នយោបាយ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីតែងតាំងសម្ដេចតេជោ និងលោកថាក់ស៊ីន ជាទីប្រឹក្សាផ្ទាល់ស្ដីពីអាស៊ាន
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសពីការតែងតាំងអតីតនាយករដ្ឋមន្ត្រីប្រទេសថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាទីប្រឹក្សាផ្ទាល់របស់លោកក្នុងពេលដែលលោកនឹងត្រៀមធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៥ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត South China Morning Post នៅថ្ងៃទី១៧ ខែធ្នូ។

SCMP បានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Mohanmad Hasan ដែលបានលើកឡើងថា៖ «ទីប្រឹក្សាទាំង២រូបគឺលើសពីមិត្តជិតស្និទ្ធរបស់លោកនាយករដ្ឋមន្ត្រី ដែលអាចចែករំលែកទស្សនយល់ឃើញនៅពេលចាំបាច់»។
បើតាមលោក Mohamad Hasan លោក ថាក់ស៊ីន និងសម្ដេចតេជោ ហ៊ុន សែន នឹងក្លាយជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់លោក Anwar ហើយនឹងមិនមានតួនាទីផ្លូវការណាមួយនៅក្រោមអាស៊ាននោះទេ។

គួរឱ្យដឹងផងដែរថា ម៉ាឡេស៊ីនឹងក្លាយជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ ២០២៥។ ក្នុងនាមជាប្រធានម៉ាឡេស៊ីគ្រោងនឹងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ដែលមានបរិយាប័ន្ន និងនិរន្តរភាព ពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕
ដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?