នយោបាយ
អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់
អ្នកវិភាគបញ្ហានយោបាយនៅកម្ពុជា បានជំរុញឱ្យអ្នកអត្ថាធិប្បាយស្ថានភាពនយោបាយ ត្រូវឈរលើគោលការណ៍វិទ្យាសាស្រ្តតាមរយៈការប្រមូលប្រភព ទិន្នន័យ ប្រវត្តិសាស្រ្ត ការស្រាវជ្រាវទៅលើប្រធានបទ ទិដ្ឋភាពច្បាប់ និងស្ថានភាពសង្គម ដើម្បីផ្ដល់ទស្សនទានផលប្រយោជន៍ជាតិជាធំ ជាជាងបម្រើនិន្នាការនយោបាយប៉ះពាល់ដល់ការអភិវឌ្ឍជាតិ។
លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហានយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាបានពន្យល់ថា៖«ដើម្បីឱ្យមានមូលដ្ឋានក្នុងការវិភាគបានសមហេតុផល គឺផ្នែកលើការប្រមូលប្រភព ទិន្នន័យដែលផ្អែកលើប្រវត្តិសាស្រ្ត ការស្រាវជ្រាវទៅលើប្រធានបទ ទិន្នភាពច្បាប់ និងស្ថានភាពសង្គម»។

លោកបណ្ឌិតបន្ថែមថា អ្នកវិភាគគួរមានស្មារតីមនសិកាជាតិ និងក្រមសីលធម៌ ដើម្បីផ្ដល់ទស្សនទានផ្អែកលើផលប្រយោជន៍ជាតិជាធំ និងមានហេតុផលសមរម្យទៅកាន់អ្នកស្ដាប់។ ដូច្នេះអ្នកធអត្ថធិប្បាយស្ថានភាពនយោបាយ ត្រូវឈរលើគោលការណ៍វិទ្យាសាស្រ្ត ដើម្បីផ្ដល់ទស្សនទានផលប្រយោជន៍ជាតិជាធំ និងមិនមាននិន្នាការនយោបាយ។
ចំណែកលោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ បានពន្យល់ពីភាពខុសគ្នារវាងការវិភាគបែបវិទ្យាសាស្រ្ត និងការវិភាគបែបស៊ីអារម្មណ៍។ លោកបន្តថា៖«អ្នកវិភាគបែបវិទ្យាសាស្រ្ដ គឺបានចាប់ផ្ដើមឡើងដោយការប្រមូលទិន្នន័យ ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើការវិភាគ ប្រើវិធីសាស្រ្ដ បច្ចេកទេសដើម្បីវិភាគ ដើម្បីទាញយកការសន្និដ្ឋាន ឬលទ្ធផល ដើម្បីធ្វើការវិភាគមានភាពសុក្រឹត និងសមហេតុសមផល»។

លោកថា៖«រីឯវិភាគមួយទៀតហៅថា វិភាគបែបស៊ីអារម្មណ៍ គឺធ្វើផ្ទុយពីការវិភាគបែបវិទ្យាសាស្រ្ដ មានន័យថា គាត់វិភាគដោយឈរលើមូលដ្ឋានរូបអារម្មណ៍របស់គាត់ ឬក៏គោលដៅនយោបាយរបស់គាត់ ដែលមានចេតនាវាយប្រហារ បុគ្គល ក្រុម បក្ស ឬក៏ស្ថាប័នណាមួយ ដែលគាត់មានគំនិតបុរេវិនិច្ឆ័យរួចទៅហើយ។ គាត់ព្យាយាមរកអំណះអំណាង រកហេតុផលផ្សេងៗ ដែលគាត់រៀបចំឡើងដើម្បីវាយប្រហារទៅលើគោលដៅដែលគាត់គិតទុក»។
ជុំវិញការអំពាវនាវពីអ្នកជំនាញនេះ អតីតអ្នកទោស គឹម សុខ ត្រូវបានវិទ្យុនៅក្រៅស្រុកដែលជាគ្នីគ្នារបស់គាត់និយមហៅ«អ្នកវិភាគ ឬអ្នកអត្ថាធិប្បាយបញ្ហានយោបាយ» ដើម្បីមូលមាត់គ្នាបន្ទុះបង្អាប់រាជរដ្ឋាភិបាល បង្កើតព័ត៌មានញុះញង់ ព័ត៌មានក្លែងក្លាយក្នុងគោលបំណងតែមួយគត់ គឺកេងចំនេញនយោបាយដ៏គួរឱ្យស្អប់ខ្ពើម។
តើរាល់ការវិភាគព័ត៌មាន ឬព្រឹត្តិការណ៍អ្វីមួយរបស់អតីតទណ្ឌិត គឹម សុខ វិភាគបែបវិទ្យាសាស្រ្ត ឬក៏វិភាគបែបស៊ីអារម្មណ៍? ហើយតើ គឹម សុខ សាកសមជាអ្នកវិភាគស្ថានភាពនយោបាយដែរទេ?

អតីតទណ្ឌិត គឹម សុខ កាលពីខែសីហា ឆ្នាំ២០១៧ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន១៨ខែ និងពិន័យជាប្រាក់ចំនួន៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជាដែលជាដើមបណ្តឹងចំនួន ៨០០លានរៀលពី«បទបរិហារកេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» ក្រោយពីនិយាយបរិយាយព័ត៌មានមិនពិតជុំវិញការស្លាប់របស់លោក កែម ឡី។
បន្ទាប់ពីការអនុវត្តទោសចប់ លោក គឹម សុខ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាព កាលពីខែសីហាឆ្នាំ២០១៨។ ការជាប់ទោសទណ្ឌនេះដោយសារតែលោកតែងតែវិភាគព័ត៌មានបែបស៊ីអារម្មណ៍
ប៉ុន្ដែមិនបានធ្វើការវិភាគបែបវិទ្យាសាស្រ្តផ្អែកលើការប្រមូលទិន្នន័យ ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយទៅតាមវិធីសាស្រ្ដ និងបច្ចេកទេសវិភាគនោះទេ។
លោក គឹម សុខ មានស្រុកកំណើតនៅភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ដែលមានវ័យ ជាង ៤០ឆ្នាំជាកូនច្បងក្នុងគ្រួសារមួយដែលមានបងប្អូន៥នាក់។ លោកធ្លាប់មានតួនាទីជាទីប្រឹក្សាក្រសួងព័ត៌មានចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ ជាតួនាទីមួយដែលលោកទទួលបានក្រោយពីចូលជាសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច។
លោកបានចាកចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ហើយចូលប្រឡូកក្នុងវិស័យនយោបាយប្រកាន់ឆ្វេងនិយម និងក្លាយជាអ្នកវិភាពដូរបាយ និងស៊ីអារម្មណ៍។ រាល់ការវិភាគម្ដងៗគ្មានផ្អែកលើលក្ខណៈវិទ្យាសាស្រ្ត មានការប្រមូលទិន្នន័យ និងព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយនោះទេ។
កាលពីខែសីហា ឆ្នាំ២០១៨ លោក គឹម សុខ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញ ប៉ុន្ដែលោកហាក់ដូចជាមិនព្រមរាងចាលនៅឡើយ ទើបធ្វើឱ្យមានការព្រមានពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងការចាប់ដាក់ពន្ធនាគារឡើងវិញជុំវិញការរិះគន់រាជរដ្ឋាភិបាលដោយមិនមានភ័ស្តុតាងសមរម្យ។
ទន្ទឹមនឹងការព្រមាននេះ លោក គឹម សុខ អួតខ្លួនថា នឹងមិនរត់ចោលស្រុកទៅណាទេ គាត់នឹងចូលទៅតាមការកោះហៅរបស់តុលាការ ដែលស្តាប់ទៅដូចជាក្លាហានគួរសមដែរ ប៉ុន្តែអ្វីៗបានប្រែប្រួលអស់ នៅពេលចុងក្រោយនោះ លោកបាននាំកូនស្រីតូចរបស់គាត់គេចខ្លួនទៅប្រទេសថៃ ដើម្បីស្នើសុំអង្គការសហប្រជាជាតិផ្ដល់សិទ្ធិជ្រកកោនទៅរស់នៅប្រទេសទី៣៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ