាប់ពាក់ព័ន្ធក្លាយជាអ្នកចូលរួមបង្ករគ្រោះដល់ជាតិ មាតុភូមិ និងនាំទុក្ខឲ្យខ្លួនឯង និងក្រុមគ្រួសារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម