Connect with us

នយោបាយ

បណ្ឌិត សូ ណារ៉ូ គាំទ្រយុទ្ធនាការ“ផ្ការីកដើម្បីសន្តិភាព” និងប្រឆាំងដាច់អហង្ការ“យុទ្ធសាស្រ្តផ្ការីក”របស់ទណ្ឌិត សម រង្ស៊ី

បានផុស

នៅ

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី គឺលោកបណ្ឌិត សូ ណារ៉ូ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ“ផ្ការីកដើម្បីសន្តិភាព” និងប្រឆាំងដាច់អហង្ការចំពោះ“យុទ្ធសាស្រ្តផ្ការីក” របស់ទណ្ឌិត សម រង្ស៊ី។ ស​ម្រាប់លោកបណ្ឌិត សូ ណារ៉ូ “ផ្ការីកដើម្បីសន្តិភាព” គឺដើម្បីជាតិរីកចម្រើន និងប្រជាជនរស់នៅដោយសុខសាន្ត ខុសពី“យុទ្ធសាស្រ្តផ្ការីក”របស់ទណ្ឌិត សម រង្ស៊ី ដែលមានបំណងបំផ្លាញភាពរីកចម្រើនរបស់ជាតិ និងបំផ្លាញការរស់នៅដ៏សុខសាន្តរបស់ប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសគាំទ្រចំពោះយុទ្ធនាការ“ផ្ការីកដើម្បីសន្តិភាព”របស់លោកបណ្ឌិត សូ ណារ៉ូ នេះ ធ្វើឡើងបន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី បានឡើកឡើងជារឿយៗអំពី«ផ្ការីក» របស់រាជរដ្ឋាភិបាល គឺផ្ការីកសន្តិភាពសុខដុមនីយកម្មនៅក្នុងប្រទេស ជាសួនផ្ការីកស្រស់បំព្រង សួនផ្ការីកកសិកម្ម សួនផ្ការីកនៃការអភិវឌ្ឍ គឺជាផ្ការីករបស់គណបក្សប្រជាជនកម្ពុជា និងផ្ការីកចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចាប់ពីខេត្តកំពង់ចាម ទៅដល់ខេត្តផ្សេងៗទូទាំងប្រទេស។ នេះ គឺផ្ទុយពីផ្ការីកនៅក្រៅប្រទេសដែលជាផ្ការីកដុតបំផ្លាញសន្តិភាព និងបំផ្លាញប្រទេសជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានរៀបចំយុទ្ធនការ«ផ្ការីក» ក្នុងគោលបំណង ដើម្បីគាំទ្រដល់ការអភិវឌ្ឍក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលនីតិកាលទី៧។ ក្រោយឃើញនូវយុទ្ធនាការនេះ លោកបណ្ឌិត សូ ណារ៉ូ  បានសរសេរនៅលើបណ្តាញសង្គមថា៖«សូមគាំទ្រពេញទំហឹងចំពោះ យុទ្ធនាការ“ផ្ការីកដើម្បីសន្តិភាព”។ មានសន្តិភាព និងការអភិវឌ្ឍ ទើបមានផ្ការីកស្រស់បំព្រងគ្រប់រដូវ»។

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំណាង បានអះអាងថា ក្រុមយុវជនសង្គមស៊ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តែងតែជួបជុំគ្នា ធ្វើការថ្កោលទោសចំពោះក្រុមទណ្ឌិតជ្រុលនិយម ដែលមានទណ្ឌិត សម រង្ស៊ី ជាមេក្លោង មានចរិតជា«ភេរវកម្ម» ដែលយករូបមន្ត«ផ្ការីក» បំផុសបំផុល និងញុះញង់ឱ្យពលរដ្ឋអនុវត្តតាមខ្លួន ដើម្បីបង្កភាពវឹកវរនៅក្នុងសង្គមជាតិកម្ពុជាទាំងមូល។ សម្តេចតេជោ ហ៊ុន សែន  ប្រធានគណបក្សប្រជាជនកម្ពុជា នាពេលថ្មីៗនេះ​ បានបង្ហាញសំណេរខ្លីមួយថា៖ «ព្រឹកនេះ ​វាយកូនគោល មើលផ្ការីក។ ខ្យល់ត្រជាក់ផ្ការីកគ្រប់រដូវធ្វើឱ្យការវាយកាន់តែល្អ»។ សំណេរមួយប្រយោគនេះ ខ្លីមែនពិត តែអត្ថន័យវែងអន្លាយឆ្ងាយដល់នាយសមុទ្រជាមួយទម្ងន់រាប់ពាន់តោនសមល្មមសង្កត់ឱ្យអ្នកនយោបាយដែលកំពុងបំផុសពាក្យ«ផ្ការីក» លើបណ្តាញសង្គម ក្អួតឈាមបាន។

ក្នុងមួយរយៈនេះ ពាក្យ«ផ្ការីក»កំពុងត្រូវបានទណ្ឌិត សម រង្ស៊ី បង្ហោះស្ទើររាល់ថ្ងៃនៅលើបណ្តាញសង្គម។ «ផ្ការីក» ជាចលនាបដិវត្តន៍មួយត្រូវបានគេប្រើប្រាស់ជោគជ័យតាមបណ្តាប្រទេសមួយចំនួន។ ដូច្នេះពាក្យ «ផ្ការីក» ដែលសម រង្ស៊ី បានបំផុសឡើងក្នុងចេតនាដ៏អាក្រក់ញុះញង់ឱ្យពលរដ្ឋក្រោកឡើង បំផ្លាញក្តីសុខរបស់ជាតិកម្ពុជា។ «វាយកូនគោល មើល ផ្ការីក។ ខ្យល់ត្រជាក់ផ្ការីកគ្រប់រដូវធ្វើឱ្យ ការវាយកាន់តែល្អ» ជាសារដែលបង្ហាញច្បាស់ណាស់ថា សម្តេចតេជោ ហ៊ុន សែន មិនព្រួយមិនព្រឺចំពោះការបំផុសចលនាបដិវត្តពណ៌ដោយទណ្ឌិតនេះឡើយ។ ផ្ទុយទៅវិញ សម្តេចកំពុងរីករាយ មើលការបំផុសដ៏អាក្រក់របស់ជនក្បត់ជាតិ ហើយត្រៀមកម្ទេចចោលរាល់ចលនាទាំងឡាយដែលចង់បំផ្លាញក្តីសុខរបស់កម្ពុជា។ នេះបើតាមលោក ហេង សំណាង។

លោក ហេង សំណាង បានគូសបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី បានព្យាយាមប៉ុនប៉ងបំផ្លាញកម្ពុជាតាមរយៈផ្តួលការដឹកនាំរបស់សម្តេចតេជោ បន្តរហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ប៉ុន្តែ បំណងរបស់គេតែងតែបរាជ័យជាបន្តបន្ទាប់ ក្រោមកណ្តាប់ដៃដែករបស់សម្តេចតេជោ និងបន្តដោយសម្តេចធិបតី។ ជាពិសេស ពលរដ្ឋជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីពេលដឹកនាំដោយសម្តេចតេជោ រហូតដល់សម្តេចមហាបវរធិបតី ដែលត្រូវការសុខសន្តិភាព ដើម្បីភាពរីកចម្រើនរបស់កម្ពុជាទៅមុខជាបន្ត។ ក្រៅពីហេតុផលខាងលើ ភាពបរាជ័យធំបំផុតជាបន្តបន្ទាប់របស់ទណ្ឌិត សម រង្ស៊ី ព្រោះតែភាពកំសាកខ្លាចគុក រត់ចោលស្រុកធ្វើឱ្យបាត់បង់អស់អ្នកជឿ និងលែងមានអ្នកធ្វើតាមតទៅទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម