នយោបាយ
អ្នកវិភាគហៅលោក សម រង្ស៊ី ថា ជា«ពស់ក្បាល២»និយាយផ្អែមពីប្រជាធិបតេយ្យផង និងនិយាយញុះញង់ពលរដ្ឋឱ្យធ្វើខុសច្បាប់ផង
អ្នកតាមដាន និងវិភាគបញ្ហានយោបាយនៅកម្ពុជា លោក យឿន យឿត បានអះអាងថា វាមិនចម្លែកនោះទេដែលតណ្ឌិត សម រង្ស៊ី បន្តវាយប្រហារមេដឹកនាំនៃប្រទេសកម្ពុជា ជាពិសេស លើសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សកម្ពុជា និងជាប្រធានព្រឹទ្ធសភា ព្រោះជននេះធ្វើនយោបាយបែបគំនុំ។ លោកថា ទណ្ឌិតរូបនេះ ជាពស់ក្បាល២ ដែលនិយាយផ្អែមពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យផង និងនិយាយសម្តីហិង្សាញុះញង់ពលរដ្ឋធ្វើទង្វើក្បត់ជាតិផង។

សម្រាប់លោក យឿន យឿត ក្រុមប្រឆាំងជ្រុលនិយម និងទណ្ឌិត សម រង្ស៊ី បាន និងកំពុងបន្តយុទ្ធនាការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការញុះញង់ឲ្យពលរដ្ឋតាមនយោបាយរបស់ខ្លួន។ ទង្វើដែលពួកគេធ្វើនេះ គឺដើរបញ្ច្រាសទិសនៃប្រជាធិបតេយ្យទាំងដែលត្រូវបានហាមឃាត់ដោយច្បាប់ក៏ដោយ ក៏ក្រុមជ្រុលនិយមនេះធ្វើឡើងដោយងងឹតងងុលនឹងដើរតាមការញុះញង់របស់ទណ្ឌិត សម រង្ស៊ី។ លោក យឿន យឿត បានសង្កត់ធ្ងន់ថា លោក សម រង្ស៊ី មានទាំងជីតា និងឪពុកក្បត់ជាតិ ក្បត់ព្រះមហាក្សត្រ ហើយបានធ្វើនយោបាយគំនុំ ប្រឆាំងនឹងជាតិសាសន៍ខ្មែរខ្លួនឯង។

ជាមួយគ្នានេះ អ្នកតាមដាន និងវិភាគនយោបាយរូបនេះ បានអះអាងថា៖«ទណ្ឌិត សម រង្ស៊ី ជាពស់ក្បាល២ ដែលក្បាល១ និយាយផ្អែមពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាមួយពួកបរទេស និងក្បាល១ទៀត ពេញទៅដោយសម្តីហិង្សាការញុះញង់ អើងស្អប់ខ្ពើមជាតិសាសន៍ និងបំផ្លាញជាតិខ្លួនឯង។ សម រង្ស៊ី កំពុងតែប្រើក្បាលទី២ ញុះញង់ពលរដ្ឋឲ្យធ្វើសកម្មភាពផ្ទុយពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយពឹងបរទេស និងទាញបរទេសឲ្យមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាដាក់សម្ពាធ និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងជាតិនិងប្រជាជនកម្ពុជាដែលនេះ ជានយោបាយញុះញង់បំផ្លាញជាតិសុទ្ធសាធ»។

បើទោះបីទណ្ឌិត សម រង្ស៊ី និងបក្ខពួក ខិតខំយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរលែងចាញ់បោក ហើយទៅគាំទ្រ និងចូលរួមជាមួយទៀតឡើយ។ បើតាមលោក យឿន យឿត ពលរដ្ឋខ្មែរគ្រប់រូប នឹងរួមកម្លាំងគ្នាក្រោមទង់សាមគ្គីភាពនៃគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តាមកម្ចាត់ចោលក្រុមជនជ្រុលនិយម ដូចយ៉ាង ទណ្ឌិត សម រង្ស៊ី នេះ ដើម្បីថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យជូនជាតិ និងប្រជាជន។ លោកថា ប្រជាពលរដ្ឋបានដឹងច្បាស់ណាស់នូវឧបាយកលទុច្ចរិតរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ហើយក៏ដឹងច្បាស់ណាស់ដែរថា មានតែសម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះជាតួអង្គពិតប្រាកដដែលបានបូជាអាយុជីវិត ដើម្បីសង្គ្រោះប្រជាជនខ្មែរពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?