Connect with us

នយោបាយ

អ្នកឃ្លាំមើល៖ អ្នកនយោបាយរត់ចោលស្រុក មូរ សុខហួរ មិនញញើតនឹងញុះញង់ពលរដ្ឋ ក្រោមលេសព្រំដែន

បានផុស

នៅ

អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមបានអះអាងថា ក្រុមអ្នកនយោបាយរត់ចោលស្រុក ដែលមាន លោកស្រី មូរ សុខហួរ ដែលជាបក្ខពួកទណ្ឌិត សម រង្ស៊ី នៅតែយកលេសឈឺឆ្អាលរឿងព្រំដែន ដើម្បីញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល ប៉ុន្ដែផែនការពួកគេត្រូវបរាជ័យជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា៖«ក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកមូរ សុខហួរ នៅតែមិនចោលក្បួនញុះញង់ អុចអាលពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាល។ ជាពិសេសពួកគាត់ព្យាយាមយកលេសបញ្ហាព្រំដែន រឿងទឹកដីផ្សេងៗទៀត ដើម្បីបំផុសបំផុលពលរដ្ឋឱ្យចូលដៃជើងជាមួយពួកគាត់ក្បត់ជាតិដែរ»។

លោកថា៖«ខ្ញុំសង្កេតឃើញថា ចេតនាអាក្រក់ពួកគាត់ដូចជា អ្នកស្រី មូរ សុខហួរនេះជាដើម គឺអ្វីដែលមូរ សុខហួរ បំផ្លើសការពិតនេះគឺដើម្បីបម្រើឱ្យរបៀបវារៈនយោបាយរបស់ចៅហ្វាយនាយបរទេស និងបក្ខពួករបស់ខ្លួន ញុះញង់ប្រជាពលរដ្ឋឱ្យបះបោរប្រឆាំងនឹងរដ្ឋអំណាចស្ថិតនៅក្នុងទិសដៅបដិវត្តន៍ពណ៌ដែល ពួកគេបានរៀបចំតាំងពីឆ្នាំ ២០១៣មក»។

អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមរូបនេះបន្ថែមថា លោកស្រី មូរ សុខហួរ នៅតែបន្តងប់ងល់នឹងមនោគមវិជ្ជា លាបពណ៌ រើសអើងឱ្យស្អប់ខ្ពើមជាតិសាសន៍ខ្លួនឯង ឃុបឃិតជាមួយបរទេស និងប៉ុនប៉ងឡើងគ្រប់គ្រងអំណាចតាមរយៈបដិវត្តន៍ពណ៌ដែលមានហិង្សានិយម ឬក៏មានលក្ខណៈមិនប្រជាធិបតេយ្យ។

លើសពីនេះ លោកថា លោកស្រី មូរ សុខហួរ ក៏ត្រូវរៀនទទួលស្គាល់គោលការណ៍ប្រជាធិបតេយ្យដែលត្រូវគោរពមតិភាគច្រើននៃប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស និងមិនត្រូវមាក់ងាយលាបពណ៌ដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋដែលគាំទ្រលើបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍឡើយ។

លោក អ៊ុន តារា អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយបានថ្លែងថាលោកស្រី មូរ សុខហួរ ក៏ត្រូវរៀនចេះទទួលស្គាល់ការពិតថា ប្រសិនបើកម្ពុជាគ្មានសិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេ ទំនងជា មូរ សុខហួរ រួមនឹងបក្ខពួកក្បត់ជាតិរបស់ខ្លួន ក៏គ្មានពេលនិយាយញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋរៀងរាល់ថ្ងៃពីបញ្ហាព្រំដែននោះទេ។

លោកបន្តថា ក្រុមអ្នកនយោបាយមាននិន្នាករជ្រុលនិយម លោកស្រី  មូរ សុខហួរ បានខិតខំម្តងហើយម្តងទៀតក្នុងការបំផ្លាញកម្ពុជា ឱនក្បាល និងលុតជង្គង់អង្វរជនបរទេស ដើម្បីមកបំផ្លាញសេដ្ឋកិច្ចជាតិ និងប្រឆាំងផលប្រយោជន៍ពលរដ្ឋខ្មែរ។ ដើម្បីបំពេញមហិច្ឆតាអំណាចដ៏ឆ្កួតលេលារបស់ខ្លួន ក្រុមអ្នកនយោបាយរត់ចោលស្រុកមូរ សុខហួរ មិនញញើតនឹងញុះញង់ប្រជាជនសព្វបែបយ៉ាង ក្រោមលេសទឹកដី និងបញ្ហាព្រំដែននោះទេ។

អ្នកវិភាគរូបនេះបញ្ជាក់ថា៖«ពលរដ្ឋខ្មែរពិតជាបានដឹងក្រយៅពិត និងចរិតនយោបាយរេដូចចុងស្រល់របស់ក្រុមជនក្បត់ជាតិមួយក្តាប់តូចដែលដឹកនាំដោយមូរ សុខហួរ សម រង្ស៊ី ហើយពួកគាត់មិនហ៊ានប្រឈមមុខនឹងផ្លូវច្បាប់ និងជាប់ពន្ធនាគារនោះទេ។ សកម្មភាពពួកគាត់ គឺគ្រាន់តែជាលេសដើម្បីធ្វើប្រជាភិថុតិ និងរៃអង្គៀសប្រាក់ពីសកម្មជនប្រឆាំងងប់ងល់របស់ខ្លួនមួយចំនួនប៉ុណ្ណោះ»។

ក្រុមអ្នកឃ្លាំមើលបានអះអាងថា លោកស្រី មូរ សុខហួរ កើតជំងឺតួឯកផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយយកបញ្ហាព្រំដែនធ្វើជាកម្មសិទ្ធិផ្តាច់មុខ ដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតែប៉ុណ្ណោះ ហើយច្បាប់នៅកម្ពុជានឹងត្រៀមខ្លួនអនុវត្តប្រឆាំងនឹងក្រុមអ្នកមានជំងឹតួឯកទាំងអស់នេះជានិច្ច។ អ្នកឃ្លាំ កត់សម្គាល់ឃើញថា​ អ្នកនយោបាយដែលមាននិន្នាការជ្រុលនិយម មូរ សុខហួរ និងបក្ខពួកមួយក្ដាបតូចរបស់គាត់ តែងតែបង្កើតព្រឹត្តិការណ៍ និងបើកឆាកល្ខោននៃការរៀបចំផែនការវិលចូលកម្ពុជាវិញ ដើម្បីងាយស្រួលក្នុងការដើររៃអង្គាស់ប្រាក់ដាក់ហោប៉ៅខ្លួនឯងផង និងដើរសម្អុយកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១៥ វិនាទី មុន

អ្នកឃ្លាំមើល៖ អ្នកនយោបាយរត់ចោលស្រុក មូរ សុខហួរ មិនញញើតនឹងញុះញង់ពលរដ្ឋ ក្រោមលេសព្រំដែន

ព័ត៌មានជាតិ១៣ នាទីutes មុន

អាមេរិកបារម្ភអំពីការឆបោកអនឡាញ ប៉ះពាល់ដល់ការវិនិយោគ សម្ដេចតេជោ តបវិញថាកម្ពុជាកំពុងដុតដៃដុងជើងបង្ក្រាបបន្ថែមទៀត

ព័ត៌មានជាតិ២០ នាទីutes មុន

សម្ដេចតេជោ ថា វត្តមានជាថ្មីនាវាចម្បាំងអាមេរិកនៅកម្ពុជា បង្ហាញពីទំនាក់ទំនងល្អក្នុងវិស័យការពារជាតិ

ព័ត៌មានជាតិ៣៦ នាទីutes មុន

អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក

សេដ្ឋកិច្ច៤៣ នាទីutes មុន

ប្រធានក្រុមហ៊ុន Rithy Granite លោកស្រី ឡេង ដាវី ដឹកនាំកម្មករចៀរជ័រកៅស៊ូ ទៅប្រកួតនៅវៀតណាម ជាប់ក្នុងលំដាប់ពិន្ទុកំពូល ២រូប

នយោបាយ៥ ម៉ោង មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ចរាចរណ៍១០ ម៉ោង មុន

បើករថយន្ដក្នុងល្បឿនលឿន បុករះ​ចូលស្ថានីយលក់ប្រេង បង្កឲ្យមនុស្ស៥នាក់​របួសធ្ងន់ស្រាល​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ត្រាំ៖ ទាល់តែ​ជាង​១០០​ឆ្នាំ​ទើប​ទីក្រុង​អ៊ុយក្រែន​ដែល​រុស្ស៊ីបំផ្លាញ អាច​ស្ដារ​ខ្លួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី ប្រកាសត្រៀមខ្លួនធ្វើសង្គ្រាមជាមួយ ណាតូ

Sokha Hotels

ព័ត៌មានពេញនិយម