Connect with us

នយោបាយ

«បញ្ហាកោះគុត» នាយករដ្ឋមន្ត្រីថារដ្ឋាភិបាលគ្មានពេលធ្វើប្រជាភិថុតដូចក្រុមប្រឆាំងទេ

បានផុស

នៅ

នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត ថា​រដ្ឋាភិបាលគ្មានពេលធ្វើប្រជាភិថុត ឬនិយាយឱ្យតែល្អមើលដូចក្រុមប្រឆាំងនៅក្រៅប្រទេសនោះទេ។ សម្ដេចថា ករណីកោះគុត រាជរដ្ឋាភិបាលកំពុងធ្វើការជាមួយភាគីថៃតាមយន្តការច្បាប់ដែលមានស្រាប់ ដោយសន្តិវិធី និងប្រកាសធានាថាមិនឱ្យបាត់ទឹកខ្មែរមួយមីលីម៉ែត្រឡើយ។

ថ្លែងក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី” ក្នុងខេត្តកំពង់ចាម ព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ​ ឆ្នាំ២០២៤សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាមូលហេតុដែលរដ្ឋាភិបាលរក្សាភាពស្ងប់ស្ងាត់មិនឆ្លើយតបជាមួយក្រុមប្រឆាំងក្នុងករណីកោះគុតគឺរដ្ឋកំពុងធ្វើការតាមយន្តការច្បាប់ និងកំពុងចរចាគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចថា៖ «សួរថាស្រលាញ់ជាតិតែអស់លោកនៅក្រៅប្រទេសហ្នឹងហ្ហេ! ហើយអ្នកក្នុងស្រុកអត់ស្រលាញ់ជាតិទេអី? ស្រលាញ់ដូចតែគ្នាទេ! ហើយយើងមិនត្រឹមតែស្រលាញ់តាមហ្វេសបុកទេ គឺយើងធ្វើពិតការពារពិត ទឹកដី អធិបតេយ្យភាព ឯករាជ្យភាពរបស់កម្ពុជា។ ហើយមិនត្រឹមតែការពារទេថែមទាំងលើកតម្កើន និងពង្រឹងលើឆាកអន្តរជាតិទៀតនេះហើយជាអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនធ្វើពិតប្រាកដជូនប្រជាពលរដ្ឋ ហើយសុំបងប្អូនជឿទុកចិត្ត»។

សម្ដេចបន្ថែមថារឿងការពារទឹកដីសម្ដេចតេជោដែលជាអតីតនាយករដ្ឋមន្ត្រីធ្លាប់បានបង្ហាញ២ដងរួចមកហើយនៅឆ្នាំ២០០៨-២០១១ជម្លោះប្រាសាទព្រះវិហារ និងកម្ដៅព្រំដែនជាមួយឡាវកាលពីឆ្នាំ២០១៧ ហើយកម្ពុជាមិនចង់ឃើញមានបញ្ហាបែបនេះទេ។

ជាមួយគ្នានេះសម្ដេចធិបតីស្នើដល់ពលរដ្ឋបន្តទុកចិត្តរដ្ឋាភិបាលដែលដឹកនាំដោយបក្សប្រជាជន និងកុំចូលរួមជាមួយការអំពាវនាវណាដែលធ្វើបែកបាក់ជាតិ។

បញ្ហាកោះគុតមានជាប់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនទឹករវាងកម្ពុជា-ថៃបានបន្សល់តាំងពីសម័យអណានិគមបារាំងក្នុង ដែលប្រទេសទាំងពីរប្រកាសពីសិទ្ធិលើដែនទឹកដែលមានទំហំប្រមាណ ២៦ ០០០គីឡូម៉ែត្រក្រឡាក្នុងឈូងសមុទ្រថៃដែលមានប្រភពនៃឧស្ម័នធម្មជាតិដ៏មានតម្លៃក្នុងដែនទឹកប្រទាញប្រទង់នោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

៦០ឆ្នាំនៃចំណងការទូត កម្ពុជា-សិង្ហបុរី ប្រកាសធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពយូរអង្វែង​

ព័ត៌មានជាតិ៤ នាទីutes មុន

តុលាការខេត្តសៀមរាបបកស្រាយពីករណីម្ចាស់លុយជាប់គុកព្រោះបណ្ដឹងកូនបំណុល

ព័ត៌មានជាតិ១៨ នាទីutes មុន

ស វ ស រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រ ក្នុងឱកាសត្រៀមទទួលអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋាភិបាល ជួយសន្សំសំចៃថវិកាពលរដ្ឋជាង ៧លានដុល្លារ លើការដឹកជញ្ជូនទៅលេងស្រុកកំណើត

កីឡា៣០ នាទីutes មុន

គុន​ខ្មែរ​នៅ​រុស្ស៊ីបន្ត​ឆ្ពោះ​ទៅ​មុខ ខណៈ​សាកល​វិទ្យាល័យរដ្ឋ​​មួយ​បង្កើត​ក្លិប​ប្រដាល់​គុន​ខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម