Connect with us

នយោបាយ

បក្សប្រជាជនបញ្ជូនប្រតិភូទៅសិក្សាពីកិច្ចការអភិវឌ្ឍន៍ប្រទេសក្នុងទំនើបកម្មបែបចិន

បានផុស

នៅ

គណបក្សប្រជាជនកម្ពុជាកាលពីចុងឆ្នាំ២០២៤កន្លងទៅបានបញ្ជូនប្រតិភូ៣០រូបទៅសិក្សាលើយុទ្ធសាស្ត្រលើកកម្ពស់ផលិតកម្មដើម្បីបង្កើនតម្លៃ ជំរុញការនាំចេញផលិតផលកសិកម្មទៅប្រទេសចិន និងជំរុញការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងសិក្សាពីកិច្ចការគ្រប់គ្រងដឹកនាំរដ្ឋ និងបក្សផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៣០ ខែធ្នូ ប្រតិភូនេះដឹកនាំដោយសមាជិកគណៈកម្មាធិការកណ្ដាលបក្សប្រជាជន និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកស្រី ខា ឡេង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅក្រុងឆុងឈីង និងយូណាន ដោយបានស្វែងយល់ពីការផលិតរថយន្ត ការគ្រប់គ្រងផែ ប្រព័ន្ធភស្ភុភាកម្ម ពិនិត្យលើសង្វាក់ផលិតកម្មនៃដំណាំផ្សិត កាហ្វេ តែ និងផ្កា។

ក្នុងទស្សនកិច្ចនេះក៏មានការសិក្សាពីការកសាងបក្សនៅតាមបណ្ដាជនជាតិភាគតិចផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះបានបញ្ជាក់ថា៖ «គណៈប្រតិភូមានគោលបំណងសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ជាក់ស្ដែងពីភាគីចិនក្នុងការងារគ្រប់គ្រងរដ្ឋ និងបក្សនៅថ្នាក់មូលដ្ឋាន ក៏ដូចជាកិច្ចការអភិវឌ្ឍប្រទេស នៅក្នុងការធ្វើទំនើបកម្មបែបចិន ដើម្បីជាមូលដ្ឋានក្នុងការបង្កើតកិច្ចសហប្រតិបត្តិការនៅក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់»។

អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ យល់ថាទំនាក់ទំនងកម្ពុជា-ចិនជាទំនាក់ទំនងដែលផ្អែកលើលទ្ធផលជាក់ស្ដែងដែលបង្ហាញឱ្យឃើញតាមរយៈជំនួយជាបន្តបន្ទាប់ពីចិនមកកម្ពុជាធ្វើឱ្យកម្ពុជាមានសមត្ថភាពកសាងហេដ្ឋារចនាសម្ព័ន្ធ និងបើកច្រកពាណិជ្ជកម្មជាមួយកម្ពុជាជាដើម។ ដោយឡែកចំពោះការទៅសិក្សារៀនសូត្រពីប្រទេសចិនទៀតសោតក៏មិនមែនជារឿងអាក្រក់ដែរ ដោយសារបច្ចុប្បន្នប្រទេសចិនបានក្លាយជាប្រទេសឈានមុខមួយទាំងផ្នែកបច្ចេកវិទ្យា ស្ថិរភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។

បណ្ឌិត យង់ ពៅ

លោកបណ្ឌិតថា៖ «យើងបញ្ជូនអ្នកសិក្សាទៅសិក្សាពីបណ្ដាប្រទេសជឿនលឿនទាំងអស់នៅទូទាំងពិភពលោកយើងមិនបានប្រកាន់ប្រទេសណាមួយទេ។ ក៏ប៉ុន្ដែថ្មីៗយើងបានបញ្ជូនទៅចិនច្រើន ដោយសារតែពីមុនយើងមិនសូវបានបញ្ជូនវាជាក់ស្ដែងអ៊ីចឹងនេះរឿងមួយ ហើយរឿងទី២ទៀតដូចខ្ញុំបានបញ្ជាក់ការសិក្សាពីចិនគឺជារឿងល្អពីព្រោះចិនមានការអភិវឌ្ឍន៍ ចិនមិនមែននៅសភាព១០០ឆ្នាំមុនក្រលំបាកតោកយ៉ាកនោះទេ គឺចិនកុំម្មុយនីស្តសម័យទំនើបជឿនលឿនជាងបណ្ដាប្រទេសសេរីមួយចំនួនទៀតផង»។

គួរឱ្យដឹងថាក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋប្រជាមានិត​ចិន​កាលពីខែកញ្ញា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរបានសម្រេចផ្ដល់តួនាទីពេញលេញដល់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ក្នុងការអនុវត្តន៍ផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជាចិនក្នុងយុគសម័យថ្មី (ឆ្នាំ២០២៤-២០២៨) ដែលមានច្រើនវិស័យរូមមានទាក់ទងនឹង កសិកម្ម ពាណិជ្ជកម្ម ថាមពល សន្ដិសុខ ព័ត៌មានជាដើម។

ហើយក្នុងដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន កាលពីដើមខែធ្នូ ឆ្នាំ២០២៤ថ្មីៗនេះទៅកាន់ប្រទេសចិនប្រធានាធិបតីចិនលោក ស៊ី បានបញ្ជាក់ថា «ចិននឹងបន្តគាំទ្រកម្ពុជា កសាងសហគមន៍ ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់»៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម