នយោបាយ
នាយករដ្ឋមន្ត្រី៖ យើងមិនអាចផ្ដេកផ្ដួលលើការជួយរបស់គេនោះទេ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាការសម្រេចចិត្តរបស់កម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គឺជាទិសដៅរបស់រដ្ឋាភិបាលក្នុងការតម្កើនភាពជាម្ចាស់ការដែលធ្វើឱ្យកម្ពុជាកាន់តែរឹងមាំ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ព្រឹកថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅ រាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាការចង់ចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចជាការគិតគូរដល់ចំណូលរបស់ពលរដ្ឋ និងភាពរឹងមាំរបស់កម្ពុជា។

សម្ដេចថា៖ «យើងនៅប្រទេសក្រីក្រ LDC គេឱ្យលក្ខខន្តអនុគ្រោះច្រើនណាស់។ នាំចេញពន្ធអី! តែទាល់តែជីវភាពរបស់ប្រជាជន ចំណូលរបស់ប្រជាជននៅទាបក្រោមកម្រិតនេះ លើសពីហ្នឹងគេអត់ឱ្យ។ អ៊ីចឹងតើយើងនៅសុខចិត្តខំប្រឹងមួយរស់ៗ កុំឱ្យប្រជាជនយើងមានបាន? អត់ទេ! យើងត្រូវតែហ៊ានដាក់ទិសដៅថាប្រទេសយើងត្រូវតែហ៊ានម្ចាស់ការលើខ្លួនឯងពីមួយជំហានទៅមួយជំហានទោះបីជាប្រទេសផ្សេងៗលែងជួយយើង ជួយលក្ខខន្តពេញក៏ដោយដើម្បីឱ្យយើងប្រឹងខ្លួនឯង»។
យោងតាមអង្គការសហប្រជាជាតិ ប្រទេសអភិវឌ្ឍន៍តិចតួចត្រូវបានកំណត់ដោយចំណូលប្រចាំឆ្នាំរបស់មនុស្សម្នាក់ៗក្រោម ១ ៣០៦ដុល្លារ សន្ទស្សន៍នៃការអអភិវឌ្ឍន៍ធនធានមនុស្សមានពិន្ទុក្រោម៦០ពិន្ទុ និងសន្ទស្សន៍ងាយរងគ្រោះផ្នែកសេដ្ឋកិច្ចនិងបរិស្ថានក្នុងប្រទេសខ្ពស់ជាង៣២ពិន្ទុ។
ចំណូលប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជាម្នាក់មាន ១ ៥៩០ដុល្លារ ខណៈសន្ទុះអភិវឌ្ឍន៍ធនធានមនុស្សទទួលបាន ៧៧,៨ពិន្ទុ និងសន្ទស្សន៍ងាយរងគ្រោះផ្នែកសេដ្ឋកិច្ចនិងបរិស្ថានទទួលបាន២៤,១ ដែលគ្រប់លក្ខខន្តទាំងអស់សម្រាប់ត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។

មហាសន្និបាតនៃអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេច A/៧៩/L.៤៩ សម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជាពីក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC) កាលពីថ្ងៃទី១៩ ខែធ្នូកន្លងទៅ ហើយការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចជាផ្លូវការគឺនៅរយៈពេល៥ឆ្នាំទៀត។ ដើម្បីបន្តតាមដានថាប្រទេសទាំងពីរនេះអាចរៀបចំខ្លួនប្រកបដោយប្រសិទ្ធភាព និងប្រាកដថាចាកចេញមានភាពរលូនមិនត្រលប់មកក្នុងបញ្ជីវិញ។
តំណាងអចិន្ត្រៃយ៍ កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) បានបញ្ជាក់ថា ការចាកចេញពី LDCs Category នេះ មិនត្រឹមតែជាសមិទ្ធផលជាតិប៉ុណ្ណោះទេ តែវាថែមទាំងជាតំណាងឲ្យភាពជោគជ័យរួមនៃសាមគ្គីភាព និងភាពជាដៃគូសកល ដូចដែលបានចារឹកទុកនៅក្នុងរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

តំណាងកម្ពុជាប្រចាំ UN ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនផងដែរពេលដែលម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចដែលមានដូចជា ការបាត់បង់ការទទួលបាននូវការអនុគ្រោះពន្ធនាំចេញ និងលក្ខខណ្ឌអនុគ្រោះក្នុងការទទួលបានហិរញ្ញប្បទានសម្បទាន ជាដើម។
កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិ បន្តការគាំទ្រខ្លួននៅក្នុងដំណើរការចាកចេញពី LDC Category របស់កម្ពុជាដោយរលូន តាមរយៈគំនិតផ្តួចផ្តើមកសាងសមត្ថភាព និងយន្តការហិរញ្ញវត្ថុផ្សេងៗប្រកបដោយភាពច្នៃប្រឌិត ហើយកម្ពុជាក៏ប្តេជ្ញានឹងធានាឱ្យបាននូវដំណាក់កាលអន្តរកាលដ៏រលូន និងមាននិរន្តភាពមួយ តាមរយៈការធ្វើឱ្យមានភាពចម្រុះនៃសេដ្ឋកិច្ចដ៏រឹងមាំ ការពង្រឹងសមត្ថភាពស្ថាប័ន និងការចូលរួមកាន់តែស៊ីជម្រៅជាមួយភាពជាដៃគូក្នុងតំបន់ និងពិភពលោក៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?