Connect with us

នយោបាយ

អ្នកនាំពាក្យ៖ សម្ដេចស ខេង មិនចាកចោលសម្ដេចតេជោ ទៅចាប់ដៃជាមួយទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយទុច្ចរិតឡើយ

បានផុស

នៅ

អ្នកនាំពាក្យសម្ដេចក្រឡាហោម ស ខេង បានចេញមកបញ្ជាក់ថា សម្ដេច ស ខេង គ្មានថ្ងៃចាកចោលសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ទៅចាប់ដៃជាមួយទណ្ឌិត សម រង្ស៊ី ដើម្បីធ្វើនយោបាយទុច្ចរិតឡើយ។ អ្នកនាំពាក្យសម្ដេច ស ខេង ចេញមកបញ្ជាក់ដូច្នេះ តាមរយៈប្រកាសថ្កោលទោស ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីទណ្ឌិត សម រង្ស៊ី បង្ហោះលើទំព័រហ្វេសប៊ុកខ្លួន ថាសម្ដេច ស ខេង និងសម្ដេច សាយ ឈុំ  និងសម្ដេច ទៀ បាញ់ និងថ្នាក់ដឹកនាំមួយចំនួនទៀត នឹងចូលរួមក្នុងយុទ្ធសាស្ត្រផ្ការីករបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្ដីថ្កោលទោស អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង សរសេរដូច្នេះ៖«សូមបញ្ជាក់ជូនថា សម្តេចក្រឡាហោម និង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណៈអចិន្ត្រៃយ៍គណបក្ស តែងជួបប្រជុំពិគ្រោះយោបល់តាមទស្សនៈ រូបរួមគ្នា ដើម្បីកម្ពុជារុងរឿង ក្នុងស្មារតីសាមគ្គីភាពយ៉ាងរឹងមាំឋានៈជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ដើម្បីទប់ទល់នឹងភាពមិនប្រាកដប្រជារបស់ពិភពលោក រក្សាការពារសន្តិភាព សន្តិសុខ និងរក្សាលំនឹងសេដ្ឋកិច្ច ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ប្រកបដោយឆន្ទៈមោះមុតខ្ពស់ គោរពនិងគាំទ្រឥតងាករេ នូវរាល់សេចក្តីសម្រេចគណបក្ស ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមទាំងមានភាពជឿជាក់ខ្ពស់ ចំពោះការដឹកនាំដ៏ឈ្លាសវៃស្វាហាប់របស់រាជរដ្ឋាភិបាលបន្តវេន ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី»។

ជាថ្មីម្តងទៀត អ្នកនាំពាក្យ ចាត់ទុកថា ទណ្ឌិត សម រង្ស៊ី មេក្រុមអ្នកនយោបាយនិរទេសខ្លួននៅឯបរទេសដែលគេចវេសពីការអនុវត្តទោសក្នុងបទឧក្រិដ្ឋព្រហ្មទណ្ឌនានានោះ គឺជាអ្នកនយោបាយបរាមុខ ដែលបើទោះបីជាធ្វើនយោបាយរាប់សិបឆ្នាំហ្នឹងគេដែរ ប៉ុន្តែនៅតែបន្តប្រើកលវិធីស្មោកគ្រោកព្រំដែល ដោយ ជញ្ជាំផលិត ផ្សព្វផ្សាយសារ បំពានបំភ្លៃ បំភាន់មូលបង្កាច់ ក្លែងបន្លំ ញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុង ដើម្បីតែគោលដៅដ៏ខ្មៅងងឹតមួយគត់ គឺសម្រេចមហិច្ឆតាដណ្តើមអំណាចក្នុងទម្រង់ទាញទម្លាក់ប្រជាជន និងកម្ពុជាទាំងមូលឱ្យចូលភ្នក់ភ្លើងវិនាសកម្មម្តងទៀត តាមរបៀប «បដិវត្តន៍ពណ៌ ដែលទីបំផុតមិន ដែលឈ្នះសូម្បីប៉ុនសរសៃសក់»។

 អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អំពាវនាវជនរួមជាតិទាំងក្នុងនិង ក្រៅប្រទេស កុំជឿតាមសាររបស់ក្រុមឧក្រិដ្ឋកម្មនយោបាយ ដែលមានចរិតបំពានជាន់ឈ្លីច្បាប់ គោលការណ៍ប្រជាធិបតេយ្យ បំផ្លិចបំផ្លាញសន្តិភាព សន្តិសុខ ការអភិវឌ្ឍ និងប្រក្រតីភាពនៃសេចក្តីសុខ របស់ប្រពលរដ្ឋខ្មែរដែលទើបតែទទួលបានពីមនុញ្ញផលនៃនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេច តេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ឯកនៃសន្តិភាព និងការអភិវឌ្ឍ។

អ្នកនាំពាក្យ ក៏បានលើកយកប្រសាសន៍សម្តេចក្រឡាហោម ស ខេង មកបញ្ជាក់ថា​ សម្ដេច ស ខេង បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា «ការផ្សព្វផ្សាយនេះមិនមែនជាការពិត ជាការបោកប្រាស់ បែប ប្រជាភិថុតសុទ្ធសាធ ដែលត្រូវបដិសេធដាច់អហង្ការ និងត្រូវថ្កោលទោសយ៉ាងធ្ងន់ធ្ងរ»។

ជាការកត់សម្គាល់ នេះមិនមែនទើបតែជាលើកទី១ឡើយ ដែលទណ្ឌិត សម រង្ស៊ី យកឈ្មោះសម្ដេច ស ខេង ទៅផ្សព្វផ្សាយថា សម្ដេច ស ខេង ចុះចូលធ្វើនយោបាយជាមួយខ្លួន។ ប៉ុន្តែអ្នកនាំពាក្យសម្ដេច ស ខេង​ បានបដិសេធជាជានិច្ច និងបានបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់សម្ដេច ស ខេង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម