នយោបាយ
មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ចាត់ទុកការញុះញង់របស់ទណ្ឌិត សម រង្ស៊ី ឱ្យពលរដ្ឋធ្វើបដិវត្តនៅកម្ពុជា ជាអំពើ«ភេរវកម្ម»
លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិលនៃសមាគមយុវជនខ្មែរមហានគរ រួមទាំងបណ្តុំអង្គការ សមាគមសង្គមស៊ីវិល បានចាត់ទុកការបំបះបំបោរ និងការញុះញង់របស់ទណ្ឌិត សម រង្ស៊ី ឱ្យប្រជាពលរដ្ឋខ្មែរធ្វើបដិវត្តពណ៌នៅកម្ពុជាតាមរយៈគម្រោង «ផ្ការីក» ថា គឺជាអំពើ«ភេរវកម្ម»សុទ្ធសាធ។ការចាត់ទុកបែបនេះ បន្ទាប់ពីលោកសង្កេតឃើញលោក សម រង្ស៊ី ដែលជាជនក្បត់ជាតិ និងជាអ្នកនយោបាយមានវ័យចាស់ជិតចូលក្តារមឈូសទៅហើយនោះ បានបំផុសបំផុល ញុះញង់ និងបំបះបំបោរឱ្យពលរដ្ឋធ្វើបដិវត្តពណ៌«ផ្ការីក»ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។

លោក ហេង សំណាង បានថ្លែងថា៖ «ចលនាក្បត់ជាតិរបស់សម រង្ស៊ី តែងតែបង្កើតបំផុស ញុះញង់ ឱ្យមានព្រឹត្តិការណ៍ជាអាទិ៍ថ្មីៗនេះ ដូចប្រជាពលរដ្ឋ និងមហាជនបានដឹងហើយថា ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺតែងតែបានជួបជុំគ្នាធ្វើការថ្កោលទោស និងវាយបកត្រឡប់ទៅវិញពីការបើកវាំងនននយោបាយខ្មៅកខ្វក់ អំពីមនោគមន៍វិទ្យាខ្មៅកខ្វក់ ដើម្បីឱ្យមហាជនបានដឹង» ។
លោកបញ្ជាក់ទៀតថា កាលពីពេលថ្មីៗនេះ ការបំផុសសារជាថ្មីរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូច តែងតែមានចរិតកោងកាចសាហាវទៅៗ ដោយមិនខ្វល់ពីសុខសន្តិភាព និងការអភិវឌ្ឍដែលប្រជាពលរដ្ឋ និងឥស្សរជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន ដែលបានស្វះស្វែងបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីប្តូរយកសន្តិភាពជូនប្រជាពលរដ្ឋខ្មែរ ទាំងមូលរហូតមកទល់នឹងបច្ចុប្បន្ននេះ ។

ក្នុងនាមជាយុវជនសកម្មនយោបាយក្នុងការដឹកនាំក្រុមយុវជន និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំណាង បញ្ជាក់បន្ថែមថា ថ្មីៗនេះ ក្រុមសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បណ្តាគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា គឺបានធ្វើសកម្មភាពថ្កោលទោសក្នុងរូបភាពផ្សេងៗ លើក្រុមជ្រុលនិយមដែលមានចរិតជាភេរវកម្មនេះ ជាពិសេស ពួកគាត់បានស្នើសុំ និងអំពាវនាវទៅដល់រដ្ឋាភិបាលនីតិកាលទី ៧ ដើម្បីពិនិត្យមើលលទ្ធភាពតាក់តែងច្បាប់ ដើម្បីចាត់វិធានការទៅលើក្រុមជ្រុលនិយមដែលមានចរិតជាភេរវកម្មដែលហៅថា«ច្បាប់ភេរវកម្ម»នោះ។

មេដឹកនាំសង្គមស៊ីវិល លោក ហេង សំណាង នៅតែប្រកាសដឹកនាំក្រុមយុវជន និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធវជនខ្មែរមហានគរ រួមបណ្តុំអង្គការសមាគមសង្គមស៊ីវិល បន្តធ្វើសកម្មភាព វាយបករុញច្រាននយោបាយខ្វៅកខ្វក់របស់ក្រុមទណ្ឌិត សម រង្ស៊ី ដើម្បីឱ្យមហាជនបានដឹងអំពីក្រយៅរបស់មេដឹកនាំទាំងនោះ ពិសេស ធ្វើការអំពាវនាវដល់អ្នកដែលមាននិន្នាការប្រឆាំង សុំកុំចូលសូងចាញ់ឧបាយកល់ទុច្ចរិតរបស់ទណ្ឌិរូបនេះ ព្រោះកាលដែលធ្វើសកម្មភាពណាមួយពាក់ព័ន្ធនឹងទណ្ឌិតក្បត់ជាតិ រមែងនឹងមានបញ្ហាដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ