នយោបាយ
គណបក្សនយោបាយក្រៅរដ្ឋាភិបាលអំពាវនាវឱ្យចងចាំស្មារតីថ្ងៃជ័យជម្នះ ៧ មករា
គណបក្សនយោបាយក្រៅរដ្ឋាភិបាល បានអំពាវនាវឱ្យយុវជន និងប្រជាពលរដ្ឋកម្ពុជាបន្តចងចាំថ្ងៃជ័យជម្នះ៧មករាឆ្នាំ ១៩៧៩ ដោយថា ជាថ្ងៃកំណើតទី២របស់ប្រជាជនខ្មែររំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោរឃៅរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដែលនាំមកនូវការរស់រានមានជីវិត សេរីភាព សុខដុមរមនា និងសន្តិភាពសម្រាប់ប្រជាជាតិទាំងមូល។
![](https://www.kampucheathmey.com/wp-content/uploads/2025/01/image-286.png)
នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៤៦ ខណៈប្រជាពលរដ្ឋខ្មែរនៅតែចងចាំជាប់ជានិច្ច និងចារិកទុកក្នុងដួងចិត្តមិនអាចបំភ្លេចបាន សូម្បីតែយុវជនជំនាន់ក្រោយក៏ទទួលស្គាល់ និងផ្តល់តម្លៃជានិរន្តរចំពោះថ្ងៃ ៧មករានេះផងដែរ។
គុណបំណាច់របស់ថ្ងៃ៧មករាបានធ្វើឱ្យលោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យបានថ្លែងថា៖ «៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតទីពីររបស់ប្រជាពលរដ្ឋកម្ពុជា ហើយប្រសិនបើគ្មាន ៧មករា គឺយើងក៏គ្មានឱកាសមកអង្អុយនិយាយគ្នានាពេលដែរ ហើយប្រទេសជាតិយើង ក៏មិនដឹងជាមានស្ថានភាពយ៉ាងណាដែរ ប្រសិនបើមិនមានការលះបង់សាច់ស្រស់ ឈាមស្រស់របស់សម្ដេចតេជោ ហ៊ុន សែន។ នេះហើយជាគុណបំណាច់របស់សម្ដេចតេជោ ទាំងខ្ញុំ និងយុវជនផ្សេងៗទៀត សូមកុំភ្លេចថ្ងៃកំណើរទីពីររបស់យើង»។
![](https://www.kampucheathmey.com/wp-content/uploads/2025/01/photo_2025-01-03_17-59-20-1024x682.jpg)
វាជាថ្ងៃជោគជ័យដែលជំនាន់មុនបានរួបរួមគ្នារំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលនាំមកនូវ ការរស់រានមានជីវិត សេរីភាព និងភាពសុខដុមរមនា។ ក្នុងនាមលោកជាយុវជនជំនាន់ក្រោយបានអំពាវនាវឱ្យយុវជនខ្មែរទាំងអស់ត្រូវតែចងចាំ និងប្ដេជ្ញាការពារឱ្យបានដាច់ខាតនូវភាពសុខដុមរមនា បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិនេះបន្តទៅថ្ងៃអនាគត។
ចំណែកលោក គុជ លី ប្រធានគណបក្សខ្មែរតែមួយបានថ្លែងថា៖ «យើងកុំភ្លេចថ្ងៃ ៧មករា ហើយត្រូវតែរួបរួមគ្នាក្នុងការការពារសន្ដិភាពឱ្យខានតែបាន ដើម្បីស្វែងរកឱកាសបន្ថែមក្នុងការអភិវឌ្ឍប្រទេសទៅតាមគោលនយោបាយរបស់យើង។ ជាពិសេស គឺអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ»។
«ខ្ញុំចង់ឱ្យមានការចូលរួមឱ្យបានផុលផុសពីប្រជាពលរដ្ឋជាមួយរដ្ឋាភិបាល មានន័យថា ពលរដ្ឋយើងកុំរវល់ជាមួយយុទ្ធសាស្រ្តផ្ការីករបស់សម រង្ស៊ី ឬសកម្មភាពបដិវត្តពណ៌ផ្សេងៗទៀត ហើយងាកមករួមដៃជាមួយរដ្ឋាភិបាល អភិវឌ្ឍប្រទេសជាតិយើងវិញឱ្យបានជឿនលឿនទៅមុខ ហើយដើរទាន់ប្រទេសផ្សេងៗនៅលើពិភពលោក»។
![](https://www.kampucheathmey.com/wp-content/uploads/2025/01/photo_2025-01-06_14-38-05-1024x585.jpg)
លោកបន្តថា របបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវបានផ្តួលរំលំរយៈពេល ៤៦ឆ្នាំមកហើយ ដែលប្រទេសមានសុខសន្តិភាពពេញលេញ ប៉ុន្ដែក្មេងៗជំនាន់ក្រោយមួយចំនួនហាក់មិនជឿទាំងស្រុងថា កម្ពុជាធ្លាប់ឆ្លងកាត់សម័យកាលនោះទេ។
ដូច្នេះលោកបានផ្តាំដល់យុវជនជំនាន់ក្រោយថា ថ្ងៃ៧ មករា ជាថៃ្ងប្រវត្តិសាស្ត្រ និងជាបុណ្យជាតិដ៏សំខាន់ដែលជនរួមជាតិគ្រប់រូបធ្វើការរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ និងនាំមកនូវសុខសន្តិភាពដូចបច្ចុប្បន្ន។ ក្នុងន័យនេះ យុវជនត្រូវចងចាំគុណបំណាច់នៃថ្ងៃ៧មករា ហើយចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន។
ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពងជារៀងរាល់ឆ្នាំក្នុងរយៈពេល ៤៦ឆ្នាំកន្លងមកនេះ។ គណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាស្ទើរទូទាំងប្រទេសបានចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ គឺជាបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមជាតិ។
![](https://www.kampucheathmey.com/wp-content/uploads/2025/01/image-287.png)
ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាបុរសម្នាក់ដ៏សំខាន់ក្នុងចំណោមយុទ្ធជន យុទ្ធនារីផ្សេងទៀតដែលបានពលីកម្មសព្វបែបយ៉ាង ដើម្បីជាតិមាតុភូមិកម្ពុជា ហើយសម្ដេចតេជោតែងបានគូសបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ក៏ជាការបង្ហាញនូវស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2025/01/image-288.png)
ក្រុមយុវជនបានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេថា ការប្រារព្ធទិវាជ័យជម្នះ ៧ មករា គឺជារឿងល្អមួយសម្រាប់ក្រើនរំលឹកដល់យុវជនឱ្យបានដឹងអំពីប្រវត្តិឈឺចាប់ និងឃោរឃៅក្នុងរបប ប៉ុល ពត ហើយក៏ជាការក្រើនរំលឹកដល់យុវជនឱ្យស្រឡាញ់នូវសន្តិភាព និងត្រូវចេះរួបរួមសាមគ្គីគ្នាអភិវឌ្ឍន៍ប្រទេសជាតិកុំឱ្យធ្លាក់ចូលក្នុងសភាពអន្តរាយដូចរបប ប៉ុល ពត បន្តទៅទៀត៕
![](https://www.kampucheathmey.com/wp-content/uploads/2025/01/image-289.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?