Connect with us

នយោបាយ

តំណាងកម្ពុជានៅ UN ទទួចឱ្យអ្នករាយការណ៍សិទ្ធិមនុស្សរក្សានូវក្រមសីលធម៌របស់ខ្លួន

បានផុស

នៅ

ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវទទួចឱ្យអ្នក​ជំនាញសិទ្ធិមនុស្សUN ប្រកាន់ខ្ជាប់នូវក្រមសីលធម៌សម្រាប់នីតិវិធីពិសេសរបស់អ្នកកាន់អាណត្តិ ក្នុងការបំពេញមុខងាររបស់ខ្លួន រួមទាំងធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈដែលអាចជាការជ្រែតជ្រែកក្នុងដែនសមត្ថកិច្ចកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទទួចនេះធ្វើឡើងតាមសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី១៩​ ខែធ្នូ ឆ្នាំ២០២៤ ឆ្លើយតបទៅនឹងការចេញផ្សាយរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សពាក់ព័ន្ធនឹងការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់អភិរក្សអង្គរ ដោយបានលើកឡើងថាការផ្លាស់ប្ដូរទីលំនៅរបស់ពលរដ្ឋ​នៅតំបន់អង្គរទៅកាន់ទីតាំងថ្មី «ពុំមានការបណ្ដេញចេញដោយបង្ខំ ឬផ្លាស់ប្ដូរដោយបំពាន» ដូចការលើកឡើងរបស់អ្នកជំនាញទាំងនោះទេ។

តំណាងកម្ពុជានៅសហប្រជាជាតិបញ្ជាក់ថា៖ «ដោយសារខ្វះព័ត៌មាន ឬចេតនាមិនអើពើនឹងការពិតទាំងស្រុង ក្រុមអ្នកជំនាញបានធ្វើការអះអាងមិនត្រឹមត្រូវនិងគ្មានការទទួលខុសត្រូវ»។

ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាបានបញ្ជាក់ថា ការផ្ដល់ទីតាំងថ្មីនេះគឺមានផែនការទីតាំង គោលនយោបាយពាក់ព័ន្ធ សម្របសម្រួល គោរពនូវគោលការណ៍សិទ្ធិមនុស្ស មានការប្រជុំ ពិគ្រោះយោបល់ច្បាស់លាស់ជាមួយប្រជាជនដោយពុំមានការបង្ខិតបង្ខំពលរដ្ឋនោះទេ ហើយពលរដ្ឋភាគច្រើនមានសេចក្ដីរីករាយក្នុងការទទួលបានដំណោះស្រាយពីរដ្ឋាភិបាល។

លោក អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ

ក្នុងសេចក្ដីថ្លែងការណ៍នោះបានបញ្ជាក់ថា៖ «ពុំមានវិធានការបង្ខិតបង្ខំដោយអាជ្ញាធរក្នុងការបង្ខំប្រជាពលរដ្ឋឱ្យចាក់ចេញពីតំបន់អង្គរឡើយ។ វិធានការខ្លះគឺគ្រាន់តែអនុវត្តឡើងទៅលើជនអនាធិបតេយ្យ ដែលចូលកាន់កាប់ដីដោយខុសច្បាប់ ក្នុងតំបន់អភិរក្សអង្គរដែលនេះជារឿងទូទៅនៅគ្រប់ប្រទេសលើពិភពលោក»។

បើតាមតំណាងកម្ពុជា ការផ្លាស់ប្ដូរពលរដ្ឋឱ្យទៅនៅទីតាំងថ្មីគឺផ្អែកលើជំរឿនឆ្នាំ២០០៤ របស់ប្រជាពលរដ្ឋក្នុងភូមិទាំងអស់ក្នុងតំបន់អង្គរដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងតំបន់អភិរក្ស និងវិធានការការពារអ្នកស្រុកអង្គរ។ ដោយបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចុះបញ្ជីនៅក្នុងជំនឿឆ្នាំ២០០៤ មិនត្រូវបានរាប់បញ្ជូលក្នុងផែនការផ្លាស់ទីលំនៅនោះទេ។

ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប

គួរឱ្យដឹងថាដំណើរការនៃការផ្លាស់ប្ដូរទីលំនៅពលរដ្ឋពីរមណីយដ្ឋានអង្គរទៅទីតាំងថ្មីចាប់ផ្ដើមក្នុងឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនឹងអង្គការយូនេស្គូដែលបង្ហាញក្ដីបារម្ភពីកើតឡើងសំណង់ផ្ទះពលរដ្ឋជុំវិញអង្គរដែលនឹងអាចធ្វើឱ្យរមណីដ្ឋានប្រវត្តិសាស្ត្រមួយនេះត្រូវបានដកចេញពីបញ្ជីបេតិកភ័ណ្ឌពិភពលោក។ មានទីតាំងចំនួន២ដែលរដ្ឋបានផ្ដល់ដីនិងផ្ទះជូនពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅគឺតំបន់ពាក់ស្នែង និងក្រុងរុនតាឯក៕

ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម