Connect with us

នយោបាយ

សម្តេចតេជោ ៖«ផ្ការីករៀងរាល់ថ្ងៃព្រោះកិច្ចការរបស់យើង សមិទ្ធផលរបស់យើងលើគ្រប់វិស័យតែងចេញពីយុទ្ធសាស្ត្រផ្ការីក»

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាតាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤​នេះ បានលើកឡើងពីយុទ្ធសាស្រ្តផ្ការីកដែលរីកជារៀងរាល់ថ្ងៃព្រោះតែកិច្ចការរបស់សម្តេច និងថ្នាក់កំពូលជាតិដទៃទៀត។ សម្តេចតេជោ ក៏បានអះអាងថា សមិទ្ធផលរបស់កម្ពុជាលើគ្រប់វិស័យ គឺកើតចេញពីយុទ្ធសាស្រ្តផ្ការីកទាំងអស់។ ការអះអាងរបស់សម្តេចប្រធានព្រឹទ្ធសភាកម្ពុជានេះ ទំនងជាចង់ចំអក និងបញ្ឈឺចិត្តទៅកាន់ទណ្ឌិត សម រង្ស៊ី ដែលខំប្រកូកប្រកាសឱ្យពលរដ្ឋចូលរួមក្នុងយុទ្ធសាស្រ្តផ្ការីក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែ គ្មានអ្នកណាគាំទ្រ និងចូលរួមជាមួយនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមន័យនេះ យុទ្ធសាស្រ្តផ្ការីករបស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងល្អសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ ពីព្រោះថាផ្ការីក ជាតិរីកចម្រើន កើតចេញពីកិច្ចការរបស់ថ្នាក់ដឹកនាំ ក៏ដូចជា ការចូលរួមរបស់ប្រជាពលរដ្ឋ។ នេះ គឺខុសស្រឡះពីយុទ្ធសាស្រ្តផ្ការីករបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលនាំតែរឿងមិនចម្រើនដល់ជាតិ និងប្រជាពលរដ្ឋ។ ពលរដ្ឋដែលកំពុងរស់នៅបានសុខសាន្តក្រោមម្លប់សន្តិភាពទៅហើយ បែរជាទណ្ឌិតរត់ចោលស្រុករូបនេះ ព្យាយាមញុះញង់ និងអុចអាលឱ្យចូលរួមបំផ្លាញសន្តិភាពដែលរកដោយលំបាកទៅវិញ។ ហេតុដូច្នេះហើយ បានជាសម្តេចតេជោ ហ៊ុន សែន បានចំអកចំពោះយុទ្ធសាស្រ្តផ្ការីកមួយនេះ។

តាមរយៈទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានអះអាងថា៖«ផ្ការីករៀងរាល់ថ្ងៃព្រោះកិច្ចការរបស់យើង សមិទ្ធផលរបស់យើងលើគ្រប់វិស័យតែងចេញពីយុទ្ធសាស្ត្រផ្ការីកទាំងអស់។យើងធ្វើពីតូចទៅធំ ពីទាបទៅខ្ពស់ ពីតិចទៅច្រើន សូម្បីតែជោគជ័យនៃការវ៉ាក់សាំងការពារជំងឺ កូវីដ១៩ ក៏ចេញពីអភិក្រមផ្ការីកនេះផងដែរ។ល។»។ ភ្ជាប់ជាមួយរូបភាពសម្តេចរាំជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពេលចូលរួមសកម្មភាពកាកបាទក្រហម សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា សរសេរបែបចំអកដាក់ទណ្ឌិត សម រង្ស៊ីថា៖ «យើងចេះតែពាក្យផ្កា ព្រោះយើងមិនចេះពាក្យមេខ្នុរ កូនខ្នុរនោះទេ ហើយយើងក៏មិនមែនជាកសិករស្រូវក្តឹបនោះដែរ។ថ្ងៃនេះ ផ្ការីកនៅវិមាន៧មករា ម្សិលមិញផ្ការីកនៅវិមានព្រឹទ្ធសភា»។

ជាការកត់សម្គាល់ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានចេញសារចំអក និងបញ្ឈឺចិត្តមួយដែរ តែសម្តេចមិនបានសំដៅឱ្យចំឈ្មោះបុគ្គលណាម្នាក់ឡើយ តែទោះជាយ៉ាងនេះក្តី គេអាចដឹងថា បុគ្គលនោះទំនងជាទណ្ឌិត សម រង្ស៊ី នេះឯង។ អមដោយរូបភាពវាយកូនគោល សម្តេចតេជោ ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់សម្តេចបែបនេះថា៖«ព្រឹកនេះ វាយកូនគោលមើលផ្ការីក។ ខ្យល់ត្រជាក់ផ្ការីកគ្រប់រដូវធ្វើឲ្យការវាយកាន់តែល្អ»។

លោក សម រង្ស៊ី និងបក្ខពួក បានបង្កើតចលនាតស៊ូខុសច្បាប់នៅក្រៅប្រទេស ហើយចុងក្រោយនេះបានប្រកាសបង្កើតយុទ្ធសាស្រ្តាផ្ការីក ក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ បន្ទាប់ពីបរាជ័យផែនការផ្តួលរំលំរាជរដ្ឋាភិបាលនៅថ្ងៃទី១៨ ខែសីហា កន្លងទៅ ដោយយកបញ្ហាCLVជាចំណាប់ខ្មាំង។ អ្នកវិភាគ និងតាមដានស្ថានភាពនយោបាយនៅកម្ពុជា បានអះអាងថា យុទ្ធសាស្រ្តផ្ការីករបស់លោក សម រង្ស៊ី ជាយុទ្ធសាស្រ្តនាំចង្រៃដល់ជាតិ និងបំផ្លាញសន្តិភាពនៅកម្ពុជា។ ពួកគេយល់ថា យុទ្ធសាស្រ្តនេះ គ្មានអ្នកណាទៅគាំទ្រ ទៅចូលរួមជាមួយទេ ព្រោះប្រជាពលរដ្ឋកំពុងរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់សន្តិភាព មិនទៅចាញ់បោកលោក សម រង្ស៊ី និងបក្ខពួកនាំទុក្ខមកដាក់ខ្លួនឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ នាទីutes មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២៣ នាទីutes មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

តម្លៃមាសអន្តរជាតិកើនឡើង ដោយ​ ត្រាំ មិនសូវគឃ្លើនចំពោះគោលនយោ​បាយពន្ធ ពេលស្បថចូលកាន់តំណែង

Sokha Hotels

ព័ត៌មានពេញនិយម